ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលឃាត់ខ្លួន​ស្ត្រី​សង្ស័យ​​ជួញ​ដូរ​ថ្នាំញៀន​បានម្នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​៣ ​បានឃាត់ខ្លួន​ស្ត្រីម្នាក់​​នៅ​ចំណុច​​មុខ​​​​ក្លឹប​កំសាន្ត​​​វ៉ក​អឺបាវ កែង​ផ្លូវ​លេខ​​៥១ ​និ​ង​​១៧៤ ​ស្ថិត​ក្នុង​សង្កាត់​ផ្សា​​រ​ថ្មីទី​៣ ខណ្ឌ​ដូន​ពេញ ​កាលពីវេលាម៉ោង​​​​៧​និង​​​៣០នាទីយប់ថ្ងៃ​ទី​​១៤ មីនា ​​២០១១ បន្ទាប់ពី​​ឆែក​ឆេរ​​រក​ឃើញ​ថ្នាំ ញៀន​​​ប្រភេទម៉ាទឹកកក ដែលស្ត្រី​​នោះ​លាក់​ក្នុង​ដៃ​អាវ ។ នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ បាន​ឱ្យ​​ដឹង​ថា ​តាម​ការ​ចង្អុលបង្ហាញ​​​ពីអធិការ​នគរ​បាល​ខណ្ឌ​​​​ដូនពេញ ​លើកផែន​​ការអនុវត្តភូមិ​-សង្កាត់​​​មានសុវត្ថិភាព​​ មានលក្ខណៈ​​សម្បត្តិ​​ល្អ​ប្រាំ​​យ៉ាង​ក្នុងនោះ​​​លុប​បំបាត់​​ឱ្យ​​អស់ការ​ជួញដូរ​​ និង​ប្រើ​​​ប្រាស់​គ្រឿងញៀន​​ ជាក់ស្តែង​​នៅយប់ថ្ងៃទី​​១៤ មីនា ​កម្លាំង​​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មីទី​៣ ​បានជិះម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​​ លុះម​ក​​​ដល់​មុខ​ក្លឹប​​កំសាន្ត​វ៉ក​​អឺបាវ ​កែង​ផ្លូវ​លេខ​៥១ និង​​១៧៨ ​ប្រទះឃើញ​​ស្ត្រីម្នាក់​​​ឈរនៅ​ចំណុច​ខាងលើ ​ដោយ​មាន​​ការ​​សង្ស័យ​ សមត្ថកិច្ច​​​ឃាត់ខ្លួន​​ និង​ធ្វើ​​ការឆែកឆេរ​​ទើបរកឃើញ​​ថ្នាំញៀន​​​ប្រភេទ​ក្រាម​ ពណ៌សថ្លា (​ម៉ាទឹកកក) ​ចំនួន​៤កញ្ចប់តូច ដែលស្ត្រី​រូបនោះ​​លាក់ទុក​​ក្នុងដៃ​អាវ ។ ស្ត្រី​សង្ស័យ​​ជួញដូរថ្នាំ​ញៀនដែលសមត្ថកិច្ច​​​​ឃាត់​ខ្លួន​​មានឈ្មោះ​​ស្រេង គន្ធា អាយុ​​​២២​ឆ្នាំ ​មុខ​របរ​​រក​ស៊ីផ្លូវ​​ភេទ ​ស្នាក់នៅ​សង្កាត់​​​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ​​ស្ត្រី​នេះ​បាន​សារ​ភាព​ថា រូប​គេ​​ពិត​ជា​​​អ្នកជួញដូរ​​ថ្នាំ​​ញៀនប្រាកដ​មែន ៕