ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អតីត​យុទ្ធ​ជន​កម្ពុជា​ទទួល​បាន​អំណោយ​ថវិកា​មរណៈ​សង្គ្រោះ

6 ឆ្នាំ មុន

ខេត្ត​សៀម​រាម ៖ នា​ថ្ងៃ​ទី​០៩ សីហា លោក​វរសេនីយ៍ឯក មឿង សា​វុន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប

ខេត្ត​សៀម​រាម ៖ នា​ថ្ងៃ​ទី​០៩ សីហា លោក​វរសេនីយ៍ឯក មឿង សា​វុន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប និង​ជា​តំណាង​លោក ស៊ិ​ន ភាត់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តសៀមរាប អមដំណើរ​ដោយ​អស់លោក​អធិការ​នគរបាល​រួម​ទាំង​ក្រុមការងារ​ជា​ច្រើន​អ្នក​ទៀត​បាន​នាំ​យក​ថវិកា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០៛(​បួន​លាន​រៀល​)​ទៅ​ប្រគល់​ជូន​គ្រួសារ​សព​សមាជិក​អតីត​យុទ្ធ​ជន​កម្ពុជា​ឈ្មោះ ប៉ាន់ រ៉ូ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ៕