ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ធាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​អ្វីខ្លះ ?

6 ឆ្នាំ មុន

កុមារ​ធាត់ សំដៅ​កុមារ​ដែល​មាន​បិ​រ​មា​ណ ជាតិ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ​ច្រើន​ហួស​កម្រិត​ប្រក្រតី ដោយ​លើស​សមាមាត្រ​រវាង​ទម្ងន់​ខ្លួន និង​កម្ពស់ ។ ធាត់ ឬ​ជំងឺ​ធាត់​បណ្ដាល​មក​ពី​ការ​បរិភោគ​ច្រើន​លើស​កំណត់ និង​

កុមារ​ធាត់ សំដៅ​កុមារ​ដែល​មាន​បិ​រ​មា​ណ ជាតិ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ​ច្រើន​ហួស​កម្រិត​ប្រក្រតី ដោយ​លើស​សមាមាត្រ​រវាង​ទម្ងន់​ខ្លួន និង​កម្ពស់ ។ ធាត់ ឬ​ជំងឺ​ធាត់​បណ្ដាល​មក​ពី​ការ​បរិភោគ​ច្រើន​លើស​កំណត់ និង​ការ​បរិភោគ​មិន​ត្រឹមត្រូវ ។

លោកស្រី​វេជ្ជបណ្ឌិត Thipaporn Furangseroj អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​កុមារ​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី ប្រចាំ​ប្រទេស​ថៃ ឲ្យ​ដឹង​ថា កំណើន​ជាតិ​ខ្លាញ់ បន្ដិច​ម្ដង​ៗ​ធ្វើ​ឱ្យ​រាង​កាយ​ធាត់​ហួស​កម្រិត ហើយ​មិន​សមាមាត្រ​នឹង​វ័យ ក៏​ដូច​ជា​កម្ពស់​របស់​កុមារ ។

គ្រោះថ្នាក់​នៃ​ការ​ធាត់​របស់​កុមា​រនះ​មាន​ច្រើន​ដូច​ជា​មនុស្ស​ធំ​ពេញវ័យ​ដែរ​ដូច​ជា​៖
-​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​សរសៃឈាម បេះដូង ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម ។
-​ដោយសារ​តែ​បរិមាណ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ច្រើន​ធ្វើ​ឲ្យ​ខ្លាញ់​រុំ​ថ្លើម ហើយ​អាច​បណ្តា​ឲ្យ​កើត​មាន​ជំងឺ​រលាក​ថ្លើម និង​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​មហា​រី​ថ្លើម ។
-​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​សន្លាក់ ផ្សេង​ៗ​ដូច​ជា​មនុស្ស​ចាស់​ដែរ ពិសេស​ត្រង់​ជង្គង់ ។
-​កុមារ​ធាត់​ភាគច្រើន​ត្រូវ​រស់​ឯកោ ដោយ​ត្រូវ​កុមារ​ដទៃ​សើចចម្អក​ពី​រាង​កាយ​ដូច​ជ្រូក​របស់​គេ ។

អំពើ​ទាំងនេះ​ទើប​កុមារ​ដែល​ធាត់​ច្រើន​មាន​អារ​ម្មរណ៍​ឆេវឆាវ ខឹង​ច្រើន នឹង​គ្មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាដើម ។
លោកស្រី​វេជ្ជបណ្ឌិត Thipaporn Furangseroj បន្ត​ថា ដើម្បី​ដោះស្រាយ​អំពី​បញ្ហា​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​បញ្ហា​ធាត់​នេះ លោក​អ្នក​ដែល​ជា​ឪពុក​ម្តាយ ឬ​អាណា​ព្យាបាល​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ កូន​ៗ​របស់​លោក​អ្នក​ស្រក​ទម្ងន់ ដោយ​វិធី​ដូច​ជា​៖

-​គួរ​ជ្រើសរើស​របប​អាហារ​មួយ​ដ៏​ត្រឹមត្រូវ ជា​ប្រការ​ប្រសើរ​បំផុត​សម្រាប់​សុខភាព​របស់​កូនលោក​អ្នក ។ របប​អាហារ​ត្រឹមត្រូវ​ចាំបាច់​ត្រូវ​មាន​បរិមាណ​សម​ល្មម​នៃ​ប្រូ​តេ​អុ​ី​ន និង​កាឡូរី ។

-​ពិសេស​ចៀសវាង​ការ​ចម្អិន​អាហារ​ដោយ​ការ​ចៀន បំពង ឬ​ឆា ព្រោះថា​អាច​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កើនឡើង ។ អាហារ​ប្រភេទ​ខ្លះ​ដែល​ផ្សំ​ឡើង​ពី​ប៊័រ ឬ​ខ្លាញ់​សត្វ ដូច​ជា​សាច់ក្រក​ជាដើម ជា​អាហារ​ដែល​គួរតែ​ទទួលទាន​ឱ្យ​បាន​តិច​បំផុត ។

-​កុំ​បណ្តោយ​ឲ្យ​កុមារ​មើល​ទូរទស្សន៍ ឬ​អីុ​ន​ធើ​រ​ណេ​ត​ទាក់ទង​ទៅ​នឹង​ចំណីអាហារ​ច្រើន​ពេក ព្រោះ​អាច​បណ្តាល​ឲ្យ​ឃ្លាន ។

-​គួរ​ហាត់ប្រាណ​ឱ្យ​បានជា​ប្រចាំ ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​ដែល​នៅ​សល់​ក្នុង​រាង​កាយ​ចេញ​មក ។ ការ​រស់នៅ​ស្រណុក​ពេក អាច​ឱ្យ​ប្រឈម​នឹង​ជំងឺ​ធាត់ ដូច្នេះ​ព្យាយាម​ផ្លាស់​ប្តូរជីវិត​ដែល​ធ្លាប់តែ​ស្រណុក​សុខ​ស្រួល ដោយ​ប្រើ​កម្លាំង​ដើម្បី​បញ្ចេញ​ញើស ការពារ​ការ​ធាត់​លើស​ទម្ងន់ ៕