ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​លី​យ៉ា ចង់​ដើរ​ស្រាត​សុំ​រក​យុត្តិធម៌

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សិច​ស៊ី​អា​លី​យ៉ា​ចង់​ដើរ​ស្រាត ព្រោះ​នាង​ស្ទើរតែ​អស់ជំនឿ​ចំពោះ​ការ​ទាមទារ​រក​យុត្តិធម៌​រឿង​បុរស​ម្នាក់​វាយ​ដុំ​នាង ។ រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ដែល​អា​លី​យ៉ា​ទន្ទឹងរង់ចាំ​យុត្តិធម៌ ប៉ុន្តែ​នាង​ថា

រាជធានី​ភ្នំពេញ ៖ តារា​សិច​ស៊ី​អា​លី​យ៉ា​ចង់​ដើរ​ស្រាត ព្រោះ​នាង​ស្ទើរតែ​អស់ជំនឿ​ចំពោះ​ការ​ទាមទារ​រក​យុត្តិធម៌​រឿង​បុរស​ម្នាក់​វាយ​ដុំ​នាង ។ រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ដែល​អា​លី​យ៉ា​ទន្ទឹងរង់ចាំ​យុត្តិធម៌ ប៉ុន្តែ​នាង​ថា ដោយសារ​តែ​គ្មាន​លុយ ទើប​យុត្តិធម៌​មិនកើត​មាន​ឡើង​សម្រាប់​នាង ។

អា​លី​យ៉ា​រំលឹក​ថា ប្រមាណ​ពីរ​ឆ្នាំ​មុន​នាង​ត្រូវ​បុរស​ដើម​កំណើត​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក ដែល​នាង​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​វាយ​ធ្វើបាប ហើយ​នាង​ព្យាយាម​ស្វែងរក​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ទេ ព្រោះតែ​នាង​មិន​មាន​លុយ​គ្រប់គ្រាន់ ។ អា​លី​យ៉ា និយាយ​ទាំង​ទឹកភ្នែក​ថា​«​នាង​ខ្ញុំ​រស់នៅ​ក្នុង​ទុក្ខវេទនា​នេះ​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ ដែល​មាន​ទាំង​ការ​ឈឺចាប់ រោគ​ផ្លូវចិត្ត ការ​សង្ស័យ ទាំង​ការ​ខ្វះខាត​ចំណីអាហារ ។ ក្រៅពី​រង​អំពើ​ហិង្សា បាន​ធ្វើ​ឱ្យ​នាង​ខ្ញុំ​បាត់បង់​មុខរបរ គ្រា​ដែល​អ្នក​បង្ក​មាន​សេរីភាព និង​មានឱកាស​ឌឺដង ផ្លែផ្កា​ឱ្យ​នាង​ខ្ញុំ​ផង​ដែរ ។ កន្លង​មក​មិន​ទម្លាយ​រឿងរ៉ាវ​ឈឺចាប់​នេះ ព្រោះតែ​នាង​ខ្ញុំ​មិន​ចង់ឱ្យ​ក្រុម​គ្រួសារ​លំបាក​ដោយសារ​នាង​ខ្ញុំ ព្រោះតែ​នាង​ខ្ញុំ​ជ្រើសរើស​មនុស្ស​ប្រុស​ម្នាក់ ដោយ​ខ្លួនឯង​។ ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​ចង់បាន​គឺ​ចង់ឱ្យ​បញ្ចប់​ការ​មាក់ងាយ​ច្បាប់​នៅ​កម្ពុជា​ពី​បុរស​ម្នាក់​នោះ ។ អ្វី​ដែល​នាង​ខ្ញុំ​កាន់តែ​ពិបាក​ទទួលយក​បាន​គ្រា​ដែល​រង​ហិង្សា បាត់បង់​ទ្រព្យសម្បត្តិ​ពី​ខ្លួន​អស់រលីង ហើយ បែរជា​ត្រូវ​រង​ការ​គាបសង្កត់​ទាមទារ​លុយ​ដើម្បី​បន្ត​នីតិវិធី​ប្តឹង​» ។

អា​លី​យ៉ា​ឱ្យ​ដឹង​ថា នាង​បាន​ប្តឹង​ទៅ​កាន់​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​នៅ​កម្ពុជា​រួចរាល់​ហើយ ប៉ុន្តែ​អ្វី​ដែល​នៅ​រង់ចាំ​អស់​រយៈពេល​ជា​យូរ គឺ​ការ​មិន​ជំរុញ​ឱ្យ​ដំណើរ​នីតិវិធី​របស់​មន្ត្រី​ក្នុងស្រុក ព្រោះតែ​នាង​ចោទ​ថា​មិន​មាន​លុយ​គ្រប់គ្រាន់ ។

ដោយ​រង់ចាំ​ជា​យូរ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ ទើប​អា​លី​យ៉ា អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​បង្ហាញ​សារ​ឈឺចាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ នាង​និយាយ​ថា​«​បើ​អត់​មាន​យុត្តិធម៌​ឱ្យ​យើង គឺ​ក្រ​ឡើង​អស់​ខោអាវ​ហើយ ឬ​មួយទៀត ស្រាត​ដើរទៅ​រក​យុត្តិធម៌​តែ​ម្តង​ទៅ​ក្រែង​គេ​ចាប់អារម្មណ៍ ព្រោះ​ក្រ​អត់​អី​ឲ្យ​គេ​…​។ ការ​រង់ចាំ​ការ​ដោះស្រាយ​នោះ គឺ​ស្ទើរនឹង​ស្លាប់​ខ្លួនឯង​ទៅ​ហើយ រាង​កាយ​ត្រូវ​គេ​វាយដំ ហាង​ត្រូវ​គេ​រំលោភ​យក ការងារ​សិល្បៈ​ត្រូវ​បាត់បង់ សុខភាព​មិន​ស្ថិត​ស្ថិរ ។ ប្រសិនបើ​នាង​ខ្ញុំ​ស្លាប់ នាង​ខ្ញុំ​នឹង​ទៅ​រក​អ្នក​ដែល​ធ្វើបាប​នាង​ខ្ញុំ​មុនគេ ។ ក្រ​គ្មាន​ថ្ងៃ​បាន​យុត្តិធម៌​មែន ?​» ៕