ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ប្រគល់​មរតក​​​បទ​ចម្រៀង​​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ​ជូន​ក្រុម​គ្រួសារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​របស់​លោក​គ​ង្គ ប៊ុ​ន ឈឿ​ន ចំនួន​៤១​បទ​ជូន​ទៅ​ក្រុម​គ្រួសារ​របស់​លោក ។ សេចក្តីសម្រេច​នោះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​របស់​លោក​គ​ង្គ ប៊ុ​ន ឈឿ​ន ចំនួន​៤១​បទ​ជូន​ទៅ​ក្រុម​គ្រួសារ​របស់​លោក ។ សេចក្តីសម្រេច​នោះ​កាលពី​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៧ ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ទទួលមរណភាព​ទៅ​ហើយ តែ​បាន​បន្សល់​ទុក​ស្នាដៃ​បទ​ចម្រៀង​ជា​ច្រើន​ដែល​លោក​និពន្ធ​ទាំង​បទ​ភ្លេង និង​ទំនុកច្រៀង ។

យោង​តាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ជំទាវ​ភឿ​ង ស​ក្ខិ​ណា ឱ្យ​ដឹង​ថា បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​ដោយ​កវី​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ចំនួន​៤១​បទ​ប្រគល់​ការ​គ្រប់គ្រង​ជូន​លោកស្រី​គាត គឹ​ម​លន ជា​ភរិយា​របស់​លោក​បច្ចុប្បន្ន​រស់នៅ​ប្រទេស​ន័​រវេ​ស ។

សេចក្តីសម្រេច​នោះ​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មានការ​ប្តឹង​ទំ​ទាស់​ដោយ​មាន​ភស្តុ​តាង​ផ្ទុយ​ពី​ភាគី​ពាក់ព័ន្ធ ផ្សេង​ៗ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នឹង​ពិនិត្យ និង​សម្របសម្រួល​លើ​ការ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៤១​បទ​នេះ​ឡើង​វិញ ។

បទ​ចម្រៀង​ចំនួន​៤១​បទ​ជា​ស្នាដៃ​និពន្ធ​របស់​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន រួម​មាន ៖

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន គឺជា​កវីនិពន្ធ​ល្បីឈ្មោះ​មួយ​រូប ដោយ​មាន​ជំនាញ​ទាំង​ផ្នែក​និពន្ធ​បទ​ចម្រៀង ភាពយន្ត និង​ប្រលោមលោក ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ទទួលមរណភាព​ក្នុង​វ័យ​៧៧​ឆ្នាំ​នៅ​ប្រទេស​ន័​រវេ​សន៍​ដោយ​ជំងឺមហារីក ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន កើត​នៅ​ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចម្ការ​សំរោង ឃុំ​ចម្ការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី​តាត គឹ​ម​លន នៅ​ឆ្នាំ​១៩៦៣ ហើយ​មានកូន​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ និង​ស្រី​៥​នាក់ ។ ចំណោម​កូន​ទាំង​៥​នាក់​នោះ​បាន​ទៅ​រស់នៅ​ប្រទេស​ន័​រវេ​ស៍​៤​នាក់ និង​កូនស្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ៕