ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ ! ស្ត្រី​ម្នាក់​កែ​មុខ​កុំឱ្យ​ម្ចាស់បំណុល​ស្គាល់

6 ឆ្នាំ មុន

«​ស៊ី​ន​ហួ​»​របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា

«​ស៊ី​ន​ហួ​»​របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ត្រី​អាយុ​៥៩​ឆ្នាំ​ម្នាក់​នៅ​ក្រុង​វូ​ហាន ភាគ​កណ្តាល​ប្រទេស​ចិន​បាន​កែប្រែ​មុខ​របស់​ខ្លួន​ដោយ​ការ​វះកាត់​ដើម្បី​គេច​ពី​ម្ចាស់បំណុល​២៥​លាន​យន់ ឬ​ប្រហែល​៣,៦​លាន​ដុល្លារ ។ ប៉ូលិស​បាន​តាម​ចាប់​ស្ត្រី​នោះ​ដែល​គេច​ទៅ​រស់នៅ​ក្រុង​សឺ​ន​ចើ​ន ភាគ​ខាងកើត​ឆៀង​ខាងត្បូង ក្រោយ​ពី​តុលាការ​ក្នុង​ទីក្រុង​វូ​ហាន​សម្រេច​ឱ្យ​នាង​សងបំណុល ។

«​ស៊ី​ន​ហួ​»​បាន​ចុះ​ផ្សាយ​យោង​តាម​សម្តី​របស់​ប៉ូលិស​ម្នាក់​ថា​«​យើង​ភ្ញាក់ផ្អើល​នៅ​ពេល​បានឃើញ​នាង​ហាក់ដូចជា​មាន​អាយុ​ជាង​៣០​ឆ្នាំ និង​ខុស​ប្លែក​ពី​រូបថត​ពិត​» ។ ស្ត្រី​រូប​នោះ​ឈ្មោះ​ជូ​ណា ជួន បាន​សារភាព​ថា​ប្រើ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ផ្សេង ដើម្បី​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​រថភ្លើង និង​បាន​បង់ថ្លៃ​កែ​មុខ​ដោយ​ប័ណ្ណឥណទាន ។ ក្រុង​វូ​ហាន​កំពុង​បោសសម្អាត​អ្នក​ជំពាក់​បំណុល​ជា​ច្រើន​ករណី និង​បានឱ្យ​ដាក់គុក​សរុប​១៨៦​នាក់ ក្នុង​រយៈពេល​៦​ខែ​នៃ​ឆ្នាំ​២០១៧ នេះ ៕