ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៨ នេះ ជប៉ុន​ត្រៀម​បើក​… នៅ​សៀមរាប​ហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​ត្រៀម​បើក​ជប៉ុន​នឹង​ត្រៀម​បើក​ការិយាល័យ​កុង​​ស៊ុ​ល​នៅ​ខេត្តសៀមរាប ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​វិនិយោ​គិន និង​

រាជធានី​ភ្នំពេញ​៖ ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ នឹង​ត្រៀម​បើក​ជប៉ុន​នឹង​ត្រៀម​បើក​ការិយាល័យ​កុង​​ស៊ុ​ល​នៅ​ខេត្តសៀមរាប ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​វិនិយោ​គិន និង​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​រឹតចំណង​មិត្តភាព​កាន់តែ​ជិត​ស្និត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​មិត្តភាព​សភា​មេគង្គ ជប៉ុន ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ កាលពី​ពេល​ថ្មី​ៗ​នេះ​។​

ឯកឧត្តម​ប្រធាន​សមាគម​បាន​រំលឹក​ថា ឯកឧត្ដម​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោ កាលពី​២​ឆ្នាំ​មុន ព្រមទាំង​បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា នៅ​ខែមករា​ឆ្នាំ​២០១៧ ឯកឧត្តម និង​សមាជិក​៤​រូប​ទៀត​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ក៏​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា រួម​ទាំង​បាន​ជួប​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​របស់​សម្តេច​ផង​ដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពេល​នោះ ឯកឧត្ដម​ប្រធាន​ក៏​បាន​លើក​ឡើង​នូវ​សារសំខាន់​នៃ​របៀង​សេដ្ឋកិច្ច​ដែល​ផ្សា​ភ្ជាប់​ប្រទេស​ថៃ និង​វៀតណាម តាម​រយៈ​ស្ពាន​អ្នក​លឿង​ផង​ដែរ​ ។

ឯកឧត្តម​បាន​មាន​ប្រសា​ស​ន៍​ថា​៖ «​ជប៉ុន​បាន​គាំទ្រ​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​និស្សិត​កម្ពុជា​ដែល​រៀន​នៅ​ប្រទេស​ជប៉ុន ហើយ​ឆ្នាំ​២០១៨​ខាង​មុន​នេះ ​ជប៉ុន​នឹង​ត្រៀម​បើក​ការិយាល័យ​កុងស៊ុល​នៅ​ខេត្តសៀមរាប ដើម្បី​បង្កភាព​ងាយស្រួល​ដល់​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ព្រមទាំង​ដើម្បី​រឹតចំណង​មិត្តភាព​កាន់តែ​ជិត​ស្និត​»​។​

ជាមួយ​គ្នា​នេះ​ឯកឧត្តម​ស្នើ​អោយ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ជួយ​លើ​ផ្នែក​ការងារ​ទំនាក់ទំនង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ជប៉ុន គឺ​ភាព​ជា​ដៃគូរ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ។ ជា​ការ​​ឆ្លើយ​តប សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​ជប៉ុន​ដែល​បាន​បង្កើត​សមាគម​មេគង្គ ជប៉ុន​នេះ​ឡើង ហើយ​ទំនាក់ទំនង​មិត្តភាព​មេគង្គ​ជប៉ុន​នេះ​ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ទំនាក់ទំនង​អាស៊ាន​បាន​ឡើយ ដោយសារ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​នៅ​ក្នុង​អាស៊ាន​គឺជា​ប្រទេស​មេគង្គ​នេះ​តែ​ម្តង​។​

សូម​បញ្ជាក់​ថា ​ក្នុង​ដំណើរ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​ជប៉ុន​ពី​ថ្ងៃ​ទី ០៦ ដល់ ០៩ ខែសីហា​ របស់​សម្ត​ច​តេ​ជោ ហ៊ុន សែន គឺ​សម្រេច​បាន​នូវ​កិច្ចប្រជុំ​កំពូល​កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​ប្រទេស​យើង​ទាំង​ពីរ​បាន​ចុះ​អនុស្សា​រណៈ​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​ពី​រ ដែល​មាន​ទឹកប្រាក់​ជាង​២៤៤​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ប្រ​ព័​ន្ធ​កា​ពារ​ទឹក​ជំនន់ ទីក្រុង​ភ្នំពេញ និង​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់​ផែ​ក្រុង​ព្រះ​សី​ហុ​។ ខ្ញុំ​ក៏​បាន​ពិភាក្សា​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន​ផង​ដែរ ​លើ​គម្រោង​ឱ្យ​មាន​រថភ្លើង​ស្វ័យប្រវត្តិ (Sky Train) នៅ​ទីក្រុង​ភ្នំពេញ​។​

សម្តេច​បាន​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែសីហា​នេះ​ថា ស​ម្តេច​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​រយ​នាក់​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​មក​វិនិ​យោគ​​នៅ​កម្ពុជា​។ ដោយសារ​កម្ពុជា​សព្វថ្ងៃ​មាន​សុខ​សន្តិភាព និង​ស្ថេ​រ​ភាព​នយោបាយ​ជាមួយនឹង​ការ​អនុគ្រោះ​លើ​ការ​និ​យោគ ទើប​ទាក់ទាញ​ពា​ណិ​ជ្ជ​ករ និង​វិនិយោគិន​ជប៉ុន​​យ៉ាងច្រើន​។ ខ្ញុំ​ និងលោកនាយក​រដ្ឋមន្ត្រី Abe នឹង​បន្ត​ខិតខំ​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឱ្យ​កើនឡើង​ជាង ២.០០០ លាន​ដុល្លារ​នៅ​ឆ្នាំ​ខាង​មុខ​៕