ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​សី​ន​ហ្សូ​អា​បេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី ០៦ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​

រាជធានី​ភ្នំពេញ​៖  ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​សី​ន​ហ្សូ​អា​បេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី ០៦ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​ជា​ផ្លូវការ​នៅ​តូ​ក្យូ​ ប្រ​ទស​ជប៉ុន​ហើយ​។​

ក្នុង​អំឡុង​ស្នាក់​នៅ​ប្រ​ទស​ជប៉ុន​របស់​សម្តេច​តេ​ជោ ចាប់ពី​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី០៩ ខែសីហា ឆ្នាំ​២០១៧ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ​លោក  សី​ន ​ហ្សូ​អា​បេ នឹង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួម​គ្នា​ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​ស្តី​ពី​ជំនួយ​ជប៉ុន​ផ្តល់​មក​កម្ពុជា​មាន​ ៖

ទី​១-​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គំរោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​ ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប ៣.៩៤៨​លាន​យ៉េន ស្មើ​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទី​២- ឥណទាន​សម្បទាន​សម្រាប់​គំរោង​អភិវឌ្ឍ​ន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​ដែល​មាន​ទឹកប្រាក់​សរុប​២៣.៥០២​លាន​យ៉េន ស្មើ​ប្រមាណ ២០៩​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សិក្ខាសាលា​ស្តី​ពីឱកាស​វិនិយោគ​នៅ​កម្ពុជា រៀបចំ​ដោយ​សមាគម​ជប៉ុន​-​កម្ពុជា​៕