មិននាំគ្នាជួយសម្អាត បែរជានាំគ្នាបំពុលបរិស្ថានទៅវិញ
ខេត្តកំពត ៖ បរិស្ថានល្អ សោភណ័ភាពល្អ ផ្តើមចេញពីប្រជាពលរដ្ឋយើងទាំងអស់ចេះស្រលាញ់បរិស្ថាន និងចេះថែរក្សាបរិស្ថាន ដើម្បីការពារបាននូវហានិភ័យ
ខេត្តកំពត ៖ បរិស្ថានល្អ សោភណ័ភាពល្អ ផ្តើមចេញពីប្រជាពលរដ្ឋយើងទាំងអស់ចេះស្រលាញ់បរិស្ថាន និងចេះថែរក្សាបរិស្ថាន ដើម្បីការពារបាននូវហានិភ័យ
ខេត្តកំពត ៖ បរិស្ថានល្អ សោភណ័ភាពល្អ ផ្តើមចេញពីប្រជាពលរដ្ឋយើងទាំងអស់ចេះស្រលាញ់បរិស្ថាន និងចេះថែរក្សាបរិស្ថាន ដើម្បីការពារបាននូវហានិភ័យ ដែលបង្កឲ្យប៉ះពាល់សុខភាពដោយការបំពុលបរិស្ថាន។ ការថែរក្សាបរិស្ថាន និងអនាម័យគឺជាតួនាទីរបស់ពលរដ្ឋយើងគ្រប់ៗរូប គឺមិនសំដៅតែមន្ត្រីជំនាញបរិស្ថាននោះទេ។ ការថែរក្សាបរិស្ថាន គឺយើងត្រូវតែនាំគ្នាថែរក្សាមិនថាតែនៅលើផ្លូវសាធារណៈ ទីប្រជុំជន ឬនៅទីជនបទនោះឡើយ ទោះនៅទីណាក៏យើងត្រូវតែនាំគ្នាថែរក្សាឲ្យបានល្អដែរ ពីព្រោះបរិស្ថានជាកត្តាសំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សុខភាព និងការរស់នៅរបស់យើងទាំងអស់គ្នាប្រកបដោយផាសុខភាពផងដែរ។ ជាក់ស្តែងដូចជាការបោះសំរាម ឬកាកសំណល់គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ វាពិតជាបញ្ហាមួយដ៏ធំ បង្កឲ្យខូចសោភ័ណភាពតាមដងផ្លូវសាធារណៈផង ជួបផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកបរិស្ថានផង ប៉ះពាល់សុខភាពដល់ពលរដ្ឋដែលរស់ក្បែរកន្លែងចោលសំរាមនេះផង។ ជាពិសេសនាំបង្កការរំខានដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវនេះផងដែរ។
តាមរយៈរូបភាពដែលកំពុងបង្ហាញនេះ គឺជាចំណុចមួយនៃដងផ្លូវឆ្ពោះទៅតំបន់ច្រកសេដ្ឋកិច្ចដ៏សំខាន់នៃអាណាចក្រខេត្តកំពត ដែលស្ថិតក្នុងភូមិសាស្ត្រភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ហើយក៏ចាត់ទុកជាផ្លូវផ្សារភ្ជាប់ចរន្តសេដ្ឋកិច្ច និងជាបេះដូងរបស់ខេត្តកំពតផងដែរ។ ចំពោះការបោះចោលកាកសំណល់រាយប៉ាយនៅតាមដងផ្លូវសាធារណៈដូចក្នុងរូបភាពនេះ ពិតជាបង្កឲ្យខូចសណ្តាប់ធ្នាប់ និងបាត់បង់សោភ័ណភាពតាមដងផ្លូវដែលបានស្ថាបនាដ៏ស្អាតឥតខ្ចោះ ជាពិសេសក៏រងការរិះគន់ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលពួកគេធ្វើដំណើរឆ្លងកាត់ជាហូរហែរ ព្រមទាំងបង្កភាពអាប់អួរ ដោយសារការបញ្ចេញចំហាយក្លិនអសោចសាយភាយ ពាសពេញទីតាំងនេះប៉ះពាល់ដល់សុខភាពមហាជនទៀតផង។ ពិសេសអ្នកធ្វើដំណើរទៅមកតាមដងផ្លូវខាងលើ បានរិះគន់ទៅលើអាជ្ញាធរ និងមន្ត្រីជំនាញហាក់ដូចជាពុំមានវិធានការទប់ស្កាត់ ឬផ្តល់មតិណែនាំដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ឲ្យពួកគាត់យល់ដឹងពីបរិស្ថាននិងអនាម័យ ដោយពួកគាត់មានការយល់ដឹងមានកម្រិតទាបបំផុត។
ម្យ៉ាងទៀតបើផ្តោតលើភាពសំខាន់គួរតែអប់រំណែនាំដល់ពួកគាត់ គួរបញ្ឈប់ការបោះចោលសំរាម ឬកាកសំណល់ផ្តេសផ្តាសតាមទីសាធារណៈ គួរតែរកធុងផ្ទុកសំរាម ដាក់តាមមុខផ្ទះរបស់ពួកគាត់ ដើម្បីចៀសវាងការបង្ហៀរកាកសំណល់រាយប៉ាយតាមផ្លូវបែបនេះបន្តទៅទៀត។ ជុំវិញការរិះគន់ពីសំណាក់មហាជន និងភ្ញៀវទេសចរណ៍បញ្ហាចោលសំរាម និងកាកសំណល់ផ្សេងៗនៅលើដងផ្លូវសាធារណៈ(ផ្លូវទៅច្រក ទ្វាអន្តរជាតិព្រែកចាក) ត្រូវបានលោក ស៊ុយ ធា ប្រ ធានមន្ទីរបរិស្ថានខេត្តថ្លែងប្រាប់ កោះសន្តិភាព កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៧នេះថា ជុំវិញករណីការបោសសំអាតអនាម័យ និងការថែរក្សាបរិស្ថាននៅតាមទីរួមស្រុកគឺ ក្រសួងបានប្រគល់ទួនាទីនេះដល់អាជ្ញាធរស្រុកក្រុងទាំងអស់ជាអ្នកទទួលខុសត្រូវ ទាំងការអប់រំផ្សព្វផ្សាយបញ្ហាសម្អាតអនាម័យការកែលម្អបរិស្ថាន និងការការពារសុខភាពប្រជាពលរដ្ឋផងដែរ។ ដូច្នេះកិច្ចការនេះជាតួនាទីរបស់អាជ្ញាធរស្រុក ឬក្រុងត្រូវតែរកវិធីដោះស្រាយឲ្យបានល្អក្នុងការសម្អាតអនាម័យនៅតាមផ្លូវសាធារណ ក៏ដូចនៅតាមទីប្រជុំជនផងដែរ។ ប៉ុន្តែក៏ត្រូវតួនាទីខាងមន្ទីរបរិស្ថានត្រួតពិនិត្យ តែប៉ុន្មានថ្ងៃនេះគ្មានឃើញតាមបណ្តាស្រុករាយការណ៍ពីបញ្ហាអនាម័យបរិស្ថាននេះសោះ។ បើមានបញ្ហានេះកើតឡើងលោកនឹងចាត់មន្ត្រីជំនាញឲ្យចុះត្រួតពិនិត្យបន្តទៀត។
ក្នុងករណីនេះដែរ លោក អ៊ំ ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានប្រាប់ កោះសន្តិភាព នៅរសៀលថ្ងៃនេះដែរថា បញ្ហាការយកសំរាម និងកាកសំណល់មកចោលលើផ្លូវសាធារណៈនេះ លោកទទួលស្គាល់ថាពិតជាមិនសមទាល់តែសោះ ប៉ុន្តែបញ្ហានេះកន្លងមកលោកក៏បានប្រជុំណែនាំ និងដាក់ផែនការនេះឲ្យទៅអាជ្ញាធរ ឃុំ ឲ្យជួយណែនាំប្រជាពលរដ្ឋកុំឲ្យយកសំរាម និងកាកសំណល់ផ្សេងៗមកបោះចោលលើផ្លូវសាធារណៈ ដូច្នេះតទៅទៀត ដោយកន្លងមកធ្លាប់មានម្តងរួចមកហើយ។
ប៉ុន្តែថ្មីៗនេះទៀតលោកបានដាក់ផែនការឲ្យ មេឃុំ ឬស្សីស្រុកខាងលិច ជួយណែនាំ និងផ្សព្វផ្សាយស្តីពីការចោលសំរាមពាសវាលពាសកាលលើផ្លូវសាធារណៈជាដើមត្រូវបញ្ឈប់ជាដាច់ខាត ហើយត្រូវមានធុងសំរាមដាក់តាមមុខផ្ទះដើម្បីឲ្យក្រុមហ៊ុនសំរាមគេមកដឹកទៅចាក់នៅកន្លែងដែលស្តុកសំរាម។ ប៉ុន្តែបើមានប្រជាពលរដ្ឋចោលសំរាមលើផ្លូវសាធារណៈដូច្នេះលោកនឹងចុះទៅដល់ឃុំផ្ទាល់តែម្តង ដើម្បីជួបជាមួយមេឃុំ និងប្រជាពលរដ្ឋជួយពន្យល់ណែនាំដល់ពួកគាត់ម្តងទៀតឲ្យយល់ពីផលប៉ះពាល់អនាម យបរិស្ថាននិងសុខភាពរបស់យើងទាំងអស់គ្នាដោយសារការបំពុលបរិស្ថានដែលផ្តើមចេញពីយើងទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ