ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Neymar គ្រាន់តែ​ចូល PSG ភ្លាម​នាំ​រឿង​ភ័យ​ខ្លាច​មួយ​ដល់​អ្នកចាត់ការ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប​អ្នកមាន​បារាំង PSG លោក Unai Emery បាន​និយាយ​ប្រាប់​តាម​ត្រង់​ថា ការ​យក​ទិញ Neymar ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​នេះ​គឺជា​ការ​ផ្តល់​សម្ពាធ​មក​លើ​រូប​លោក ។

ការ​ផ្តល់​សម្ពាធ​នេះ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ។ វា​គ្រាន់តែ​ធ្វើ​ឲ្យ​លោក Emery ខ្លាច​តំណែង​របស់​លោក​មិន​ស្ថិតស្ថេរ ប្រសិនបើ​ដឹកនាំ​មិន​ជោគជ័យ ពេល​មាន​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ដូច Neymar ហើយ ។

លោក​បាន​និយាយ​ថា «Neymar គឺជា​កីឡាករ​ដែល​អាច​នឹង​ជួយ​ក្លឹ​ប​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។ បើសិន​គ្មាន​រូបគេ ក្លឹ​ប​យើង​នៅ​តែ​ល្អ ។ ពេល​មាន​គេ ក្លឹ​ប​នឹង​កាន់តែ​ល្អ ។ កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្លឹ​ប​យើង​ពេល​នេះ​ក៏​ជា​កីឡាករ​ល្អ ។ យើង​នឹង​រួបរួម​គ្នា​ធ្វើ​ឲ្យ​ក្លឹ​ប​កាន់តែ​ប្រសើរ​ឡើង​» ។ លោក​បាន​បន្ត​ទៀត​ថា «​សម្ពាធ​ថ្មី​នេះ ខ្ញុំ​ពិតជា​ស្វាគមន៍​ណាស់ ព្រោះ​វា​ជា​រឿង​វិជ្ជមាន ។ Neymar នឹង​ជួយ​ឲ្យ​ក្លឹ​ប​កាន់តែ​អស្ចារ្យ​មួយ​កម្រិត​ទៀត ។ Neymar ពិតជា​ល្អ​សម្រាប់​ពួក​យើង​» ៕