ស្រីស្អាតកម្ពុជាគ្រងមកុដយកឈ្នះស្រីស្អាតវៀតណាម
រាជធានីភ្នំពេញ ៖ កញ្ញាស៊ីស៊ី បានក្លាយជាម្ចាស់មកុដកញ្ញាឯកដងខ្លួនសិចស៊ី ពីការប្រកួតក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» រៀបចំឡើង
រាជធានីភ្នំពេញ ៖ កញ្ញាស៊ីស៊ី បានក្លាយជាម្ចាស់មកុដកញ្ញាឯកដងខ្លួនសិចស៊ី ពីការប្រកួតក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» រៀបចំឡើង
រាជធានីភ្នំពេញ ៖ កញ្ញាស៊ីស៊ី បានក្លាយជាម្ចាស់មកុដកញ្ញាឯកដងខ្លួនសិចស៊ី ពីការប្រកួតក្នុងកម្មវិធី «Miss Beauty Between Cambodia and Vietnam» រៀបចំឡើងដោយក្រុមហ៊ុនមួយ ។ ការប្រកួតសម្រស់លក្ខណៈអន្តរជាតិលើទឹកដីប្រទេសម៉ាឡេស៊ីនេះមានបេក្ខនារីកម្ពុជា៧នាក់ និងវៀតណាម២០នាក់ ។
កញ្ញាស៊ីស៊ី ឱ្យដឹងថា នាង និងស្រីស្អាតខ្មែរ៦នាក់ផ្សេងទៀតត្រូវក្រុមហ៊ុនផ្តល់ឱកាសឲ្យចាកចេញទៅប្រលងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១៧ ហើយវិលមកវិញនៅថ្ងៃទី៦ សីហា ។ ចំពោះការប្រកួតនោះកញ្ញាស៊ីសី ថា មានលក្ខណៈដូចប្រឡងបវរកញ្ញាដែរ តែមិនសូវមានបេក្ខនារីច្រើនទេ ។ វិញ្ញាសាប្រកួតសំខាន់លើឈុតហែលទឹក និងការឲ្យពិន្ទុលើឈុតរាត្រីសមោសរ ។
កញ្ញាស៊ីស៊ីនិយាយថា «ខ្ញុំមិនដឹងថា សម្រស់របស់នាងខ្ញុំអាចឆក់បានការទាក់ទាញពីមហាជននៅទីនោះឡើយ ពិសេសគណៈកម្មការ ព្រោះពឹងលើសមត្ថភាពសុទ្ធ ហើយឃើញសម្រស់របស់នារីដទៃទៀតកាលប្រឡងយើងមិនហ៊ានគិតថា ឈ្នះគេឡើយព្រោះស្រីស្អាតច្រើនណាស់ដែល ខ្ញង់ៗតែម្តង» ។
ចំណាត់ថ្នាក់លេខ២ និងចំណាត់ថ្នាក់លេខ៣ បានទៅលើបេក្ខនារីវៀតណាម ។
ចំពោះរង្វាន់ដែលកញ្ញាស៊ីសីទទួលបានក្រៅពីមកុដ គឺប្រាក់២ពាន់ដុល្លារ និងរង្វាន់ផ្សេងទៀត ។
កញ្ញាស៊ីស៊ីនិយាយថា «យ៉ាងណាមិញនាងខ្ញុំនៅមិនទាន់ដឹងថាខាងក្រុមហ៊ុនគេមានគោលការណ៍យកនាងខ្ញុំទៅប្រកួតនៅទីណា កន្លែងណាទៀតនោះទេ ហើយថតស្ប៉តអ្វីដែរ មានតែទុកជូនពួកគាត់ជាអ្នកវែកផ្លូវ ។ នេះជារឿងមួយល្អក្នុងឆាកជីវិតមានវ័យប៉ុណ្ណឹង និងជាមុខមាត់ប្រទេសយើងដែលនាងខ្ញុំអាចធ្វើបានជូនមហាជននានាជឿជាក់ ។
នាងខ្ញុំរំពឹងថា រូបភាពជាអ្នកលើកមកុដនេះនឹងជួយជំរុញឲ្យនាងខ្ញុំកាន់តែទទួលបានភាពទាក់ទាញមួយអន្លើទៀតក្នុងទីផ្សារសិល្បៈរបស់នាងខ្ញុំ គ្រាដែលនាងខ្ញុំក៏ពេញចិត្តជាមួយអាជីពសម្តែងផងដែរ » ។
កញ្ញាស៊ីស៊ី ជាតារាសម្តែងដោយបានចូលរួមសម្តែងក្នុងខ្សែភាពយន្តបានប៉ុន្មានរឿងមកហើយ ជាតួអង្គឆ្នាស ។ លើសពីនេះនាងជានារីបម្រើការងារលើយន្តហោះ ៕
ចែករំលែកព័តមាននេះ