ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern ផ្តល់​មេរៀន​ឈឺចាប់​3​ដង​ជាប់​គ្នា​ដល់ Dortmund ក្នុង​ការ​គ្រង​ពាន Super Cup

6 ឆ្នាំ មុន

Bayern ការពារ​តំណែង​ជើងឯក​អា​ល្លឺ​ម៉​ង់ Super Cup លើក​ទី​៦​បាន​សម្រេច​ក្រោយ​ឈ្នះ​ក្រុម Dortmund

Bayern ការពារ​តំណែង​ជើងឯក​អា​ល្លឺ​ម៉​ង់ Super Cup លើក​ទី​៦​បាន​សម្រេច​ក្រោយ​ឈ្នះ​ក្រុម Dortmund តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​៤-៥ ក្រោយ​ប្រកួត​ស្មើ​២-២ ក្នុង​ម៉ោង កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៥ សីហា កន្លង​ទៅ ។ នេះ​គឺជា​ការ​គ្រង​ជើងឯក​លើក​ទី​៦​របស់​ក្រុម​តារា​ទិស​ខាងត្បូង Bayern ក្នុង​នោះ​ធ្លាប់​លើក​ពាន​ពីរ​ដង​ជាប់​ៗ​គ្នា​នៅ​ឆ្នាំ​២០១៦ និង ២០១៧ នេះ ។ 

ក្រុម Dortmund ធ្លាប់​បរាជ័យ​ក្រោម​ដៃ Bayern ចំនួន​៣​ដង​មក​ហើយ​គឺ​នៅ​ឆ្នាំ ២០១២ (១-២) ២០១៦ (០-២) និង​បរាជ័យ​ដោយ​បាល់​ប៉េ​ណា​ល់​ទី (៤-៥) លើក​នេះ ។ Dortmund និង Bayern  គឺជា​ក្រុម​ឈ្នះ​ពាន Super Cup ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រុម​ផ្សង​ទៀត​នៅ​អា​ល្លឺ​ម៉​ង់ ។ គួរ​រំ​ឮ​កថា អា​ល្លឺ​ម៉​ង់ Super Cup 2017 គឺជា​ការ​ប្រកួត​លើក​ទី​៨​ប្រចាំឆ្នាំ​រវាង​ម្ចាស់​ជើងឯក​ប៊ុ​ន​ដេ​ស្ល៊ី​ហ្កា និង​ម្ចាស់​ជើងឯក​អា​ល្លឺម៉​ង់​ខាប់ ដែល​ជា​ការ​រៀបចំ​ដោយ​លី​គ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ ៕