ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ព្រះ​និម្មិត​ទទួល​អ្នក​ទេស​ចរ​ច្រើនកុះករ

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ រម​ណី​យ​ដ្ឋា​ន​​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និម្មិតនៅ​ទន្លេមេគង្គ​លើ ​ស្ថិតក្នុងភូមិកំពង់សាមី ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ឡាវ ដែល​មាន​ចម្ងាយប្រមាណ​១៣៤​គីឡូ​ម៉ែត្រពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ​ឆ្នាំ​នេះមាន​ភ្ញៀវ​ទេសចរជាតិ និង​អន្ដរជាតិ​នាំគ្នា​ទៅ​កម្សាន្តក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណី​ ជាតិ​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ​ក្រោយ​ពីផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​តំបន់​នានា​ឆ្ពោះទៅ​កាន់​តំបន់​​នោះ​ បាន​ស្ថាបនារួចរាល់ ។

ខេត្តព្រះវិហារ ៖ រម​ណី​យ​ដ្ឋា​ន​​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និម្មិតនៅ​ទន្លេមេគង្គ​លើ ​ស្ថិតក្នុងភូមិកំពង់សាមី ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ឡាវ ដែល​មាន​ចម្ងាយប្រមាណ​១៣៤​គីឡូ​ម៉ែត្រពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ​ឆ្នាំ​នេះមាន​ភ្ញៀវ​ទេសចរជាតិ និង​អន្ដរជាតិ​នាំគ្នា​ទៅ​កម្សាន្តក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ​ក្រោយ​ពីផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​តំបន់​នានា​ឆ្ពោះទៅ​កាន់​តំបន់​​នោះ​បាន​ស្ថាបនារួចរាល់ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ព្រះ​និម្មិត គឺ​មានទឹកធ្លាក់​​គ្រប់​រដូវ​កាលនិង​មាន​ព្រៃឈើ​ធម្មជាតិ​យ៉ាង​ច្រើន ។ ​ទឹកធ្លាក់​ធម្មជាតិ​ក្នុង​ទន្លេ​មេគង្គ​នេះ​មិន​ចេះ​រីង​ស្ងួតទេ ទាំង​រដូវប្រាំង​និង​រដូវវស្សា​ គឺជា​កន្លែង​កម្សាន្ត​​ជា​មួយនឹងសម្រស់​ធម្ម​ជាតិ​តាំង​តែពី​យូ​រលង់ណាស់​មក​ហើយនៅ​ក្នុង​ទឹកដីនៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា ប៉ុន្ដែ​កន្លង​ទៅ ដោយសា​រតែ​ប្រទេស​​យើងមានសង្គ្រាម​អស់​​ជិត៣ទស​វត្ស ទើប​មិន​អាច​ធ្វើការ​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម័្ព​ន្ធ​ផ្លូវ​គមនាគមន៍ទៅ​កាន់​តំបន់​នេះ​បាន ។ 

លោកអ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដបាន​មាន​ប្រសាសន៍​ថា ​ព្រះវិហារ គឺជា​ខេត្ដ​មួយ​សំបូរ​ទៅ​ដោយសក្ដានុពល​ទេស​ចរណ៍​ ក្នុង​នោះ​មានប្រាង្គ​ប្រាសាទ​ដែល​ជា​សម្បត្តិ​​វប្ប​ធ​ម៌​បន្សល់​ទុក​ចំនួន​២៤១​ប្រាសាទ និងមាន​ព្រៃឈើ​ធម្មជាតិ​ដែល​ដុះ​នៅ​ពាសពេញភូមិ​សាស្ដ្រ​ខេត្ដ​ ។ ​ថ្មី​ៗ​នេះទៀត ខេត្ដ​បាន​រៀបចំ​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​មួយ​ន្លែ​ង​យ៉ាង​ធំ បន្ទាប់​ពី​រាជរដ្ឋាភិបាល​​មាន​យុទ្ធ​សាស្រ្តក្នុ​ង​ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍ជា​ប្រវត្ដិសាស្ដ្រ​ទៅ​កាន់​តំបន់​ព្រំដែន​ឡាវ។​​សម្រាប់​ភ្ញៀវ​ទេសចរជាតិ និង​អន្ដរជាតិដែល​ចង់ទៅ​កម្សាន្ត​មិន​ថា​តែ​រដូវប្រាំង​ ឬ​វស្សា​ទេ គឺ​អាចទៅ​ទស្សនា​បាន​គ្រប់​រដូវ​កាល​ដោយ​សារ​តំបន់​នោះ​បាន​ស្ថាបនា​ផ្លូវ​គម​នាគ​មន៍​​រួចរាល់ហើយ ។ លោក​​អភិ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​អភិវឌ្ឍផ្លូវ​គមនាគមន៍​ទៅ​ដល់​ព្រំប្រទល់​ប្រទេស​ឡាវ និងការ​អភិវឌ្ឍតំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិក្នុង​ទន្លេមេគង្គ​លើ​ បាន​សបញ្ជាក់​ឱ្យ​ឃើញ​ពីការ​អភិវឌ្ឍ​ជឿនលឿន​មួយ​ក្នុង​ការ​ស្ដារ និង​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ខ្មែររស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ។

ភ្ញៀវ​ទេសចរ​រាប់​​ពាន់​នាក់ដែល​បាន​ទៅ​ដល់ទី​នោះ​និយាយ​ថា​ ការ​អភិវឌ្ឍ​តំបន់​ដាច់​ស្រយាលជាប់​ព្រំដែន​ប្រទេស​ឡាវ​មិន​ត្រឹមតែ​បង្កើន​ការ​យល់​ដឹង និង​ជួយ​​កាត់​បន្ថយ​ភាពក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នោះ​​ប៉ុណ្ណោះ​ទេ គឺ​នៅ​ថ្ងៃ​អនា​គត​តំបន់​នោះ​ពិតជានឹង​ក្លាយទៅជា​តំបន់​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែនរវាង​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​ឡាវដ៏​ធំ​ទៀត​ផង ។ អ្នក​ទេសចរ​ដែល​ចូល​ទៅ​ដល់ទី​នោះបានដឹង​ច្បាស់​ថា កូន​ខ្មែរ​ទាំងអស់​ដែល​រស់នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នោះ​៩៥% មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ គឺ​ពួក​គេនិយាយ​តែ​ភាសា​ឡាវ ព្រោះ​​ហាក់​ដូច​ជានៅ​​ឆ្ងាយដាច់​ស្រយាលខ្លាំង គ្មាន​ទំនាក់ទំនង​គ្នា​រវាង​ខ្មែរនឹង​ខ្មែរ​ដោយសា​តែ​កន្លង​មកគ្មាន​ផ្លូវ​គម​នាគមន៍​អាច​ធ្វើ​ចរា​ចរណ៍​ទៅ​ដល់ទី​នោះបាន ។
ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍និង​តំបន់​ទេស​ចរណ៍​ទៅ​កាន់​ព្រំដែន​ឡាវនា​ពេល​នេះ គឺនាំ​មក​នូវ​ផលប្រយោជន៍​យ៉ាង​ធំ​ធេង​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​អនុវត្ដ​​យុទ្ធ​សាស្ត្រចតុកោណ​ដំណាក់​កាល​​ទី២ ​ក្រោម​ការ​ដឹក​នាំ​របស់សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ដ្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកគង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ឱ្យ​ដឹង​ដែរ​ថា ​ទោះជា​តំបន់​នេះ ទើបតែ​មានការអភិវឌ្ឍ​ក៏​​ដោយ​ ក៏មន្ទីរ​ទេសចរណ៍​ខេត្ដ​រួម​ជាមួយ​អាជ្ញាធរ​ខេត្ដ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​យកអស់​ស្មារតី​ក្នុង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍​ព្រះ​និមិ្មតក្នុង​ឃុំ​កំពង់​ស្រឡៅ​ដែល​មានព្រំប្រទល់​ជាប់​ឃុំ​ព្រះ​រំកិល ​ស្រុក​ថា​ឡា​បរិវ៉ាត់ ខេត្ដស្ទឹងត្រែង និង​ម្ខាង​ទន្លេ​ជាប់​ស្រុក​មឿង​ខូង ប្រទេស​ឡាវ ដើម្បី​ឱ្យ​តំបន់​នោះ​​ក្លាយ​ទៅជា​តំបន់​ទេស​ចរណ៍​ដ៏ធំ​មួយ សម្រាប់​ទាក់​ទាញ​ភ្ញៀវទេស​ចរ​ជាតិនិង​អន្ដរជាតិចូល​ទៅ​កម្សាន្តដោយ​មិន​គិត​ពេលវេលា គឺ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​កម្សាន្ដ​បាន​គ្រប់​រដូវ​កាល ។ លោកគង់ វិបុល បាន​បន្ត​ថា ក្នុង​ឱកាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មីប្រពៃណី​ជាតិថ្មីៗ​កន្លង​ទៅរយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ មេ​សា​ ដល់​ថ្ងៃ​ទី​១៦ ​មេ​សា ភ្ញៀវ​ចូល​ទៅ​កម្សាន្ដ​ទីនោះ​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ​មាន​ចំនួន​៦.៧៦៨​នាក់ រថយន្ដមាន​ចំនួន​៤៦២​គ្រឿង និង​ម៉ូតូ​ចំនួន​១.៤៤៧​គ្រឿង ដែល​ទៅ​ពី​គ្រប់​បណ្ដា​ខេត្ដ​-ក្រុង​នៅ​ទូ​ទាំង​ប្រទេស​​ ។  ពេល​នេះ​មន្ទីរ​ទេសចរណ៍ខេត្ដ​ កំពុង​បន្ដ​រៀបចំ និង​សាងសង់​ក្យូសសម្រាប់​ភ្ញៀវ​អង្គុយ​​លេង សាងសង់​បន្ទប់​អនាម័យ និង​សាង​សង់​បន្ទប់​សម្រាប់​ស្រី្ត​ផ្លាស់​សម្លៀក​បំពាក់​ឱ្យ​បាន​សមរម្យ មាន​សណ្ដាប់ធ្នាប់ ព្រោះ​ជា​ទី​កន្លែង​​មុជ​ទឹក​កម្សាន្ត​ដ៏​មនោរម្យ ៕