ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​ឈើ​ប្រណីត​២៥៨​ដុំ លើ​រថយន្ត​មួយ​គ្រឿង

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ជាមួយនឹង​រថយន្ត​ស៊ាំ​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង បង្ក្រាប​រឹបអូស​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ជាមួយនឹង​រថយន្ត​ស៊ាំ​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង បង្ក្រាប​រឹបអូស​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​រាជ​នុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង​បច្ចុប្បន្ន​ត្រូវ​ឆ្លងកាត់​សមត្ថ​ច្រើន តែ​មិនជា​បញ្ហា​សម្រាប់​ឈ្មួញ​ជនជាតិ​វៀតណាម​នោះ​ឡើយ ដោយ​មុន​នឹង​ធ្វើ​សកម្មភាព​មានការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​នោះ​ជា​មុន ដើម្បី​កុំ​មាន​ភ្ញាក់ផ្អើល និង​ដេញ​ប៉ផាប់​ចាប់​ប៉​ភីង​។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​បច្ចុប្បន្ន​ឈ្មួញ​ជនជាតិ​វៀតណាម​ជា​អ្នក​ឈរជើង​ប្រមូល​ទិញ​ឈើ​ប្រណីត បន្ទាប់​មក​ជួល​ក្រុម​រថយន្ត​ដឹក​ស៊ីឈ្នួល​រ៉ាប់រង​លើ​ការ​ដឹក​ជញ្ជូន​ទៅ​គោលដៅ និង​រត់ការ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ត្រូវ​បាន​បង្ក្រាប​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ខណៈ​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង​ទៅ​ខេត្តក្រចេះ​។ ក្រោយ​ពី​ប្រទះ​ឃើញ​កម្លាំង​អាវុធហត្ថ​ក្រុង​ឆែកឆេរ​ទើប​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ផង​ដែរ​។

មន្ត្រី​ដដែល​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​បាន​ចងក្រង​ឯកសារ​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថែរក្សា​បន្ត​។ ចំណែក​មនុស្ស​ពាក់ព័ន្ធ​ពីរ​នាក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា ឈើ​ប្រណីត​ទាំងនោះ​មាន​ចំនួន​២៥៨​ដុំ នៅ​មិន​ទាន់​ធ្វើការ​វាស់វែង​នៅឡើយ​ទេ បច្ចុប្បន្ន​ត្រូវ​បាន​ថែរក្សា​ទុក​នៅផ្ទះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្បែរ​គល់​ស្ពាន​មេគង្គ ចំណែក​រថយន្ត​ផ្ញើ​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បណ្តោះអាសន្ន​៕