ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ធ្វើ​ឱ្យ​កក្រើក​នៅ​កោះ​ពេជ្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មាន​វត្តមាន​តារា​ថៃ​បង្ហាញ​សកម្មភាព​ច្រៀង​រាំ​កាលពី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៧ ក៏​តារាចម្រៀង​អ្នក​នាង ​ពេជ្រ សោភា នៅ​តែ​កន្ត្រាក់​បានការ​គាំទ្រ​ខ្លាំង​ជាង​ក្នុង​ព្រឹត្តិការណ៍

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មាន​វត្តមាន​តារា​ថៃ​បង្ហាញ​សកម្មភាព​ច្រៀង​រាំ​កាលពី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៧ ក៏​តារាចម្រៀង​អ្នក​នាង ​ពេជ្រ សោភា នៅ​តែ​កន្ត្រាក់​បានការ​គាំទ្រ​ខ្លាំង​ជាង​ក្នុង​ព្រឹត្តិការណ៍ GEN S STYLE YOUR LIFE  ដែល​បាន​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​។ អ្នក​នាង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ក្នុង​ពេល​ចេញ​ច្រៀង ដោយ​ធៀប​នឹង​ពេល​តារា​ថៃ​បង្ហាញខ្លួន គឺ​អ្នកនាង​មាន​អ្នក​ហ៊ោ​ក​ញ្ជ្រៀ​វ​យ៉ាង​កងរំពង​ខ្លាំង​ជាង​ដាច់​តែ​ម្ដង​។

ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ទឹកប្រាក់ តារាចម្រៀង​ ពេជ្រ សោភា ​បាន​ជ្រើសរើស​​សុទ្ធតែ​បទ​ល្បី​ដែល​យុវវ័យ​ចូល​ចិត្ត​យក​មក​ច្រៀង​បង្អួត​លើ​ឆាក ដើម្បី​កុំឱ្យ​បាក់មុខ​ក្នុង​ពេល​វេទិកា​ដែល​នាង​ច្រៀង​រាំ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​តារា​ថៃ និង​តារា​របស់​កម្ពុជា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។ ក្រៅពី​មើលទៅ​ឃើញ​ស្រស់​ស្អាត​ជាង​មុន​ អ្នកនាង​ក៏​​បង្ហាញ​ក្បាច់​រាំ​យ៉ាង​​រស់​រវើក​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នៅ​បរិវេណ​ឆាក​ប្រគំ​តន្ត្រី​បន្ទរ​សំលេង​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង សូ​ម្បី​តែ​អ្នក​តាំងចិត្ត​មក​គាំទ្រ​តារា​ថៃ​ក៏​ងាក​មក​គាំទ្រ​នឹង​សកម្មភាព​ច្រៀង​រាំ​ដ៏​រស់​រវើក​របស់​អ្នកនាង​ផង​ដែរ​។

ក្នុង​នោះ​អ្នក​ចោមរោម​ថតរូប​របស់ ពេជ្រ សោភា ត្រូវបាន​​គេ​ឃើញ​កក​ណែន​តាន់តាប់​ច្រើន​ជាង​អ្នក​រង់ចាំ​ចោមរោម​ថតរូប​ជាមួយ​តារា​របស់​ថៃ​នោ់ះ​ផង​។ នៅ​ក្នុង​វេទិកា​នោះ បើ​ទោះជា​មាន​តារា​ល្បីឈ្មោះ​ជា​ច្រើន​បង្ហាញខ្លួន​ប៉ះ​គ្នា បូក​រួម​ទាំ​ង​តារា​ថៃ​ផង ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា​ តារាចម្រៀង​អ្នកនាង ​ពេជ្រ សោភា ក្លាយជា​តួឯក​តែ​ម្នាក់​ទាំង​នៅ​លើ​ឆាក និង​នៅ​ក្រោយ​ឆាក ដោយសារ​តែ​នាង​គឺជា​តារា​ដែល​មិន​ប្រកាន់ខ្លួន និង​រួសរាយ​ចំពោះ​អ្នកគាំទ្រ​ផង​។

ពេជ្រ សោភា បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​ព្រឹត្តិការណ៍​ GEN S STYLE YOUR LIFE ប្រចាំឆ្នាំ​២០១៧​មួយ​នេះ ដែល​​បាន​ជ្រើសរើស​នាង ដោយ​ក្រៅពី​អាច​ឱ្យ​នាង​មានឱកាស​បង្ហាញ​សកម្មភាព​ច្រៀង​រាំ​ក្នុង​ចំណោម​អ្នកគាំទ្រ​មិន​តិច​ជាង​រាប់​ពាន់​នាក់​ ក៏​ជួយ​ឱ្យ​នាង​បាន​បង្អួត​បទ​ចម្រៀង Orinigal Song ល្អ​នៅ​ចំពោះ​មុខ​តារា​ចម្រៀង​ថៃ និង​ផលិតករ​ថៃ ដែល​​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​។ អ្នកនាង​ថា​ «នេះ​ជា​កម្មវិធី​ធំ​មួយ​ដែល​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ហុងដាបំណង​ដាក់​បង្ហាញ​ប្រភេទ​ម៉ូតូ​ម៉ាក​ស្កុបពីអាយជា​ច្រើន​ម៉ាក ដើម្បី​ឱ្យ​អ្នក​ពេញ​និយម​​​ចូល​ចិត្ត​នៅ​កម្ពុជា​បានឃើញ Idol របស់​ខ្លួន ​ដែល​ជា​តារាចម្រៀង​ប្រចាំ​នៅ​កម្ពុជា និង​តារា​ថៃ​។ អីុចឹង​ហើយ​ទើប​នាង​សម្រិតសម្រាំង​តាំងពី​សំលៀក​បំពាក់ និង​ក្បាច់​រាំ ដោយ​នាង​ប្រកាស​ថា ​មិន​អោយ​បាក់មុខ​របស់​តារា​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​នាង​ត្រូវ​បាន​ជ្រើស​ឱ្យ​ក្លាយជា​តារា​មួយ​រូប​ត្រូវ​ឡើង​ឆាក​តែ​មួយ​ប៉ះ​ជាមួយ​ថៃ​»។