ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​ឌី សា​វ៉េ​ត ថា ​ផលិតករ​លោក​ម៉ៅ អា​យុទ្ធ គួរ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​ដាក់​បញ្ចាំងភាពយន្ត​បុរាណ​ខ្មែរ​«​ហ្លួង​ព្រះស្តេច​កន​» តារាភាពយន្ត​ជើង​ចាស់​អ្នកស្រី​ឌី សា​វ៉េ​ត បាន​សម្តែង​ក្តី​រីករាយ​ដែល​ផលិតករ​ជើង​ចាស់​លោក​ម៉ៅ អាយុ​ទ្ធ

រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​ដាក់​បញ្ចាំងភាពយន្ត​បុរាណ​ខ្មែរ​«​ហ្លួង​ព្រះស្តេច​កន​» តារាភាពយន្ត​ជើង​ចាស់​អ្នកស្រី​ឌី សា​វ៉េ​ត បាន​សម្តែង​ក្តី​រីករាយ​ដែល​ផលិតករ​ជើង​ចាស់​លោក​ម៉ៅ អាយុ​ទ្ធ បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​ដើម្បី​ជាតិខ្មែរ ។ ដូច្នេះ​ហើយ​អ្នកស្រី​ឌី សា​វ៉េ​ត ស្នើ​ឱ្យ​បំពាក់​មេដាយមាស​ដាំ​ត្បូង​ពេជ្រ​ជូន​លោក​ម៉ៅ អា​យុទ្ធ ។

អ្នកស្រី​ឌី សា​វ៉េ​ត បាន​ចូលរួម​សម្តែង​ជា​តួអង្គ​ម្តាយ​ស្តេច​កន ហើយ​បានដឹង​ពី​ផល​លំបាក​ជា​ច្រើន​របស់​លោក​ម៉ៅ អាយុ​ទ្ឋ ជា​ផលិតករ​និង​អ្នកដឹកនាំ​រឿង ។ លោក​ម៉ៅ អា​យុទ្ធ បាន​បូជា​កម្លាំងកាយ​ចិត្ត​ផលិតភាព​យន្ត​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​ឱ្យ​មាន​ភាព​លេចធ្លោ​ស្រប​ពេល​ដែល​រឿង​នេះ​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​មួយ​របស់​ខ្មែរ ។

អ្នកស្រី​ឌី សា​វ៉េ​ត ថ្លែង​ថា​«​បើ​អាច​ខ្ញុំ​ចង់ឱ្យ​អ្នកមាន​លុយកាក់​ធូរធារ​ជួយ ឬ​អ្នក​ពាក់​ព័​ន្ឋ​នានា​ជួយ​រៀបចំ​ជា​មេដាយមាស​ដាំ​ពេជ្រ​មួយ​នៅ​កណ្តាល​ជូន​ដល់​លោក​ម៉ៅ អាយុ​ទ្ឋ ដែល​លោក​ខំប្រឹង​ណាស់​ក្នុង​ការ​ផលិត​រឿង​មួយ​នេះ ដែល​ជា​រឿង​មិនធម្មតា​នោះ​ឡើយ បើ​មិន​មានការ​ល្អិន​ល្អន ់គិតពិចារណា​ឱ្យ​បាន​ច្រើន​នោះ​ទេ ពិតជា​មិន​អាច​ទៅ​រួច​ឡើយ ។ នេះ​ក៏​ដើម្បី​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​គ្រប់​រូប​ឱ្យ​ខិតខំ​លើក​ស្ទួយ​មានគំនិត​អភិវឌ្ឍន៍​ជា​បន្ត​ទៀត​ដើម្បី​កុន​ខ្មែរ​ដើរទៅ​មុខ​» ។

លោក​ម៉ៅ អាយុ​ទ្ឋ មិន​ហ៊ាន​ទទួលយក​អ្វី​ដែល​អ្នកស្រី​ឌី សា​វ៉េ​ត ចង់​ផ្តល់​ឱ្យ​លោក​នោះ​ទេ​។ លោក​គ្រាន់តែ​ស្នើ​ឱ្យ​យុវជន និង​ជនរួមជាតិ​ចូលរួម​ទស្សនា​ភាពយន្ត​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​ដើម្បី​វិនិច្ឆ័យ​ថា​ស្នាដៃ​ភាពយន្ត​ខ្មែរ​ក្នុង​សម័យ​ជឿនលឿន​នេះ​រីក​ចម្រើន​ដល់​កម្រិត​ណា ។

លោក​ម៉ៅ អា​យុទ្ធ ថ្លែង​ថា​«​ការ​ព្យាយាម​របស់ខ្ញុំ គឺ​ប្រឹង​អស់ពី​ល​ទ្ឋ​ភាព ហើយ​បើ​បរាជ័យ​គឺ​ក៏​បរាជ័យ​ជាមួយ​អ្នកមាន​ជំនាញ និង​ភាព​ច្បាស់លាស់ ហើយ​ខ្ញុំ​សុំ​តែ​ម្យ៉ាង​ទេ​គឺ​សុខភាព​បើ​សុខភាព​នៅ​ដើរ​បាន​មាន​ភាព​មាំទាំ​ល្អ ខ្ញុំ​នឹង​ពុះពារ​រក​ស្នាដៃ ថ្មី​ៗ​ជា​បន្ត​ទៀត​ជូន​យុវជន​ខ្មែរ​ព្រោះ​វិនាទី​ជរា​នេះ​គ្មាន​ប្រាថ្នា​អ្វី​ក្រៅពី​ការ​ចារ​ទុក​ស្នាដៃ​ជូន​កូន​ខ្មែរ ប្រទេស​ជាតិខ្មែរ ហើយ​ខ្ញុំ​ពិតជា​ស្រឡាញ់​ការងារ​ភាពយន្ត​នេះ​ណាស់​» ។

ភាពយន្ត​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​សម្ពោធ​នៅ​ថ្ងៃ​ទី​១៧ សីហា ដើម្បី​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន​នានា នា​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៧​នៅ​រោង​ភាពយន្ត​Legen Major Cineplex បារាយ​អណ្តែត​ខេត្តសៀមរាប និង​Platinum Cineplex​សៀមរាប ៕