ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ហ្វ្រេ​ស៊ី​ប៊​យបាត់​មុខ​មួយ​រយៈត្រឡប់​មក​វិញ​ចុះ​កិច្ចសន្យា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ​លោក​កែវ បូ​រ៉ា អតីត​ហ្វ្រេ​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​១​ឆ្នាំ​២០០៨ បាន​វិល​ត្រឡប់​មក​ចាប់​ការងារ​សិល្បៈ​វិញ ។ លោក​បូ​រ៉ា បាន​ចុះ​កិច្ចសន្យា​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បាត់​មុខ​ប៉ុន្មាន​ឆ្នាំ​លោក​កែវ បូ​រ៉ា អតីត​ហ្វ្រេ​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​១​ឆ្នាំ​២០០៨ បាន​វិល​ត្រឡប់​មក​ចាប់​ការងារ​សិល្បៈ​វិញ ។ លោក​បូ​រ៉ា បាន​ចុះ​កិច្ចសន្យា​ផ្តាច់មុខ​ជូន​ផលិតកម្ម​មហាហង្ស ។

លោក​កែវ បូ​រ៉ា ព្រោះតែ​នឹក​ស្តាយ​ការងារ​សិល្បៈ​ក៏​សម្រេចចិត្ត​ចាប់ផ្តើម​ជា​ថ្មី ។ បណ្តោយ​ឲ្យ​ពេលវេលា​រំលង​ទៅ​ប៉ុន្មាន​ឆ្នាំ​នៅ​ឆ្ងាយ​ពី​ការងារ​សិល្បៈ​មក​ពី​មមាញឹក​ការងារ​ផ្ទាល់ខ្លួន ។

លោក​កែវ បូ​រ៉ា និយាយ​ថា «​ម្តងនេះ​ខ្ញុំ​បាន​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​មហាហង្ស​រយៈពេល​៤​ឆ្នាំ ជា​ផ្លូវការ​កាលពី​ពេល ថ្មី​ៗ​នេះ ។ កត្តា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈាន​ដល់​ការ​ចុះ​កុងត្រា​មាន​លាយលក្ខណ៍អក្សរ ព្រោះ​យល់​ថា​ទីកន្លែង​មហាហង្ស ខ្ញុំ​ធ្លាប់​បាន​បំពេញការងារ​នៅ​ទី​នេះ​យូរ​មក​ហើយ កាលពី​មួយ​រយៈ​មុន​ទើប​អ្នក​នៅ​ទី​នេះ​សុទ្ធតែ​ស្គាល់គ្នា ងាយ​យល់ចិត្ត ។ ស្រប​ពេល​ដែល​ស្នាដៃ​រឿង​ខ្មែរ​ជា​ច្រើន​របស់​ផលិតកម្ម​មហាហង្ស​នៅ​តែ​បន្ត​ដំណើរការ​ផង​នោះ ទើប​ខ្ញុំ​សម្រេចចិត្ត​តែ​ម្តង​ទៅ ។ ម្យ៉ាងទៀត​រាល់​ការ​ចង់ទៅ​ថតកុន ឬ​ទៅ​សម្តែង​ជូន​ផលិតកម្ម​ណា​ខាង​ថ្នាក់លើ​មិន​បាន​ហាម​នោះ​ទេ​ដោយ​យើង​មាន​លក្ខខណ្ឌ​មួយ គឺ​ជម្រាប​ជូន​ថ្នាក់លើ ហើយ​គាត់​អនុញ្ញាត និង​កាត់​ភាគរយ​តាម​ហ្នឹង ។

ខ្ញុំ​មិនមែន​វិល​មក​វិញ​ដើម្បី​ប្រជែង​វ៉ា​អ្នក​ជំនាន់​ថ្មី​អ្វី​នោះ​ទេ នេះ​មក​ពី​គិត​ថា ស្តាយ​សិល្បៈ​និង​ចង់បាន​ការងារ ថ្មី​ៗ​បន្ថែម​ទៀត ហើយ​និង​ប្រឹងប្រែង​ឲ្យ​ការងារ​ដែល​ជា​និស្ស័យ​របស់ខ្ញុំ​នេះ​ទៅ​មុខជា​លំដាប់​បន្ត​ទៀត​តាម​សមត្ថភាព​ដែល​មាន​ក្នុង​ខ្លួន ។ ជា​ពិសេស​នៅ​ពេល​ឃើញ​វិស័យ​ភាពយន្ត​ខ្មែរ​កាន់តែ​រីក​ដុះដាល​កាន់តែ​ធ្វើ​ឲ្យ​ខ្ញុំ​ដុះ​ចិត្ត​វិល​មក​រក​អាជីព​ចាស់​នេះ​វិញ​តែ​ម្តង​ដើម្បី​រួមចំណែក​ទាំងអស់​គ្នា​» ៕