ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​ទាំង​5​ដែល​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​សុដន់​

6 ឆ្នាំ មុន

មានរឿង​ជា​ច្រើន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុដន់​របស់​អ្នក ការ​ប្រែប្រួល​រូបរាង​ខាងក្រៅ ឬ​ទ្រង់ទ្រាយ​…​។ អ្នក​គួរតែ​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​បញ្ហា​ដែល​កំពុង​ប៉ះពាល់​សុដន់​របស់​អ្នក ។

មានរឿង​ជា​ច្រើន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុដន់​របស់​អ្នក ការ​ប្រែប្រួល​រូបរាង​ខាងក្រៅ ឬ​ទ្រង់ទ្រាយ​…​។ អ្នក​គួរតែ​ដឹង​ឱ្យ​បាន​ច្បាស់​អំពី​បញ្ហា​ដែល​កំពុង​ប៉ះពាល់​សុដន់​របស់​អ្នក ។

កំហុស​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឱ្យ​ទ្រង់ទ្រាយ​សុដន់​របស់​អ្នក​ប្រែប្រួល ៖

១-​អាវទ្រនាប់​ខុស​ទំហំ
តើ​អ្នកដឹង​ទេ​មាន​តែ​ស្ត្រី​ចំនួន​២៥% ប៉ុណ្ណោះ​ដែល​ពាក់អាវ​ទ្រនាប់​ត្រឹមត្រូវ​តាម​ទំហំ ។ ស្ត្រី​ភាគច្រើន​ពាក់អាវ​ទ្រនាប់​ដែល​មាន​ទំហំ​តូច​ជាង ឬ​ធំ​ជាង​សុដន់​របស់​ខ្លួន ។ សុដន់​អាច​ខូច​ទ្រង់ទ្រាយ​នៅ​ពេល​អ្នក​ពាក់អាវ​ទ្រនាប់​ខុស​ទំហំ ។ ចំណែកឯ​ការ​ពាក់អាវ​ទ្រនាប់​តឹង​ខ្លាំង​ពេក​នឹង​ធ្វើ​ឱ្យ​សរសៃឈាម​រួម ហើយ​វា​នឹង​ប៉ះពាល់​ដល់​លំហូរ​ឈាម ។

២-​ការ​ចោះ​សាច់ និង​ចាក់​សាក់
មិន​ថា​ការ​ចោះ​សាច់ ឬ​ចាក់​សាក់​ប្រភេទ​ណា​ក៏​ដោយ​សុទ្ធតែ​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​នៃ​ការ​រលាក ។ ការ​ចោះ​សាច់​សុដន់​មាន​គ្រោះថ្នាក់​រឹតតែ​ខ្លាំង​ដោយសារ​ប្រព័ន្ធ​ទឹករងៃ​ស្ថិត​នៅ​ជិត​សុដន់ ។

៣-​ការ​គេង​ផ្កាប់
ប្រសិនបើ​អ្នកមាន​ទម្លាប់​គេង​ផ្កាប់​សុដន់​របស់​អ្នក​នឹង​មិន​រួម​តូច​នោះ​ទេ ប៉ុន្តែ​វា​ប្រហែលជា​ប្រែប្រួល​ទម្រង់ ។ ការ​គេង​បែរ​ទៅ​ឆ្វេង​គឺជា​ទីតាំង​គេង​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ។

៤-​ការ​រត់​ហាត់ប្រាណ​ដោយ​គ្មាន​អាវទ្រនាប់​កីឡា
ការ​រត់​ហាត់ប្រាណ​ដោយ​មិន​បាន​ពាក់អាវ​ទ្រនាប់​កីឡា​អាច​នាំ​ឱ្យ​មានការ​ប្រែប្រួល​រូបរាង​របស់​សុដន់់ ។ ចលនា​ឡើង និង​ចុះ​នៃ​សុដន់​ខណៈ​ពេល​កំពុង​រត់​អាច​បណ្តាល​ឱ្យ​យារ​សុដន់ ។

៥-​ការ​វះកាត់
ស្ត្រី​មួយ​ចំនួន​មិន​ពេញចិត្ត​ជាមួយនឹង​ទំហំ​សុដន់​របស់​ខ្លួន ហើយ​ដើម្បី​ធ្វើ​ឱ្យ​សុដន់​ទាំង​សងខាង​មាន​ភាព​ស៊ីគ្នា​ក៏​សម្រេចចិត្ត​វះកាត់ ។ ភាព​ខុស​គ្នា​រវាង​រូបរាង​របស់​សុដន់​ទាំង​សងខាង​កើត​ឡើងជា​ញឹកញាប់ ។ ទោះជា​យ៉ាងណា​ក្តី វា​មិន​មានការ​ចាំបាច់​រហូត​ត្រូវ​វះកាត់​ទេ ៕