ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រយុទ្ធ​ទិញ​បាន Morata ហើយ តែ​នៅ​ខ្វះ​តំបន់​ពីរ​ទៀត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​តោ​ខៀវ Chelsea លោក Antonio Conte បង្ហើប​ថា

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​តោ​ខៀវ Chelsea លោក Antonio Conte បង្ហើប​ថា លោក​ចង់​ទិញ​កីឡាករ​ឲ្យ​បាន​៣​នាក់​ទៀត មុន​ពេល​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បញ្ចប់ ។ 

នា​ពេល​កន្លង​មក​ក្រុម​តៀ​ខៀវ​នេះ​បាន​ជះ​លុយ​អស់​១៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ទិញ​យក​កីឡាករ​ឆ្នើម​មួយ​ចំនួន​ដូច​ជា Alvaro Morata, Tiemoue Bakayoko និង Antonio Rudiger​។ ទោះបីជា​ទិញ​បាន​កីឡាករ​ខ្លះ​ហើយ​ក៏​ដោយ ក៏​លោក Conte នៅ​ចង់បាន​កីឡាករ​៣​នាក់​ទៀត​សម្រាប់​រដូវ​កាល​បន្ទាប់​នេះ ។ លោក​ត្រូវការ​ខ្សែបម្រើ និង​ខ្សែការពារ​សម្រាប់​ការ​ប្រកួត ។ 

មុខព្រួញ​របស់ Chelsea ចង់​បាញ់​យក​កីឡាករ​ដូច​ជា Virgil van Dijk និង Serge Aurier ។ មុខព្រួញ​ក្រៅពី​នេះ​មាន​ដូច​ជា Danny Drinkwater, Ross Barkley, Antonio Candreva និង Alex Oxlade-Chamberlain ៕