ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន Barrley Black ចាប់ផ្តើម​នៅ​ទូរទស្សន៍ SEATV

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ SEATV​សហការ​ជាមួយ​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧ បាន​រៀបចំ​ធ្វើ​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ SEATV​សហការ​ជាមួយ​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧ បាន​រៀបចំ​ធ្វើ​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​លក្ខណៈ​មិត្តភាព អន្តរជាតិ ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​ស្រា​បៀរ Barrley Black ផ្សាយ​ផ្ទាល់​ពី​សង្វៀន​ទូរទស្សន៍ SEATV រៀង​រាល់​រសៀល​ថ្ងៃអាទិត្យ ដែល​អ្នក​ប្រដាល់​ល្បី​របស់​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង បរទេស​នៅ​លើ​សង្វៀន SEATV​។

ចំពោះ «​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​» គឺជា​បន្ថែម​នូវ​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ហាក់​មាន​ចេតនា​ចង់​លើកកម្ពស់​ការ​ប្រកួត​ឲ្យ​ប្រសើរ​ជាង​មុន ដើម្បី​ដណ្តើម​ទីផ្សារ និង​ស្វែងរក​ការ​គាំទ្រ​ពី​មហាជន​ក៏​ដោយ ក៏​អ្នកគ្រប់គ្រង​ការ​ប្រកួត​ត្រូវ​បាន​រៀបចំ​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​មាន​រហ័ស​នាម​ថា «​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​» នឹង​ចាប់ផ្តើម​ប្រកួត​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៧ នា​ទូរទស្សន៍ SEATV​។

ក្នុង​ឱកាស​ពិធី​សន្និសីទ​សារព័ត៌មាន​នេះ មានការ​ចូលរួម​ពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ដេ​វិ​ឌ តំណាង​ស្ថានីយទូរទស្សន៍ SEATV និង​លោក​បូ​រី ស៊ី​ស​លី​វណ្ណ អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​។

លោក ដេ​វិ​ឌ តំណាង​ស្ថានីយទូរទស្សន៍ SEATV មាន​ប្រសាសន៍​ថា ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ចម្រុះ​ដោយ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ រាល់​រសៀល​ថ្ងៃ​អាទិត្យ គឺ​មាន​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ។ លោក​បាន​បន្ត​ថា ការ​ប្រកួត​ក្បាច់​បុរាណ​ខ្មែរ របស់​យើង និង​អ្នក​ប្រដាល់​ជាមួយ​ថៃ​ពិត​គឺ​កំពុង​នាំ​មក​នូវ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ទាក់ទាញ និង​មានការ​ចូលរួម​ទស្សនា​យ៉ាងច្រើន​ជាង​លើក​មុន​ៗ ហើយ​តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ និង​ប្រាក់​រង្វាន់​ត្រូវ​បាន​បង្កើន​ឲ្យ​បាន​ខ្ពស់​ជាង​លើក​មុន​ដែរ ។

លោក​បូ​រី ស៊ី​ស​លី​វណ្ណ អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង ព្រឹត្តិការណ៍​នៃ​ការ «​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​»  ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហការ​ជាមួយ​ស្រា​បៀរ Barrley Black  និង​ស្ថានីយ SEATV រួម​នឹង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​កីឡាប្រដាល់​កម្ពុជា និង​ជីវភាព​បងប្អូន​កីឡាករ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។