ចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា គ្រួសារមួយនៅខេត្ត Gunagnan ប្រទេសចិន បានរស់នៅជាមួយសត្វឃ្មុំរាប់ពាន់ក្បាលអស់រយៈពេល១២ឆ្នាំមកហើយ។
មូលហេតុដែលគ្រួសារលោក Yongfu Li អនុញ្ញាតឲ្យសត្វឃ្មុំមករស់នៅក្នុងផ្ទះជាមួយនោះ គឺមកពីពួកគេគិតថា ការមានសត្វឃ្មុំមកធ្វើសំបុកនៅក្នុងផ្ទះជាប្រផ្នូលល្អ។ ដោយសារតែរយៈពេលចេះតែយូរៗទៅ ចំនួនសត្វឃ្មុំចេះតែមានការកើនឡើងជាលំដាប់។
ពិតណាស់ ដូចជាពាក្យគេថា «ឃ្មុំចូលផ្ទះនាំសំណាង» មែន។ ក្នុងមួយឆ្នាំៗ គ្រូសារលោក Li អាចយកទឹកឃ្មុំទៅលក់បានលុយដល់ទៅ៤៥០ដុល្លារសហរដ្ឋអាមេរិក។ ប្រាក់ប៉ុននេះមិនតិចទេ តែសមាជិកក្នុងផ្ទះក៏ត្រូវទ្រាំនឹងឃ្មុំទិចដែរ៕
ចែករំលែកព័តមាននេះ