ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​នាង​ប៉ុបពី​ថា ៖ «​បើ​ខ្លាំង​កាត់​​ប្រដាប់បន្ត​ពូជ​…» ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កញ្ញា​ប៉ុប ពី​ ជាតា​រា​ភេទ​ទី​បី​ ដែល​បាន​សុខចិត្ត​វះកាត់​ដើមទ្រូង​ពង្រីក​​ឱ្យ​​ធំ​ទាក់ទាញ​ ហើយក៏​​បាន​លះបង់​ដល់​ការ​វះកាត់​ប្រដាប់បន្តពូជ​ពី​ប្រុស​ទៅ​ជា​ស្រី​ ដោយ​មើលទៅ​ពិតជា​ប្រថុយ​ ព្រោះតែ​សម្រប​ខ្លួន​ចូល​មក​ធម្មជាតិ​​ ដែល​ចង់បាន​។

រាជធានីភ្នំពេញ ៖ កញ្ញា​ប៉ុប ពី​ ជាតា​រា​ភេទ​ទី​បី​ ដែល​បាន​សុខចិត្ត​វះកាត់​ដើមទ្រូង​ពង្រីក​​ឱ្យ​​ធំ​​ ហើយក៏​​បាន​លះបង់​ដល់​ការ​វះកាត់​ប្រដាប់បន្តពូជ​ពី​ប្រុស​ទៅ​ជា​ស្រី​ ដោយ​មើលទៅ​ពិតជា​ប្រថុយ​ ព្រោះតែ​សម្រប​ខ្លួន​ចូល​មក​ធម្មជាតិ​​ ដែល​ចង់បាន​ ។លើស​​​ពី​នេះ ​ប៉ុប​ពី ​ថែម​ទាំង​ចង់​ឃើញ​ភេទ​ទី​៣​មួយ​ចំនួន​ដែល​អួតអាង​កែ​ភេទ​នោះ​ ធាតុ​ពិត​​ធ្វើ​មិន​ដូច​​នាង​ឡើយ​ ។

កញ្ញា​​ប៉ុប​ ពី​ កាលពី​ឆ្នាំ​២០១២ ​បាន​សម្រេចចិត្ត​ចំណាយ​ថវិកា​​មួយ​ចំនួន​ដែល​ប្រមែប្រមូល​ពី​អា​ជីព​សិល្បៈ​ទៅ​វះកាត់​កែ​ភេទ ​ទៅ​ជា​មនុស្ស​ស្រី​ដោយ​លំបាក​ ។ ​នាង​មិន​ត្រឹមតែ​កែ​ពង្រីក​ទ្រូង​ប៉ុ​ណ្ណោះ​ទេ​ ថែម​ទាំង​ក្លា​​ហាន​​វះកាត់​ប្រដាប់​ភេទ​ប្តូរ​ចេ​​ញ​ពី​ប្រុស​មក​ស្រី​ដែល​ចំណុច​នេះ ​ហាក់​ទាក់​ទើ​រ​ដល់​ភេទ​ទី​បី​មួយ​ចំនួន​ មិន​ហ៊ាន​សម្រេចចិត្ត​លះបង់​ដូច​នាង​ ។ ប៉ុប ពី​ ដែល​​ទើប​វះកាត់​ពង្រីក​សាច់​​​ទ្រូង​ឱ្យ​​ធំ​ជា​ថ្មី​ម្តងទៀត​បាន​និយាយ​ថា​ នាង​ទើបតែ​ចំណាយ​ប្រាក់​កែ​ដើមទ្រូង​ម្តងទៀត​ កាលពី​ពេល​ថ្មី​ៗ​នេះ ​ដើម្បី​ឱ្យ​​ធំតា​ម​ការ​ចង់បាន​ និ​ង​ស្រស់​ស្អាត​ទាក់ទាញ ​។

​បើ​និយាយ​ពី​​​សាច់​តួ​ដងខ្លួន​នាង ​គឺ​កែ​ស្ទើរ​ទាំងស្រុង​ដែល​អ្នក​ណា​ៗ​ក៏​ដឹង​ហើយ​ នាង​មិន​ដែល​កុហក់​ឬ​លាក់​ព័ត៌មាន​នោះ​ទេ​។ ​នាង​បន្ត​អះអាង​ទៀត​ថា ​ភេទ​ទី​បី​ខ្លះ ​អួត​ប្រាប់​គេ​ពេញមាត់​ថា ​កែ​ភេទ​ពេញ​ៗ​​ដែល​ការ​ពិត​គ្រាន់តែ​វះកាត់​សុដន់​សោះ​ មិនមែន​ដូច​នាង​កាត់​ទាំង​ប្រដាប់បន្តពូជ​បុរស​មក​ស្រី​ដែល​រឿង​នេះ​ គឺ​មានការ​លះបង់​ណាស់​មក​ប្រឆាំង​ធម្មជាតិ​ ។​ អ៊ី​ចឹ​ង​ហើយ​ បើ​កែ​ៗ​ឱ្យ​​ដូច​នាង​កុំ​បាន​តែ​អួត​ថា ​កែ​ភេទ​ៗ​តែត្រឹម​ពង្រីក​ដើមទ្រូង​អ្នក​ណាក៏​​ធ្វើ​បាន​ដែរ​ ។

ទោះបីជា​យ៉ាងណា​ ប៉ុប ពី ​​បាន​បង្ហាញ​នូវ​អារម្មណ៍​ចង់​ឱ្យ​​ភេទ​ទី​៣​ចេះ​ធ្វើ​អ្វី​ល្អ​ៗ​​ក្នុង​សង្គម ​កុំ​មើលងាយ​គ្នា​ ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ខំធ្វើការ​សន្សំ​លុយ​ទុក​ ។​ ជា​ពិសេស ​កុំ​បាន​លុយកាក់​យក​ទៅ​ចិញ្ចឹម​បុរស​ដែល​ធាតុ​ពិត ​គ្មាន​អ្នក​ណា​មើលឃើញ​ពី​​​ក្តី​ស្រឡាញ់​យើង ​ក្រៅពី​ចិត្ត​ឆបោក​ឡើយ​។ ​ប៉ុប ពី​​ ​«​បើ​ខ្លាំង​កាត់​ទាំង​ប្រដាប់បន្តពូជ​ ដូច​នាង​កុំ​បាន​តែ​អួត​» ក​ញ្ញា ​ប៉ុប ពី​ ជាតា​រា​ភេទ​ទី​បី​ដែល​​បាន​សុខចិត្ត​វះកាត់​​ដើមទ្រូង​ពង្រីក​ឱ្យ​​ធំ​ទាក់ទាញ​ ហើយក៏​បាន​លះ​បង់​ដល់​ការ​វះកាត់​ប្រដាប់បន្តពូជ​ពី​ប្រុស​ទៅ​ជា​ស្រី​ដោយ​មើល​ទៅ​ពិតជា​ប្រថុយ ​ព្រោះតែ​សម្រប​ខ្លួន​ចូល​មក​ធម្មជាតិ​ ដែល​ចង់បាន ​។ ​