ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​មួយ​ចំនួន​មាន​គូស្នេហ៍​ស្រស់​ស្អាត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​មួយ​ចំនួន​រូបសម្បត្តិ​មិនសូវ​ស្រស់​សង្ហា តែ​មាន​គូស្នេហ៍​ស្អាត ជាក់ស្តែង​ដូច​ជា​នាយ​ច​យ​ជាដើម ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ ។

ចំពោះ​នាយ​ក្រិន​បន្ទាប់​ពី​លែងលះ​ភរិយា​ក៏​មាន​ភរិយា​ថ្មី ដែល

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​មួយ​ចំនួន​រូបសម្បត្តិ​មិនសូវ​ស្រស់​សង្ហា តែ​មាន​គូស្នេហ៍​ស្អាត ជាក់ស្តែង​ដូច​ជា​នាយ​ច​យ​ជាដើម ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ ។

ចំពោះ​នាយ​ក្រិន​បន្ទាប់​ពី​លែងលះ​ភរិយា​ក៏​មាន​ភរិយា​ថ្មី ដែល​ទាំង​ភរិយា​មុន និង​ក្រោយ​សុទ្ធតែ​ស្រស់​ស្អាត ។

នាយ​ក្រិន និង​ភរិយា​ក្រោយ​បាន​សហការ​បើកហាង​លក់​គ្រឿងក្លែម​មួ​ួ​យ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៃ​ដា ។ អ្នក​ទាំង​២​តែងតែ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​នឹង​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ។

អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​គឺ​នាង​កន្តុំ​អ៊ឺត​តាំងពី​បាន​ប្តី​ក្មេង​មក​ចាក​ចេញពី​អាជីព​សិល្បៈ ។ តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​កន្តុំ​អ៊ឺត ដែល​មានឈ្មោះ​កំណើត​ស៊ឹ​ម ផល្លាន កំពុង​តែ​នៅផ្ទះ​ជួល​មួយ​នៅ​ក្រុង​កំពង់សោម​ជាមួយ​ស្វាមី​អាយុ​តិច​ជាង​ខ្លួន ។ ពេល​នេះ​កន្តុំ​អ៊ឺត​មានកូន​ក្នុង​ផ្ទៃ​ប្រមាណ​ជាង​៥​ខែ​ហើយ ។ នាង​មិន​បាន​ប្រកប​របរ​អ្វី​ក្រៅពី​នៅផ្ទះ​រក្សាគភ៌​ទេ ខណៈ​ស្វាមី​ធ្វើការ​នៅ​រោងចក្រ ។

នាង​កន្តុំ​អ៊ឺត​ត្រូវ​ប្តី​ជំរុញ​ឱ្យ​ចាប់​អាជីព​សិល្បៈ​វិញ​ក្រោយ​សម្រាលកូន​រឹង​ដៃជើង ដោយ​នាយ​កុយ​នៅ​តែ​ផ្តល់​ឱកាស​ឲ្យ​នាង​ដដែល ។

ចំណែក​នាយ​ច​យ​វិញ ក្រៅពី​សម្តែង​កំប្លែង​តាម​ទូរទស្សន៍​ក៏​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ដែរ  ។ តារា​កំប្លែង​រូប​នេះ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ដោយ​មាន​សង្សារ​ជានា​រី​វ័យក្មេង​ស្រស់​ស្អាត ។ មហាជន​កោតសរសើរ​នាយ​ច​យ​ដែល​បាន​សង្សារ​ជា​ស្រី​ស្អាត ។

នា​ពេល ថ្មី​ៗ​កន្លង​មក​នាយ​ច​យ​រឹតតែ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ឡើង ចំពោះ​ភាព​ផ្អែមល្ហែម​របស់​នាយ និង​គូស្នេហ៍​ក្នុង​ពិធី​ខួបកំណើត​របស់​នាង ហើយ​រូបភាព​ត្រូវ​គេ​ចែកចាយ ត​ៗ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ៕