ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal លើក​ពានលើក​ទី​15 ​ក្រោយ​ឈ្នះ Chelsea

6 ឆ្នាំ មុន

ក្រុម​កាំភ្លើង​ធំ Arsenal មានសំណាង​បានលើក​ពាន​អង់គ្លេស Community Shield លើក​ទី​១៥ ក្រោយ​យកឈ្នះ​ក្រុម Chelsea ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-១ កាលពី​រាត្រី

ក្រុម​កាំភ្លើង​ធំ Arsenal មានសំណាង​បានលើក​ពាន​អង់គ្លេស Community Shield លើក​ទី​១៥ ក្រោយ​យកឈ្នះ​ក្រុម Chelsea ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៤-១ កាលពី​រាត្រី​ថ្ងៃអាទិត្យ​ទី​៦ សីហា ។

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​ធ្វើ​ឱ្យ​កក្រើក​ពហុ​កីឡដ្ឋាន​Wembley Stadium ។ ខណៈ​ក្រុម​តោ​ខៀវ Chelsea រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​ទី​៤៦ ដោយ​ខ្សែបម្រើ Victor Moses និង​ការ​តាម​ស្មើ​វិញ​ពី​ក្រុម​កាំភ្លើង​ធំ​Arsenal នៅ​នាទី​ទី​៨២​ដោយ​ខ្សែការពារ​Sead Kolasinac​ទើបតែ​ទិញ​បាន​ពី​ក្លិប​Schalke ។

ក្រោយ​លទ្ធផល​ស្មើ​១-១​ក្នុង​រយៈពេល​៩០​នាទី​ទើប​ឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល​៤-១ ។

ការ​បរាជ័យ​របស់​ក្រុម​ជើងឯក​ប្រឺ​មី​ញេ​លី​គ​រដូវ​កាល​មុន Chelsea ជា​រឿង​អាម៉ាស់​បំផុត​ដោយ​ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​តែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ស៊ុត​ទាំង​៣​ជើង​ពី​អ្នកចាំទី Courtois, Cary Cahill និង Morata (​ទើបតែ​បង្ហាញខ្លួន​ដំបូង​ឱ្យ​Chelsea​ក្រោយ​ផ្ទេរ​ពី Real Madrid )​។ ដោយឡែក​ក្រុម Arsenal ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​ទាំង​៣​គ្រាប់​ដោយ​កីឡាករ Theo Walcott, Nacho Monreal, Alex Oxlade Chamberlain និង​កីឡាករ​O. Giroud ។

នេះ​គឺជា​ការ​លើក​ពាន​លើក​ទី​១៥​របស់ Arsenal រួម​មាន​ឆ្នាំ 1930, 1931, 1933, 1934, 1938, 1948, 1953, 1991, 1998, 1999, 2002, 2004, 2014, 2015 និង 2017 នេះ ។ ខណៈ​ក្រុម​កាំភ្លើង​ធំ​មួយ​នេះ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​បន្ទាប់​ពី Man Utd ឈ្នះ​ពានរង្វាន់ Community Shield ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្លិប​នៅ​អង់គ្លេស។ គួររំលឹក​ថា 2017 Community Shield គឺជា​ព្រឹត្តិការណ៍​បាល់ទាត់​អង់គ្លេស​ប្រចាំឆ្នាំ​លើក​ទី​៩៥ រវាង​ក្រុម​ជើងឯក​ប្រឺ​មី​ញេ​លី​ក​និង FA Cup រដូវ​កាល​មុន​នៅ Wembley Stadium ដែល​ជា​ពហុ​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​ព្រឹត្តិការណ៍ FA Cup វគ្គ​ផ្តាច់ព្រ័ត្រ ។

ព្រឹត្តិការណ៍​នេះ​ឧបត្ថម្ភ​ដោយ​McDonald’s ហើយ​ថវិកា​ដែល​ទទួល​បាន​នឹង​ត្រូវ​បរិច្ចាគ​ដល់​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ឆេះ​អគារ Grenfell Tower កាលពី​ថ្ងៃ​ទី​២៣ មិថុនា ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​៨០​នាក់ និង​របួស​ជាង​៧០​នាក់ ៕