ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃបុណ្យ​​ចូល​ឆ្នាំ​​អ្នក​ទេសចរ​កើន​ឡើង​​ចំនួន​6ភាគរយតាមរមណីយដ្ឋាន

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ រមណីយ​ដ្ឋាន​ទឹកឆា​ ស្ថិត​នៅ​ឃុំ​ក្រូច​​ ស្រុក​ព្រៃឈរ​ ត្រូវ​បាន​ធ្វើ​​ការ​​អភិវឌ្ឍ​កាន់​តែ​មាន​សោភ័ណភាព​សម្រាប់​ទាក់​​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​​​ព្រម​ទាំង​បាន​ថត​ផ្តិត​យក​រូប​ភាព​ពី​ធម្មជាតិ​ទុក​​ជា​​អនុស្សាវរីយ៏​គួរ​គយគន់​ ពិសេស​គឺ​ទឹក​ហូរ​មិន​​ចេះ​ដាច់ ​។ យ៉ាង​ណា​មិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤​ មេសា ​២០១១​

ខេត្ត​កំពង់ចាម ៖ រមណីយ​ដ្ឋាន​ទឹកឆា​ ស្ថិត​នៅ​ឃុំ​ក្រូច​​ ស្រុក​ព្រៃឈរ​ ត្រូវ​បាន​ធ្វើ​​ការ​​អភិវឌ្ឍ​កាន់​តែ​មាន​សោភ័ណភាព​សម្រាប់​ទាក់​​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​​​ព្រម​ទាំង​បាន​ថត​ផ្តិត​យក​រូប​ភាព​ពី​ធម្មជាតិ​ទុក​​ជា​​អនុស្សាវរីយ៏​គួរ​គយគន់​ ពិសេស​គឺ​ទឹក​ហូរ​មិន​​ចេះ​ដាច់ ​។ យ៉ាង​ណា​មិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤​ មេសា ​២០១១​ ក្នុង​ឱកាស​​ពិធី​​បុណ្យ​​ចូល​​ឆ្នាំ​​ថ្ងៃ​ដំបូង​លោក ​ហ៊ុន ណេង​ អភិបាលខេត្ត និង​លោក លន់ លឹមថៃ អភិបាលរងខេត្ត និង​សហការីបានអញ្ជើញទៅពិនិត្យមើលក្បាលហុង  (ប្រភពទឹកចេញពីក្នុងដី) នៅតំបន់រមណីយ ដ្ឋានទឹកឆានិងបានទស្សនាការប្រណាំងទូកផ្កា​ចារជាការកម្សាន្ត​ទៀតផង ។

តាមលោក ស៊ាន សុគុន ប្រធានមន្ទីរ​ទេស​​ចរណ៍ខេត្តប្រាប់​កោះ​សន្តិភាព​ថា ដោយមាន​ការ​​យកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ណេង អភិបាលខេត្តក្នុងការអភិវឌ្ឍនៅតំបន់​រមណីយ​ដ្ឋានទឹកឆាដើម្បីស្រូបយកកំណើនភ្ញៀវទេសចរ​មកពីគ្រប់ទិសទីនៅក្នុងឱកាសបុណ្យចូលឆ្នាំ ។ លោកប្រធានមន្ទីរទេសចរណ៏ខេត្តបន្តថា មន្ទីរអភិវឌ្ឍន៍និងជនបទ​ខេត្ត​បានកសាងផ្លូវ​ក្រាលក្រួសក្រហមចម្ងាយ៣,៥០​គីឡូម៉ែត្រចូល​ទៅចំណុចក្បាលហុង ឯមន្ទីរធន​ធាន​ទឹកនិងឧតុ​និយមខេត្តកសាងរបងបេតុង​បាំង​សំណាញ់​ដែក​ប្រវែង១២០ម៉ែត្រគុណ៤ រដ្ឋបាលព្រៃឈើ​ខេត្ត​បានធ្វើខ្យុសចំនួន១០ដាក់​នៅក្នុងអាងស្តុកទឹកឆា​និងទូកផ្កាចារចំនួន​១០គ្រឿងសម្រាប់ឱ្យភ្ញៀវ​ជិះលេង  ។ ចំណែក​ខាង​មន្ទីរទេសចរណ៍ខេត្តវិញ​បានកសាង​កាំ​ជណ្តើរនិងបង្កាន់ដៃដើម្បីឱ្យមាន​ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែល​បាន​មក​កម្សាន្ត​សប្បាយ ព្រមទាំងការគ្រប់គ្រង ការ​លក់​ដូរនៅក្នុងតំបន់ទេសចរណ៍ទឹកឆានេះថែម​ទៀត។

តាមការកត់សម្គាល់នៅក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃនេះ នៅតំបន់​រមណីយ​ដ្ឋានទឹកឆាពិសេសនៅខាងក្បាល​ហុង​ដែលទើប​នឹងបង្កើតថ្មី មានភ្ញៀវទេសចរទៅ​កម្សាន្ត​តលេង​ក្នុង១ថ្ងៃៗរហូតដល់ជាង១ម៉ឺន​នាក់ឯណោះស្ទើរ​តែស្ទះចរាចរណ៍​។ លោក ស៊ាន សុគុន ​ប្រធានមន្ទីរទេស​ចរ​ខេត្តបានបញ្ជាក់ថា  នៅក្បាលហុងនេះទឹក​ចេញ​ខួបប្រាំងនិង​វស្សាតែនៅខែប្រាំង​ទឹក​ចេញ​ច្រើន​ជាងខែវស្សាទៅទៀត ។ កាលពីមុនគ្រាន់​តែក្នុង​១​វិនាទីទឹកបានចេញមកមានបរិមាណ៦​ម៉ែត្រ​គូប  ក្នុងពេលដែលសំបូរទៅដោយធន​ធានធម្ម​ជាតិព្រៃឈើ  ប៉ុន្តែសព្វថ្ងៃនេះ១វិនាទី​ទឹក​ចេញ​បានតែពាក់កណ្តាលប៉ុណ្ណោះ ។ ក្រោមការ​ណែ​នាំ​របស់លោកហ៊ុន ណេង អភិ​បាលខេត្ត បាន​ផ្តល់អនុសាសន៍មួយចំនួន​ដោយ​ឱ្យដាក់កម្លាំង​នគរបាលប៉ុស្តិ៍ឃុំក្រូច នគរ​បាល​ទេសចរណ៍​ខេត្ត មន្ត្រីអាវុធហត្ថ ការពារដល់​ភ្ញៀវទេស​ចរ​ដែល​បានមកកម្សាន្តនៅ​រមណីយដ្ឋានទឹកឆា​និងតំបន់​ទេសចរណ៍ផ្សេងៗទៀតឱ្យបានល្អ​ប្រសើរ ។

ជាក់ស្តែងនៅ​ក្នុង​រយៈពេល៣ថ្ងៃនាឱកាស បុណ្យចូលឆ្នាំថ្មីនៅ​តំបន់រមណីយដ្ឋានទឹកឆា  រមណីយដ្ឋាន​ភ្នំស្រី​ភ្នំប្រុស រមណីយដ្ឋាន ប្រាសាទនគរបាជ័យ​ រមណីយដ្ឋានហ្លួងព្រះ ស្តេចកន រមណីយដ្ឋាន​ទឹកធ្លាក់ហោង រមណីយ ដ្ឋានភ្នំហាន់ជ័យ រមណីយដ្ឋានភ្នំជើងព្រៃ និង​រមណីយ​ដ្ឋានឆ្នេរ​ខ្សាច់កោះប៉ែន មានភ្ញៀវជាតិ​មកកម្សាន្តលេង​សរុបចំនួន៥៨៤.៣៣០នាក់​និងភ្ញៀវបរទេស​ចំនួន១.៦០០នាក់ ឃើញថា​មានការកើនឡើង​ចំនួន៦ភាគរយជាងឆ្នាំ​២០១០កន្លងទៅ ៕