ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​លឺ​ថា មាន​តែ​មនុស្ស​ទេ ឥឡូវ​ឆ្មា​ក៏​អ​ញ្ចឹ​ង​ដែរ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​កន្ធាត់​មួយ​ក្បាល​ឈ្មោះ​ថា Feifei បាន​ក្លាយទៅជា​ឆ្មា​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​មានការ​បង្ហោះ​រូបថត​ក្រោយ​ការ​វះកាត់​ត្របកភ្នែក

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​កន្ធាត់​មួយ​ក្បាល​ឈ្មោះ​ថា Feifei បាន​ក្លាយទៅជា​ឆ្មា​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​មានការ​បង្ហោះ​រូបថត​ក្រោយ​ការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់​។

ចំពោះ​ការ​វះកាត់​នេះ មិនមែន​ជា​ការ​វះកាត់​ដើម្បី​ឲ្យ​ស្អាត ដូច​មនុស្ស​យើង​ធ្វើ​នោះ​ទេ​។ យោង​តាម​កាសែត Chengdu Business Daily បាន​ឲ្យ​ដឹង​ថា វា​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​រក​ឃើញ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង Sichuan​។ ពួក​គេ​ឃើញ Feifei មាន​ភ្នែក​មិន​ប្រក្រតី ដោយសារ​តែ​ត្របកភ្នែក​របស់​វា​ធ្លាក់​មក​កកិត​ជាមួយនឹង​កែវភ្នែក ហើយ​អាច​បង្ក​ទៅ​ជា​មេរោគ​នៅ​ក្នុង​ភ្នែក​។

ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ពួក​គេ​បាន​បញ្ជូន Feifei ទៅ​ពេទ្យសត្វ ដើម្បី​ទទួល​ការ​វះកាត់​។ ការ​វះកាត់​ត្របកភ្នែក​ពីរ​ជាន់​នេះ ត្រូវ​ចំណាយពេល​៣០​នាទី ហើយ​អស់​ទឹកប្រាក់​២៩៨​ដុល្លា​សហរដ្ឋអាមេរិក​៕