ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​កាយ​ជ្រៅ ធ្វើ​ម៉េច​បាន​ដី​ដឹក​លក់​ចែក​គ្នា​ចាយ

1 ឆ្នាំ មុន
  • តាកែវ

ពលរដ្ឋ​ក្នុង​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​ខុស​ពី​ពួក​គាត់​ស្នើ​សុំ​។ ពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ស្នើ​សុំ​ស្ដារ​ប្រឡាយ​តាម​រយៈ​លោក​មេ​ភូមិ មេឃុំ ដោយ

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្នុង​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​ឈ្មួញ​យក​គ្រឿងចក្រ​ស្ដារ​ប្រឡាយ​ខុស​ពី​ពួក​គាត់​ស្នើ​សុំ​។ ពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ស្នើ​សុំ​ស្ដារ​ប្រឡាយ​តាម​រយៈ​លោក​មេ​ភូមិ មេឃុំ ដោយ​ស្តារ​ប្រឡាយ​ត្រឹម​ជ្រៅ​១​ម៉ែត្រ​កន្លះ​ទេ តែ​បែរជា​ក្រុម​ឈ្មួញ​កាយ​ជម្រៅ​លើស​ការ​ស្នើ​សុំ ដើម្បី​យក​ដី​លក់​។

ពលរដ្ឋ​បាន​បន្ត​ទៀត​ថា ពួក​គាត់​លែង​ហ៊ាន​ធ្វើ​ដំណើរ​តាម​ខ្នង​ប្រឡាយ​ក្នុងភូមិ​ដូង​ខ្ពស់​ទៀត​ហើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដោយសារ​ប្រឡាយ​នេះ ជ្រៅ​ចោទ គ្មាន​ស្ដង់ដារ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​នោះ​ទេ​។ ចំណែក​ចៅហ្វាយស្រុក ក៏​មិន​ដែល​ចុះ​មក​ដល់ទី​តាំង​ស្ដារ​ប្រឡាយ​នេះ​ដែរ ពួក​គាត់​លើក​ឡើង​ទៀត​ថា ចាំ​មើល​! នៅ​រដូវវស្សា ភ្លៀង​ធ្លាក់​មក ប្រឡាយ​ចោទ​ជ្រៅ នេះ​នឹង​បាក់​ដី បាក់​ផ្លូវ ហើយនឹង​មាន​ក្មេង​ៗ​ជា​ច្រើន​នាក់ បើ​មិន​ប្រយ័ត្ន​នឹង​ធ្លាក់ទឹក​។

ពាក់ព័ន្ធ​ករណី​ខាងលើ លោក ឌឹ​ម គឹ​ម​សាន្ត ចៅហ្វាយស្រុក​ព្រៃកប្បាស បានអោយ​ដឹង​ថា លោក​ពិតជា​បានឃើញ​ពាក្យសុំ​ពី​ពលរដ្ឋ​ស្នើ​សុំ​ស្ដារ​ប្រឡាយ​នៅ​ចំណុច​ខាងលើ​ពិតមែន គឺ​សុំ​ស្ដារ​ជម្រៅ​ត្រឹមតែ​១​ម៉ែត្រ​កន្លះ​នោះ​ទេ ហើយ​ក៏​បាន​អនុញ្ញាតិ​អោយ និង​បាន​ប្រាប់​ទៅ​ខាង​បច្ចេកទេស​អោយ​តាមដាន​មើល​បន្ថែម​ទៀត ជា​ពិសេស​លោក​មេឃុំ​បាន​កាម ត្រូវ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​រាយការណ៍​មក​សាលាស្រុក​វិញ បើ​ក្រុម​ឈ្មួញ​មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​។

បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា តាម​ពិត​ថៅកែ​គ្រឿងចក្រ គេ​កាយ​តាម​ការ​ស្នើ​សុំ តែ​មក​ពី​លោក នៅ រ៉​ន មន្ត្រី​ធនធានទឹក​ស្រុក​ព្រៃកប្បាស ជា​អ្នកបញ្ជា​អោយ​ថៅកែ​គ្រឿងចក្រ​កាយ​អោយ​ជ្រៅ​ជាង​ការ​ស្នើ​សុំ​របស់​ពួក​គាត់ ដើម្បី​បាន​អាច​ម៌​ដី​លក់​ច្រើន ហើយ​បាន​លុយ​យក​ទៅ​ចែក​គ្នា​ចាយ​។

ពលរដ្ឋ​នាំ​គ្នា​សំណូមពរ​ដល់​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ មេត្តា​តាមដាន​ការងារ​របស់​លោក ឌឹម គឺ​ម​សាន្ត ចៅហ្វាយស្រុក​ព្រៃកប្បាស​ផង ចំពោះ​រឿង​អនុញ្ញាតិ​អោយ​ឈ្មួញ​កាយ​ប្រឡាយ​១​ម៉ែត្រ​កន្លះ តែ​ដល់​ក្រុម​ឈ្មួយ​កាយ​លើស រអៀសខ្លួន​មិន​ព្រម​ចុះ​មក​ត្រួតពិនិត្យ តើ​ដឹកនាំ​បម្រើ​រាស្ត្រ​របៀប​ម៉េច​នឹង?​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ