ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​យន្ដហោះ​គ្មាន​អ្នកបើកបរ តើ​អ្នកដំណើរ​ហ៊ាន​ជិះ​ដែរ​ទេ ?

6 ឆ្នាំ មុន

ការ​ដក​អ្នកបើកបរ​យន្តហោះ អាច​នឹង​ជួយ​សន្សំ​សំចៃ​ប្រាក់​ក្រុមហ៊ុន​អាកាសចរណ៍​បាន​រាប់​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​អ្នកដំណើរ​នឹង​ហ៊ាន​ជិះ​ដែរ​ឬទេ ?

យោង​តាម​ការ​រាយការណ៍​របស់ UBS ឲ្យ​ដឹង​ថា

ការ​ដក​អ្នកបើកបរ​យន្តហោះ អាច​នឹង​ជួយ​សន្សំ​សំចៃ​ប្រាក់​ក្រុមហ៊ុន​អាកាសចរណ៍​បាន​រាប់​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​អ្នកដំណើរ​នឹង​ហ៊ាន​ជិះ​ដែរ​ឬទេ ?

យោង​តាម​ការ​រាយការណ៍​របស់ UBS ឲ្យ​ដឹង​ថា វិស័យ​អាកាសចរណ៍​អាច​សន្សំ​ប្រាក់​បាន​៣៥​ប៊ី​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ប្រសិនបើ​ពួក​គេ​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នកបើកបរ ប៉ុន្តែ​សេចក្ដីរាយការណ៍​ខាងលើ​ព្រមាន​ថា មាន​អ្នកដំណើរ​តែ​១៧%​ប៉ុណ្ណោះ ដែល​ហ៊ាន​ធ្វើ​ដំណើរ​ក្នុង​យន្តហោះ​គ្មាន​អ្នកបើកបរ ។

UBS និយាយ​ថា បច្ចេកវិទ្យា​ត្រូវការ​ដើម្បី​បង្កើត​យន្តហោះ​ដែល​អាច​បញ្ជា​បាន​ពី​ចម្ងាយ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០២៥ ។ ការ​អភិវឌ្ឍ​ក្រោយ​ឆ្នាំ​២០៣០ អាច​នឹង​បង្កើត​ឲ្យ​មាន​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​អាច​ហោះហើរ​បាន ដោយ​មិន​ត្រូវការ​អ្នកបើកបរ ។

សេចក្ដីរាយការណ៍​ខាងលើ​ឲ្យ​ដឹង​ថា ៖«​បច្ចេកវិទ្យា​ដែល​កំពុង​អភិវឌ្ឍន៍​ក្នុង​ពេល​បច្ចុប្បន្ន នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ផ្តល់​ជំនួយ​ដល់​អ្នកបើកបរ​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការ​ហោះហើរ ។ វា​អាច​ដក​អ្នកបើកបរ​ចេញពី​ការ​គ្រប់គ្រង​ការ​ហោះហើរ និង​ប្រព័ន្ធ​ហោះហើរ​បាន​គ្រប់​ស្ថានការណ៍ » ។

ជើងហោះហើរ​ដឹក​អ្នកដំណើរ​បាន​ផ្តល់​ជំនួយ​ដល់​អ្នកបើកបរ​រួច​ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​អាច​គ្រប់គ្រង​យន្តហោះ​ដោយ​ខ្លួនឯង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ជា​មធ្យម ។

យ៉ាងណា​ក្តី អ្នកបើកបរ​នៅ​តែ​បន្ត​តាមដាន គ្រប់គ្រង​ទិស​ដៅ និង​ប្រព័ន្ធ​ហោះហើរ ទាក់ទង​ជាមួយ​អ្នកគ្រប់គ្រង​ចរាចរណ៍​លើ​អាកាស និង​រៀបចំ​ដំណាក់កាល​ហោះហើរ​បន្ត​ជាដើម ។

អ្នកវិភាគ​ក្នុង UBS បាន​និយាយ​ថា ការ​ប្តូរ​ទៅ​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នកបើកបរ អាច​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត ហើយ​យន្តហោះ​ដឹក​ទំនិញ​អាច​នឹង​មាន​បច្ចេកវិទ្យា​នេះ​មុនគេ ។

ការ​ផ្លាស់​ប្តូរ​នេះ​អាច​សន្សំ​សំចៃ​ប្រាក់​ជា​ច្រើន​។ ក្រុមហ៊ុន​អាកាសចរណ៍​តែងតែមាន​អ្នកបើកបរ​ចំនួន​១០​នាក់​សម្រាប់​យន្តហោះ​១​គ្រឿង ។ ការ​កាត់​បន្ថយ​ចំនួន​អ្នកបើកបរ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចំណាយ​កាន់តែ​តិច​លើ​ការ​ហ្វឹកហាត់​, ប្រាក់បៀវត្សរ៍ និង​ការ​ចំណាយ​ផ្សេង​ទៀត ។

ប្រសិនបើ​មានការ​កាត់​បន្ថយ​ការ​ចំណាយ​ខាងលើ តម្លៃ​សំបុត្រ​យន្តហោះ​ក៏​អាច​ចុះថ្លៃ​ផង​ដែរ និង​អាច​ចុះ​ដល់​១១%​ក្នុង​សហរដ្ឋអាមេរិក ។

ប៉ុន្តែ​ការ​ស្ទង់​មតិ​មនុស្ស​ប្រមាណ​៨​ពាន់​នាក់​ដោយ UBS ឲ្យ​ដឹង​ថា ៥៤%​នៃ​អ្នកចូលរួម​បាន​ឆ្លើយ​ថា ពួក​គេ​ប្រហែលជា​មិន​អាច​ជិះ​យន្តហោះ​គ្មាន​អ្នកបើកបរ​ទេ ហើយ​មាន​តែ​១៧%​ប៉ុណ្ណោះ​មក​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ និង​អូស្ត្រាលី និយាយ​ថា ពួក​គេ​នឹង​ទិញ​សំបុត្រ​យន្តហោះ​គ្មាន​អ្នកបើកបរ ។

លើស​ពី​នេះ នៅ​តម្រូវ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ច្បាប់ និង​ការ​ប្រឆាំង​ពី​សហជីព​អ្នកបើកបរ​យន្តហោះ​ផង​ដែរ ព្រោះ​ពួក​គេ​នឹង​បាត់បង់​ការងារ ៕