ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ជួយ​ឱ្យ​អ្នក​អភិវឌ្ឍន៍​អា​ផាត​មិន

6 ឆ្នាំ មុន

ការ​ធ្វើ​អាជីវកម្ម​លើ​ផ្នែក​អា​ផាត​មិន ឲ្យ​សម្រេច​បាន​ជោគជ័យ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​យ៉ាង ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង ។

អ្នកជំនាញ​ខាង​វិស័យ​នេះ​បាន​បង្ហាញ​នូវ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជា​ពុទ្ធិ​សម្រាប់​

ការ​ធ្វើ​អាជីវកម្ម​លើ​ផ្នែក​អា​ផាត​មិន ឲ្យ​សម្រេច​បាន​ជោគជ័យ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​យ៉ាង ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង ។

អ្នកជំនាញ​ខាង​វិស័យ​នេះ​បាន​បង្ហាញ​នូវ​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជា​ពុទ្ធិ​សម្រាប់​ត្រួសត្រាយ​អាជីវកម្ម​ផ្នែក​មួយ​ឲ្យ​ទទួល​បាន​ជោគជ័យ​ដូច​ខាងក្រោម ៖

១-​មាន​ប្រភព​ដើមទុន ៖ បើ​ចង់​សម្រេច​បាន​ជោគជ័យ​ខ្ពស់ ប្រភព​ទុន​ត្រូវជា​របស់​ខ្លួនឯង ឬ​ក៏​ទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​បំផុត ។

២-​មាន​ទីតាំង​ល្អ ៖ ហេតុ​អ្វី​បានជា​អា​ផាត​មិន​មួយ​ចំនួន​ពុំ​ទទួល​បាន​ជោគជ័យ​លើ​ទីផ្សារ? នេះ​ដោយសារ​តែ​អ្នក​អភិវឌ្ឍន៍​ពុំ​សូវ​ចាប់អារម្មណ៍​ទៅ​លើ​ទីតាំង ។ ដូច្នេះ អ្នកជំនាញ​បាន​ណែនាំ​ថា ទីតាំង​គួរតែ​ស្ថិត​នៅ​ក្នុង​ប្រភព​ជំនួញ ទីប្រជុំជន ឬ​ជា​តំបន់​មាន​អា​ផាត​មិន ជួល​ក្នុង​ចំនួន​ច្រើន និង​ការ​ធ្វើ​ដំណើរ​ឆាប់រហ័ស ។

៣-​មាន​ប្រព័ន្ធ​រក្សា​សុវត្ថិ​ភាពល្អ ៖ សម្រាប់​អ្នក​ជួល​ស្នាក់​នៅ តែងតែ​គិត​ពី​សុវត្ថិភាព​ជា​ចម្បង ហេតុនេះ អ្នក​អភិវឌ្ឍន៍​ត្រូវ​តែ​ចាត់​ឲ្យ​មាន​ភ្នាក់ងារ​រក្សា​សន្តិសុខ​គ្រប់​ពេល​វេលា និង​មាន​សន្ដិសុខ​ប្រចាំការ​នៅ​ច្រកចេញ​-​ចូល ឬ​ប្រើ​កាត​សម្ងាត់ (Key Card) ជាដើម ។ ការ​ធ្វើ​បែប​នេះ អ្នក​ជួល​នឹង​មាន​អារម្មណ៍​កក់ក្ដៅ ពិសេស​ពេល​ពួក​គេ​មិន​នៅ ។

៤-​រក្សា​ភាព​ស្អាត ៖ ក្រៅពី​សុវត្ថិភាព អ្នក​ជួល​ក៏​គិត​អំពី​បរិស្ថាន និង​ផាសុកភាព​ផង​ដែរ​។ ដូច្នេះ​អ្នក​អភិវឌ្ឍន៍​ត្រូវ​ចាត់​ឲ្យ​មាន​ភ្នាក់ងារ​សម្អាត រក្សា​ថែទាំ​របៀបរៀបរយ​ទាំង​បរិវេណ​ខាងក្នុង និង​ខាងក្រៅ​អា​ផាត​មិន រួម​ទាំង​មានការ​ប្រមូល​សំរាម​ផងដែរ ។

៥-​អត្រា​ជួល ៖ តម្លៃ​គឺជា​រឿង​មួយ​ដែរ ដែល​គួរតែ​សម​ស្រប​ជាមួយ​បន្ទប់​ស្នាក់​នៅ និង​ទីតាំង ។ អ្នក​ជួល​មួយ​ចំនួន​នឹង​ផ្តល់​ភាព​សំខាន់​ទៅ​លើ​រឿង​តម្លៃ បន្ទាប់​ពី​ទីតាំង ។ ការ​កំណត់​តម្លៃ​សម​ស្រប គឺជា​យុទ្ធសាស្ត្រ​ដែល​អាច​ប្រកួតប្រជែង​បាន ។

* ចំណាំ​៖ អគារ​ត្រូវ​តែ​កែ​លម្អ​ឲ្យ​នៅ​តែ​ថ្មី​ជា​ប្រចាំ ព្រោះ​ក្រៅពី​ការ​បង្កើត​ភាព​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​រស់នៅ​ក្នុង​អា​ផាត​មិន​ហើយ​នោះ វា​អាច​ជួយ​ផ្តល់​ភាព​ពេញចិត្ត​ដល់​អ្នក​ជួល​ចាស់ និង​អ្នក​ជួល​ថ្មី​ដែល​កំពុង​តែ​សម្លឹង​រក​អា​ផាត​មិន ជួល​ផង​ដែរ ។

៦-​ផ្តល់​សេវា​ឆាប់រហ័ស ៖ វា​ពិតជា​ពិសេស​ណាស់​សម្រាប់​តម្រូវការ​សេវា ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​អគារ​បាន​គិតគូរ​ដល់ ដូច​ជា ការ​ជួសជុល​ឧបករណ៍​ខូចខាត រួម​មាន​ផ្កា​- ឈូក ក្នុង​បន្ទប់ទឹក អំ​ពូ​ល​ភ្លើង និង​បន្ទប់​យន្ត ជាដើម ។

៧-​មាន​អធ្យាស្រ័យ​ល្អ ៖ មាន​ភាព​ញញឹម​រាក់ទាក់ និង​ផ្តល់​សេវាកម្ម​ដល់​អ្នក​ជួល​គ្រប់​កម្រិត ដោយ​ស្មើភាព​គ្នា​ផង​ដែរ ។

៨-​បន្ទប់​សមរម្យ ៖ មិន​ថា បន្ទប់​ស្នាក់​នៅ មាន​ទំហំ​តូច​ឬ​ធំ​នោះ​ទេ ត្រូវ​តែ​មាន​បរិយាកាស​ល្អ ទាំង​ផ្នែក​ខាងក្នុង​បន្ទប់ និង​ជុំវិញ ។ ជាមួយ​គ្នា​នេះ ត្រូវ​តែ​មាន​ភាព​ស្រស់​ស្អាត ស្ងប់ស្ងាត់ គ្មាន​សំឡេង​រំខាន​ពី​ខាងក្រៅ និង​ខាងក្នុង​អា​ផាត​មិន ។

ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​អា​ផាត​មិន​អនុវត្ត​ដូច​បាន​រៀបរាប់​ខាងលើ នោះ​នឹង​ទទួល​ជោគជ័យ​មិន​ខាន ៕