ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី…​មីងនេះហ៊ានម្ល៉េះ?

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន​បាន ក្នុង​ករណី​ជួញដូរ​គ្រឿងញៀ.ន​ដ៏​ច្រើន​សន្ធឹក កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៨ សីហា ស្ថិត​ត្រង់​ចំណុច​ផ្សារ​ដងទង់ ក្នុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ស្ត្រី​​​​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប ​ដោយ​ឃាត់ខ្លួន​បានភ្លាមៗ ក្នុង​ករណី​​ជួញដូរ​គ្រឿងញៀន​ដ៏​ច្រើន​សន្ធឹកមួយ​ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០៨ សីហា ស្ថិត​ត្រង់​ចំណុច​ផ្សារ​ដងទង់ ក្នុង​​ភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សង្ស័យ​ខាងលើ​មាន​ឈ្មោះ​ទួន ណា​វី អាយុ​៤៧​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​បន្ទប់​ជូ​លលេ​ខ​២២៤ សង្កាត់​​បឹង​សាឡា​ង ខណ្ឌទួលគោក ។ ការ​បង្ក្រាប​ជាក់ស្តែង​នោះ ត្រូវ​បានកម្លាំង​​ដកហូត​វត្ថុ​តាង ​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) មួយ​កញ្ចប់​ធំ​, ថ្នាំ​យ៉ា​ម៉ា​២០០​០គ្រាប់ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន ស្ត្រី​សង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​កម្លាំង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។