ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​ពិធីបួងសួង​រម្លឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ជំទាវ ភរិយា​ឥស្សរជន មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​មន្ត្រីរាជកា

រាជធានី​ភ្នំពេញ​៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ជំទាវ ភរិយា​ឥស្សរជន មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ ខែសីហា ឆ្នាំ​២០១៧ នេះ​បាន​ប្រារព្ធ​ពិធីបួងសួង រម្លឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ និង​អបអរសាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កាកបាទក្រហមកម្ពុជា​បាន​ឲ្យ​ដឹង​ថា​៖ «​ពិធី​បូ​ង​សួង​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​រម្លឹក​ក​គុណ និង​ដឹងគុណ​ចំពោះ​មហា​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាសាទ​ដ៏​ល្អ​ឯក បន្សល់​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​និង​ជា​ផ្នែក​មួយ​នៃ​ពិធី​សួង​សួង​សុំ​សុខ​សន្តិភាព​ឲ្យ​នៅ​តែ​កើត​មាន​ដល់​កម្ពុជា ព្រមទាំង​បញ្ចៀស​នូវ​គ្រោះ​​មហន្តរាយ​ពី​ធម្មជាតិ​នានា​”​។ តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​ជា​រាជធានី ឥ​សាន​បុ​រៈ​របស់​ខ្មែរ កាលពី​សម័យ​ចេ​ន​ឡា​នោះ តាម​រយៈ​ឯកសារ​ចិន ឯកសារ​ឥណ្ឌា និង​មជ្ឈិមបូព៌ា ដែល​មាន​សរសេរ​ទាក់ទង​នឹង​អាណាចក្រ​ចេ​ន​ឡា ក្នុង​រជ្ជកាល​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១​។ តំបន់​ប្រាសាទ​ក្នុង​រាជធានី​មាន​​​បណ្ដោយ​៦​គីឡូម៉ែត្រ ទទឹង​៤​គីឡូម៉ែត្រ និង​តំបន់​ជុំវិញ​ទៀត ពោល​មាន​វិសាលភាព​ធំធេង​ណាស់​។​

«​ប្រាសាទសំបូរព្រៃគុក​» ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈ​ក​ម្មា​ការ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​ពី​ថ្ងៃ​ទី​០២-១២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​មាន​ប្រទេស​១៩៣​ជា​សមាជិក និង​២១​ប្រទេស​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​សម្រេច​អនុម័ត​បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​យប់​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូ​ឡូញ​៕