ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អា​ឡេវ ៖ «​មុខរបរ​នយោបាយ​…»

6 ឆ្នាំ មុន

ជីវិត​នយោបាយ​…​របស់​អ្នកនយោបាយ​ខ្លះ​នោះ​មិន​ទៀងទេ​…​កុំ​ថា​ទៀង ! ម្តង​ទឹក ម្តង​គោក ម្តង​ខ្លោច

ជីវិត​នយោបាយ​…​របស់​អ្នកនយោបាយ​ខ្លះ​នោះ​មិន​ទៀងទេ​…​កុំ​ថា​ទៀង ! ម្តង​ទឹក ម្តង​គោក ម្តង​ខ្លោច​…​មិនមែន​មាន​តែ​នៅ​កម្ពុជា​ទេ​…​វា​កើត​មាននៅ​លើ​ពិភពលោក​…​ជាក់ស្តែង​នៅ​ប្រទេស​ថៃ​ជាដើម​ដែល​ជា​ប្រទេស​សីុ​វិ​ល័យ​…​ជឿនលឿន​…​មាន​អ្នកនយោបាយ​ធំ​ៗ​ច្រើន​នាក់​ហើយ​ជាប់អន្ទាក់​ច្បាប់​…​និង​កំពុង​ជាប់អន្ទាក់​បន្តបន្ទាប់​…​ខ្លះ​រត់ចោលស្រុក​…​ខ្លះ​នៅ​ក្នុង​អន្ទាក់​ជីវិត​នៅឡើយ​…​។ មុខរបរ​ធ្វើ​នយោបាយ​…​បើ​ចង់ឱ្យ​ជីវិត​នយោបាយ​នៅ​គង់វង្ស​…​នៅ​ត្រដែតត្រដឹម​…​សូមកុំ​ហក់លោត​…​កុំ​សប្បាយ​ភ្លេចខ្លួន​នូវ​ជ័យ​ជំនះ​តិចតួច​នោះ​…​កុំ​សម្ភារ​និយម​ហួស​សមត្ថភាព​…​កុំ​លោភលន់​អំណាច​ដែល​មាន​តិចតួច​…​។​ល​។

ប្រសិនបើ​បុគ្គល​ល្អ​…​បុគ្គល​មាន​សមត្ថភាព​រួម​ជាមួយ​ពូជ​ល្អ​…​មាន​សីលធម៌​រស់នៅ​ស្អាតស្អំ​…​ធ្វើ​នយោបាយ​មួយ​ជីវិត​ប្រាកដជា​ជោគជ័យ​និង​រីក​ចម្រើន​…​ជា​អ្នកនយោបាយ​ប្រចាំ​ប្រវត្តិសាស្ត្រ​…​។ ប៉ុន្តែ​ប្រសិនបើ​ប៉ះ​ចំ​បុគ្គល​ហក់លោត​…​ស្រវឹងអំណាច​តិចតួច​ដែល​មាន​…​ស្រវឹង​លាភសក្ការៈ​…​សូមកុំ​ធ្វើ​នយោបាយ​…​សុំ​កុំ​បើក​ក្រុមហ៊ុន​គណបក្ស​…​ឬ​ក្រុមហ៊ុន​នយោបាយ​…​នាំ​តែ​ខូច​ពូជ​ទេ ។ នៅ​ស្រុក​យើង​កន្លង​មកនេះ​…​មាន​ប្រធាន​ក្រុមហ៊ុន​គណបក្ស​មិន​តិច​ទេ​…​ជើង​ហក់លោត​…​ខ្លះ​រត់ចោលស្រុក​ទៅ​ឡប់សតិ​នៅ​ស្រុក​ក្រៅ​…​ខ្លះ​ទៀត​ឆ្វេង​ពេក រក​សំឡេង​គ្រប់​ខ្នាត​អត់​បាន​…​ខ្លះ​ទៀត​បាន​គេ​លើកតម្កើង​តិចតួច​…​បែរជា​ឡើង​កូដ​…​ខ្មែរ​ហៅ​ថា​ឡើងចាង​…​ឬ​ហៅ​ថា ឆាប់​ហក់លោត​…​ទីបំផុត​រលំរលាយ​ទៅ​ហោង​…៕