ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផលិតផល​ជលផល​កើនឡើង​15​ខែ​ជាប់​គ្នា​

6 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ការ​នាំ​ចេញ​ផលិតផល​ជលផល​បាន​កើនឡើង​១៥​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មុន ដោយសារ​ការ​នាំ​ចេញ​សារាយសមុទ្រ​កើនឡើង​យ៉ាង​ខ្លាំង ។
ការ​នាំ​ចេញ​ផលិតផល

ទីក្រុង​សេ​អ៊ូ​ល ៖ ការ​នាំ​ចេញ​ផលិតផល​ជលផល​បាន​កើនឡើង​១៥​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មុន ដោយសារ​ការ​នាំ​ចេញ​សារាយសមុទ្រ​កើនឡើង​យ៉ាង​ខ្លាំង ។

ការ​នាំ​ចេញ​ផលិតផល​ជលផល​បាន​កើនឡើង​ដល់​២១០​លាន​ដុល្លារ​ក្នុង​ខែកក្កដា កើន​៦,៣%​ធៀប​នឹង​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​ផលិតផល​ជលផល​បាន​កើនឡើង​ចាប់តាំងពី​ខែឧសភា ឆ្នាំ​មុន ។

ក្នុង​រយៈពេល​៧​ខែ​ដំបូង​ឆ្នាំ​នេះ ការ​នាំ​ចេញ​ផលិតផល​ជលផល​ទៅ​ក្រៅប្រទេស បាន​កើនឡើង​១១,១% គិត​ជា​ទឹកប្រាក់​ស្មើ​១,៣៣​ប៊ី​លាន​ដុល្លារ ពី​១,២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ។

សារាយសមុទ្រ​បាន​ជំនួស​ត្រី​ធូ​ណា ជា​ទំនិញ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ដ៏​ធំ​បំផុត​ក្នុង​ខែកក្កដា គឺ​ស្មើ​ជាង​៦០​លាន​ដុល្លារ កើនឡើង​៧៤,៤%​ធៀប​នឹង​ឆ្នាំ​មុន ។

ការ​នាំ​ចេញ​អយ​ស្ទើរ​កើនឡើង​៣៩,៨% ស្មើ​៥,១៩​លាន​ដុល្លារ​កាលពី​ខែកក្កដា ខណៈ​ការ​ដឹក​ជញ្ជូន​ត្រី cod បាន​កើនឡើង​៩០% ស្មើ​៤,៨៤​លាន​ដុល្លារ ។

ទិន្នន័យ​ចុង​ក្រោយ​បំផុត​បង្ហាញ​ថា ការ​នាំ​ចេញ​ត្រី​មឹក​បាន​ធ្លាក់​ចុះ​៦២,៥%​ពេញ​មួយ​ឆ្នាំ រហូត​ដល់​៣,៣៦​លាន​ដុល្លារ​កាលពី​ខែ​មុន​ដោយសារ​តែ​ការ​នេសាទ​ត្រី​បាន​កាត់​បន្ថយ​យ៉ាង​គំហុក ។

ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ជប៉ុន ក៏​បាន​កើនឡើង​៩,១% ស្មើ​៨២,៥​លាន​ដុល្លារ​។ រីឯ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក​កើនឡើង​៤៨,២% និង​៣៧,៩%​រៀង​គ្នា ស្មើ​២៥,៦​លាន​ដុល្លារ និង​២១,៦​លាន​ដុល្លារ ។

ទន្ទឹម​នឹង​នេះ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​១៥,៧% ស្មើ​៣២,៦​លាន​ដុល្លារ​កាលពី​ខែ​មុន ដោយសារ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​សងសឹក​សេដ្ឋកិច្ច​ប្រឆាំង​នឹងទំនិញ និង​សេវាកម្ម​របស់​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ប្រទេស​នេះ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​នៅ​ទីក្រុង សេ​អ៊ូ​ល ៕