ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​ពី​ការ​លែងលះ​គ្នា​របស់​ឳ​ពុក​ម្តាយធ្វើ​ឱ្យ​កុមារ​ប្រឈម​នឹង​​បញ្ហាជាច្រើន

6 ឆ្នាំ មុន

កុមារ​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា​ប្រឈម​មុន​នឹង​បញ្ហា​សុខភាព​ទ្វេ​ដង ជាង​កុមារ​ដែល​មក​ពី​គ្រួសារ​មាន​សុភមង្គល ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា

កុមារ​ដែល​ឪពុក​ម្តាយ​លែងលះ​គ្នា​ប្រឈម​មុន​នឹង​បញ្ហា​សុខភាព​ទ្វេ​ដង ជាង​កុមារ​ដែល​មក​ពី​គ្រួសារ​មាន​សុភមង្គល ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ការ​លែងលះ​ធ្វើ​ឲ្យ​កុមារ​មាន​ហានិភ័យ​ទ្វេ​ដង​ក្នុង​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​បញ្ហា​ពោះវៀន បញ្ហា​ស្បែក ប្រព័ន្ធ​សរសៃប្រសាទ និង​សូ​ម្បី​តែ​ប្រដាប់​ភេទ​របស់​ពួក​គេ និង​សរីរាង្គ​ទឹកនោម ។

ក្រុម​អ្នកជំនាញ​ជឿ​ថា វា​ជា​របៀប​ដែល​ឪពុក​ម្តាយ​ដោះស្រាយ​ស្ថានភាព​នេះ មិនមែន​ជា​ការ​លែងលះ​នោះ​ទេ ដែល​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​នេះ ។

អ្នកដឹកនាំ​ការ​សិក្សា​លោកស្រី María Dolores Seijo Martínez នៅ​សាកលវិទ្យាល័យ Santiago de Compostela ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​និយាយ​ថា វា​មិនមែន​ជា​ការ​លែងលះ​ទេ​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​របស់​កុមារ ប៉ុន្តែ​ការ​គ្រប់គ្រង​ស្ថានភាព​នេះ​មិន​ត្រឹម​ត្រូវជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ ។

ការ​ដោះស្រាយ​បញ្ហា​លែងលះ​មិនល្អ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជា​ច្រើន​រវាង​ឪពុក និង​ម្តាយ ធ្វើ​ឱ្យ​វា​មានការ​លំបាក​ក្នុង​ការ​រក្សា​ការ​ទាក់ទង​ល្អ​រវាង​ពួក​គេ ។ ប្រសិនបើ​កុមារ​ប្រឈម​​មុខ​នឹង​ស្ថានភាព​គ្រួសារ​បែប​នេះ​ក្នុង​រយៈពេល​យូរ ពួក​គេ​នឹង​ប្រឈម​នឹង​ភាព​តានតឹង​ដ៏​ខ្លាំង ។

ភាព​តានតឹង​ដ៏​ខ្លាំង និង​អូស​បន្លាយ​អស់​រយៈពេល​យូរ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ​សុខភាព​របស់​កុមារ​ធ្លាក់​ចុះ ។

លោកស្រី​María Dolores Seijo Martínez និយាយ​ថា ៖ «​យើង​ចាំបាច់​ត្រូវ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​ដើម្បី​កាត់​បន្ថយ​ផលវិបាក​ទាំងនេះ​ចំពោះ​កុមារ ។ អ្នកជំនាញ​ក្នុង​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​កុមារ ដូច​ជា​អ្នក​ថែទាំ​សុខភាព ឬ​បុគ្គលិក​របស់​សាលារៀន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​កុមារ ដោយសារ​ពួក​គេ​មានមុខ​ងារ​ក្នុង​ការ​ការពារ និង​ទប់ស្កាត់​បញ្ហា ផ្សេង​ៗ​ចំពោះ​កុមារ »៕