ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វិលមុខ​គឺជា​រោគ​សញ្ញា​ខ្វះ​ឈាម​ឬ ?

6 ឆ្នាំ មុន

លោក​អ្នកមួយ​ចំនួន​ដែល​ឧស្សាហ៍​វិលមុខ អស់​ក​កម្លាំង តែង​តែង​គិត​ថា​ខ្លួន​ប្រហែលជា​ខ្វះ​ឈាម ។ ដើម្បី​កាន់តែ​ច្បាស់​សូម​លោក​អ្នក​ឈ្វេងយល់​នូវ​អត្ថបទ​ខាងក្រោម​នេះ៖

លោក​អ្នកមួយ​ចំនួន​ដែល​ឧស្សាហ៍​វិលមុខ អស់​ក​កម្លាំង តែង​តែង​គិត​ថា​ខ្លួន​ប្រហែលជា​ខ្វះ​ឈាម ។ ដើម្បី​កាន់តែ​ច្បាស់​សូម​លោក​អ្នក​ឈ្វេងយល់​នូវ​អត្ថបទ​ខាងក្រោម​នេះ៖

មនុស្ស​ដែល​មាន​រោគ​ខ្វះ​ឈាម គឺ​មិន​មាន​ជាតិ​ក្រហម​នៃ​ឈាម​គ្រប់គ្រាន់​ទេ ដោយសារ​តែ​រាង​កាយ​របស់​អ្នក​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់ ដើម្បី​បង្កើត​ជាតិ​ក្រហម​នៃ​ឈាម។ អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​ខ្វះ​ឈាម​ច្រើន​ជា​កុមារ​ដែល​មិនសូវ​ចូល​ចិត្ត​អាហារ​មាន​ជាតិ​ដែក ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​ដែក​ច្រើន​ជាង​ស្ត្រី​ដែល​មិន​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះ​កូន​ជាដើម ។

ការ​បាត់បង់​ឈាម​ជា​ផ្នែក​មួយ​សំខាន់​ផង​ដែរ ។

ចំពោះ​រោគ​សញ្ញា​នៃ​រោគ​ខ្វះ​ឈាម​នេះ​មាន​ដូច​ជា​៖ មាន​ភាពស្លេកស្លាំង​, អស់កម្លាំង ល្ហិតល្ហៃ​, ឧស្សាហ៍​វិលមុខ​, ឈឺក្បាល​, រវើរវាយ​, ដង្ហើម​មិន​ប្រក្រតី​អំឡុង​ពេល​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​ធ្ងន់​, ឃ្លាន​អាហារ​ខុសធម្មតា​, បេះដូង​លោត​លឿន​, ត្រជាក់​ចុងដៃចុងជើង​, ក្រចក​ស្រួយ ឬ​ក៏​ជ្រុះ​សក់ …​។ នៅ​ពេល​ដែល​មាន​សញ្ញា​ទាំងនេះ លោក​អ្នក​ត្រូវ​តែ​ទៅ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រោគ​ខ្វះ​ឈាម គ្រូពេទ្យ​នឹង​ធ្វើតេស្ត​ឈាម​របស់​អ្នក ។

បន្ទាប់​ពី​អ្នកដឹង​ថា​ខ្លួន​របស់​អ្នកមាន​កង្វះ​ឈាម​ហើយ​នោះ អ្នក​ត្រូវ​ទទួលទាន​ប្រភេទ​អាហារ​ណា​ដែល​ជួយ​ប៉ូវ​គ្រាប់​ឈាម​របស់​អ្នក​ឡើង​វិញ​ដូច​ជា ទឹកដោះគោ បន្លែ ផ្លែ​ឈើ និង​សាច់​គ្រប់​ប្រភេទ​ទើប​ជា​ការ​ប្រសើរ ៕