ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែ​ស្រូវប្រមាណ​ជាង​២០.០០០​តោនដឹកទៅកាន់ប្រទេសវៀតណាម

13 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ យ៉ាងហោច​ណាស់​ ក៏​មាន​​រថ​យន្ត​​​ដឹកស្រូវ​ពី​ខេត្ត​​នានា​ឆ្លង​កាត់​ខេត្ត​តាកែវ​​យក​ទៅ​លក់​នៅ​ស្រុក​យួន​ប្រមាណ​ពី​២៧​ទៅ​៣០​គ្រឿងដែរក្នុង​មួយថ្ងៃ ហើយ​ចំនួន​នេះ​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំមុន​វាខុស​គ្នាជិត​ពាក់​កណ្តាល​​ ធ្វើឱ្យ​ប្រជាកសិករ​​អ្នក​ធ្វើ​ស្រែ​​ចំការ​​មានទឹកចិត្ត​សប្បាយ​​រីក​រាយ​ជាពន់​ពេក​នៅ​ពេល​ដែលផល​ស្រូវ​បង្ក​បង្កើន​ផល​បាន​ហើយ​មាន​ទី​ផ្សារ​សំរាប់​លក់ ។ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​​ឈ្មួញ​​វៀត​ណាម​បានប្រមូលទិញ​ស្រូវ​ពីស្រុក​យើង​លើសឆ្នាំ​មុនៗ

ខេត្ត​តាកែវ ៖ យ៉ាងហោច​ណាស់​ ក៏​មាន​​រថ​យន្ត​​​ដឹកស្រូវ​ពី​ខេត្ត​​នានា​ឆ្លង​កាត់​ខេត្ត​តាកែវ​​យក​ទៅ​លក់​នៅ​ស្រុក​យួន​ប្រមាណ​ពី​២៧​ទៅ​៣០​គ្រឿងដែរក្នុង​មួយថ្ងៃ ហើយ​ចំនួន​នេះ​បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំមុន​វាខុស​គ្នាជិត​ពាក់​កណ្តាល​​ ធ្វើឱ្យ​ប្រជាកសិករ​​អ្នក​ធ្វើ​ស្រែ​​ចំការ​​មានទឹកចិត្ត​សប្បាយ​​រីក​រាយ​ជាពន់​ពេក​នៅ​ពេល​ដែលផល​ស្រូវ​បង្ក​បង្កើន​ផល​បាន​ហើយ​មាន​ទី​ផ្សារ​សំរាប់​លក់ ។

​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា ​ឆ្នាំ​នេះ​​ឈ្មួញ​​វៀត​ណាម​បានប្រមូលទិញ​ស្រូវ​ពីស្រុក​យើង​លើសឆ្នាំ​មុនៗ ​​ហើយ​ខេត្ត​តាកែវស្រូវ​ដែ​ល​លក់​ទៅ​ឱ្យ​ឈ្មួញ​វៀត​ណាម​​​តិច​តួច​ទេ តែ​ភាគ​​ច្រើន​​ឈ្មួញ​កណ្តាល​​ប្រមូល​ទិញ​​ពីប្រជា​កសិ​ករ​តាម​ខេត្ត​​ផ្សេង​យកមក​លក់​ឱ្យ​ឈ្មួញ​​វៀត​ណាម​​​ឆ្លង​កាត់​ខេត្ត​តាកែវ ។ ​ច្រកដែល​ស្រូវ​ឆ្លង​កាត់​​លក់ឱ្យឈ្មួញ​​វៀត​ណាម​រាល់​ថ្ងៃនេះ​មាន​ច្រក​​ស្រុកអង្គ​រ​បុរី ​កំពង់ទូក កំពង់អំពិល ស្រុក​បុរី​ជល​សាដែលស្រុក​២នេះ​ស្រូវ​ចុះ​ទៅ​​វៀត​ណាម​តិចទេ តែ​សំរាប់​​ច្រក​ភ្នំ​ដិន​ស្រុក​គិរី​វង់ អាជីវករ​​កំពុង​តែ​​សំរុក​ដឹកយក​ទៅលក់​ឱ្យ​ឈ្មួញ​​យ៉ាង​ខ្លាំង​​ក្លា​ដោយ​សារ​ច្រក​នេះ​រថ​យន្ត​អាច​ដឹក​ចូល​ទៅ​ដល់​ដី​វៀត​ណាម​តែ​ម្តង ។ លោក​បានបន្តថា ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​នោះ​​ស្រូវ​ដែលលក់ឱ្យ​ឈ្មួញ​​វៀត​ណាម​ទាំង៣​​ស្រុក​នេះ​មិន​តិច​ជាង​២ម៉ឺន​​តោនឡើយ ។

ក្រុម​អាជីវករ​ជា​អ្នក​រក​ស៊ី​ប្រមូល​ទិញ​ស្រូវ​ដឹក​​យកទៅលក់ឱ្យ​ឈ្មួញ​វៀត​ណាម​តាមច្រក​ភ្នំដិន ស្រុក​គិរី​វង់ បាន​ត្អូញ​ត្អែរ​ថា ពួក​គាត់​ដើរ​​ប្រមូល​​ទិញ​ស្រូវ​ពីខេត្ត​កំពង់ធំ ពោធិ៍សាត់ ​កំពង់​ឆ្នាំង យក​មក​លក់​ តែ​តាម​ផ្លូវពិត​ជា​រំខាន​ណាស់​ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការ​បង់​លុយ​ដូច​ព្យុះ​ ហើយ​បើ​​មិន​ព្រមបង់​លុយ​ឱ្យ​ទេ សមត្ថ​កិច្ច​​តាម​​ផ្លូវ​ទាំង​នោះ​មិន​ព្រម​ឱ្យ​រថ​យន្តដឹក​ស្រូវ​បើក​ចេញ​​ឡើយ ។ ពួកគាត់​​មានការ​សប្បាយ​រីករាយ​នៅ​ពេល​ស្រូវ​​នៅក្នុងស្រុកមាន​ហាងឆេង​លក់​ឱ្យ​ឈ្មួញ​​ តែ​ពួក​គាត់​អត់​សប្បាយ​ចិត្ត​​នៅ​ពេល​​ឃើញ​សមត្ថកិច្ច​ដាក់​កុង​ត្រូល​ជជុះ​ចាំ​កាក់​រថ​យន្ត​ដឹកស្រូវ​យក​លុយ ព្រោះ​ពួកគាត់​ទិញ​ស្រូវ​ក្នុង​ស្រុក​លក់ទៅ​ក្រៅ​ស្រុក​អត់​ខុសច្បាប់ទេ ។ សំរែក​បែប​នេះ​បាន​លាន់ឮ​យូរមក​ហើយ​តែ​គ្មានតម្លាភាព ៕