ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ជើងហោះហើរ​ត្រង់ អ៊ែ​រអា​ស៊ី ទីក្រុង​កូ​ឡា​ឡាំ​ពួរ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ កងកេង ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ កងកេង ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ជើងហោះហើរ​ត្រង់​ថ្មី​មួយទៀត របស់​ក្រុមហ៊ុន​អាកាសចរណ៍ AIR ASIA ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​។ លោក  Spencer Lee ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន​AIR ASIA  Berhad បាន​ឲ្យ​ដឹង​ថា ការ​បើក​ជើងហោះហើរ​ត្រង់​ថ្មី​នេះ បង្ហាញ​ពី​ការ​ទទួលស្គាល់​កាន់តែ​ច្បាស់​នៃ​វិស័យ​ទេសចរណ៍​ចម្រុះ​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​តម្រូវការ​កាន់តែ​កើនឡើង​គោលដៅ​ឆ្នេរសមុទ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។  លោក​បាន​បន្ត​ថា តាម​ការ​ហោះហើរ​ជើង​ទី​មួយ​នេះ​មាន​អ្នកដំណើរ​សរុប​ចំនួន​១៨០​នាក់ បាន​ចុះ​ចត​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ប្រកបដោយ​ជោគជ័យ​។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​អាកាសចរណ៍ AIR ASIA បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ និង​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​មួ​យស​ប្តា​ហ៍​ចំនួន​បួន​ជើង គឺ​រៀងរាល់ថ្ងៃ ច​ន្ទ័​,​ពុធ​,​សុក្រ​,​និង​ថ្ងៃអាទិត្យ​។ ចំពោះ​ការ​ពង្រីក​សេវាកម្ម​ជើងហោះហើរ​ត្រង់​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន AIR ASIA បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​។ លោក Spencer Lee បាន​និយាយ​បន្ត​ថា យើង​មាន​ក្តី​រំភើប​រីករាយ​ចំពោះ​ជើងហោះហើរ​ដំបូង​របស់​យើង​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ដែល​ទទួល​បាន​លទ្ធផល​ដ៏​ជោគជ័យ ជាមួយ​អ្នកដំណើរ​ពេញ​យន្តហោះ សម្រាប់​ការ​បើកផ្លូវ​ហោះហើរ​លើក​ទី​៥០ របស់​យើង​មក​កាន់​ប្រទេស​កម្ពុជា​។ ក្នុង​នាម​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ាន​ពិតប្រាកដ វា​នៅ​តែ​ជា​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​យើង ដើម្បី​ជួយ​ជម្រុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​វិស័យ​ទេសចរណ៍​ទៅ​កាន់​គ្រប់​ប្រទេស​ទាំងអស់ ដែល​យើង​មាន​ប្រតិបត្តិការ​ជាមួយ ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​។

ក្នុង​នោះ​ទីក្រុង​ឆ្នេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សក្តានុពល និង​ឱកាស​នៃ​លក្ខខណ្ឌ​លើ​វិស័យ​ទេសចរណ៍​ជា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​យើង​សប្បាយចិត្ត​ចូលរួម​ចំណែក​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុប​ន្ថែ​ម​ទៀត​។ យើង​ក៏​ចង់​យក​ឱកាស​នេះ ដើម្បី​អគុណ​ដល់​អាកាសយានដ្ឋាន​កម្ពុជា ក្រសួងទេសចរណ៍​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ សម្រាប់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ចាប់ផ្តើម​នៃ​ការ​ហោះហើរ​ផ្លូវ​ថ្មី​នេះ​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​បន្ត​ទៀត​។ គួរ​រំលឹក​ផង​ដែរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ កងកេង ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​ជា​ច្រើន មាន​ដូច​ជា​ក្រុមហ៊ុន អង្គរ​អ៊ែ​រ ហោះហើរ​មក​ពី​ប្រទេស​វៀតណាម ក្រុមហ៊ុន​អាកាសចរណ​៦​ស៊ី​ង​ហ្គា​ពួរ ទីក្រុង​ជាំ​ង​ស៊ូ (​ប្រទេស​ចិន​)  ហើយ​សង្ឃឹមថា នឹង​មាន​ជើងហោះហើរ​ត្រង់​មក​ពី​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​តំបន់ និង​លើ​សកលលោក​៕