ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សត្រូវ​របស់​ថ្លើម​មនុស្ស​យើង​មាន​អ្វីខ្លះ ?

6 ឆ្នាំ មុន

លោក​វេជ្ជបណ្ឌិត​សាន់ ចាន់​ណា ឯកទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូងបាត នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រៀបរាប់​ឱ្យ​ដឹង​ថា សត្រូវ​របស់​ថ្លើ​ម​មាន​ដូច​ជា​៖

លោក​វេជ្ជបណ្ឌិត​សាន់ ចាន់​ណា ឯកទេស​ផ្នែក​ជំងឺ​ថ្លើម ក្រពះ ពោះវៀន និង​ឫសដូងបាត នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រៀបរាប់​ឱ្យ​ដឹង​ថា សត្រូវ​របស់​ថ្លើ​ម​មាន​ដូច​ជា​៖

គ្រឿង​ស្រវឹង ៖ ស្រា​បៀរ​, មេរោគ​រលាក​ថ្លើម​បេ​, មេរោគ​រលាក​ថ្លើម​សេ​, ការ​ប្រើ​ថ្នាំ​រ៉ាំរ៉ៃ​មិន​តាម​វេជ្ជបញ្ជា​, ធាត់​លើសឈាម​, ទឹកនោមផ្អែម​, ខ្លាញ់​រុំ​ថ្លើម ។ ដូច្នេះ​ចូរ​នាំ​គ្នា​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ដេ​ី​ម្បី​ការពារ​កុំឱ្យ​មាន​ជំងឺ​ថ្លើម​ដូច​ជា​៖ ចៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​សូម​កាត់​បន្ថយ​ការ​ទទួលទាន​ឱ្យ​តិច​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន ។

ធ្វើតេស្ត​ឈាម​ពិនិត្យ​សុខភាព និង​រក​មេរោគ​រលាក​ថ្លើម​បេ​, សេ និង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​រលាក​ថ្លើម​បេ ក្នុង​ករណី​មិន​មាន​មេរោគ ឬ​ត្រូវ​ព្យាបាល​ក្នុង​ករណី​ដែល​មាន​មេរោគ​ដើម្បី​ចៀសវាង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ក្រិន ឬ​មហារីក​ថ្លើម ។

-​យើ​ង​មិន​ត្រូវ​ប្រើ​ប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា ។
-​យើ​ង​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ ទទួលទាន​អាហារ​ឱ្យ​បាន​សមរម្យ ដើម្បី​កុំឱ្យ​ឡើង​ទម្ងន់ លើស​ជាតិ​ខ្លាញ់ ជាតិ​ស្ករ អាស៊ីត​អ៊ុយ​រិ​ក ខ្លាញ់​រុំ​ថ្លើម លើស​សម្ពាធ​ឈាម​។ល​។

អនុវត្ត​តាម​វិធី​ទាំងនោះ​លោក​អ្នក​អាច​នឹង​ចៀស​ផុត​ពី​ជំងឺ​ថ្លើ​ម ៕