ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ក្លាយ​ជា​អធិរាជ​គ្រង​តំណែង​ជើង​ឯង UEFA Super Cup

6 ឆ្នាំ មុន

ការ​ប្រកួត​រវាង​ក្រុម​អធិរាជ​ស Real Madrid ជាមួយនឹង​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ការ​ដណ្តើម​ពានរង្វាន់ UEFA Super Cup

ការ​ប្រកួត​រវាង​ក្រុម​អធិរាជ​ស Real Madrid ជាមួយនឹង​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ការ​ដណ្តើម​ពានរង្វាន់ UEFA Super Cup គឺ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​ក្នុង​លទ្ធផល Real Madrid 2 : 1 Manchester United ។

ការ​ប្រកួត​ដ៏​លំបាក​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​គឺ​ធ្វើ​ឱ្យ​មានការ​ជក់​ចិត្តជា​ខ្លាំង​សម្រាប់​មិត្ត​អ្នកគាំទ្រ​ក្រុម​ទាំង​ពីរ​ក៏​ដូច​ជា អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ជុំវិញ​ពិភពលោក ។ ការ​ប្រកួត​ដ៏​ក្តៅ​គគុក​នោះ​គ្រាប់​ទី​១​ត្រូវ​បាន​កើតឡើង​ក្រោយ​ការ​បញ្ជូន​បាល់​ពី​កីឡាករ Cavajal បោះ​រំលង​ដាច់​ខ្សែការពារ​របស់​ក្រុម​បិសាច​ក្រហម​ចូល​តំបន់​គ្រោះថ្នាក់ និង​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Casemiro ក្នុង​តង់​ទី​១ ។ រីឯ​គ្រាប់​ទី​២​របស់​ក្រុម​អធិរាជ​ស Real Madrid ធ្វើ​បាន​សម្រេច​បន្ត​ដោយ​កីឡាករ Isco ដែល​ជា​ការ​បញ្ជូន​បាល​របស់​កីឡាករ Gareth Bale កាត់​ខ្សែការពារ​ក្រុម​បិសាច​ក្រហម ។ ចំពោះ​១​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម​គឺ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ចំណូល​ថ្មី Lukaku ។ 

ក្នុង​ការ​ប្រកួត​នោះ​ដែរ​សម្រាប់​កីឡាករ Cristiano Ronaldo វិញ​គឺ​បាន​ដូរ​ចូល​នៅ​តង់​ទី​២​ជំនួស​ឱ្យ​កីឡាករ Benzema តែ​មិន​បាន​រក​គ្រាប់​បាល់​លើ​ក្រុម​ចាស់​របស់​ខ្លួន​នោះ​ទេ ។ ចប់​ការ​ប្រកួត​ក្រុម​អធិរាជ​ស Real Madrid ស៊ុត​ប​ញ្ជូ​ល​ទី​បាន​២​គ្រាប់ រីឯ​ក្រុម​បិសាច​ក្រហម Manchester United ស៊ុត​ប​ញ្ជូ​ល​ទី​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ខ្លាច​ជា​អធិរាជ​គ្រង​ជើង​​ឯក UEFA Super Cup ៕