ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ល្បី​ប្រកាសលែងលះ ​ព្រោះ​…

6 ឆ្នាំ មុន

គូស្នេហ៍​តារា​សម្តែង​ដ៏​ល្បី​លោក​Chris Pratt​និង​នាង​Anna Faris​បាន​ប្រកាស​ចែកផ្លូវ​គ្នា បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៨​ឆ្នាំ ។ ការ​លែងលះ​នេះ​ព្រោះ​រស់នៅ​មិន​

គូស្នេហ៍​តារា​សម្តែង​ដ៏​ល្បី​លោក​Chris Pratt​និង​នាង​Anna Faris​បាន​ប្រកាស​ចែកផ្លូវ​គ្នា បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៨​ឆ្នាំ ។ ការ​លែងលះ​នេះ​ព្រោះ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។

លោក​Chris Pratt​ជាតា​រា​ឯក​ល្បី​ក្នុង​ពេល​បច្ចុប្បន្ន ពិសេស​នៅ​ក្នុង​ភាពយន្ត​រឿង​«Marvel Cinematic Universe»​ដោយ​សម្តែង​ជា​តួអង្គ​Peter Quill​ប្រធាន​ក្រុម​Guardians of the Galaxy និង​ក្នុង​ភាពយន្ត​រឿង​«Jurassic World» ។

ចំណែក​នាង​Anna Faris​អាយុ​៤០​ឆ្នាំ ជាតា​រា​កំប្លែង​មាន​ស្នាដៃ​ជា​ច្រើន ពិសេស​គឺ​រឿង​«The Scary Movie»​ដែល​ផលិត​ជា​ច្រើន​វគ្គ ។

លោក​Pratt និង​Faris​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៩​ជា​អាពាហ៍ពិពាហ៍​លើក​ទី​២​របស់​នាង​Faris​និង​ជា​លើក​ដំបូង​របស់​លោក​Pratt ៕