ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ​បើក​សម័យប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ចំនួន​២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ដូច​ជា​គ្រោងទុក ​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​បើក​សម័យប្រជុំ​ វិសាមញ្ញ​របស់​ខ្លួន​ ដើម្បី​ពិភាក្សា និង​អនុ​ម៍ត​សេចក្តីព្រាងច្បាប់​ចំនួន​២ ​។…

រាជធានី​ភ្នំពេញ ​៖ ​ដូច​ជា​គ្រោងទុក ​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​បើក​សម័យប្រជុំ​ វិសាមញ្ញ​របស់​ខ្លួន​ ដើម្បី​ពិភាក្សា និង​អនុ​ម៍ត​សេចក្តីព្រាងច្បាប់​ចំនួន​២ ​។

សម័យប្រជុំ​ រដ្ឋសភា​ ជា​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន សមាជិក សមាជិកា​រដ្ឋសភា​ ពេល​ផ្តើម​សម័យប្រជុំ​ចំនួន ១០៧​រូប ​។​

សម័យប្រជុំ​រដ្ឋសភា​ ជា​វិសាមញ្ញ នីតិកាល​ទី​៦ នា​ថ្ងៃនេះ នឹង​ពិភាក្សា​ និង​អនុម័ត ​នូវ​សេចក្តីព្រាងច្បាប់​ ចំនួន​២ គឺ​ ៖

១.​សេចក្តីព្រាងច្បាប់​ស្តី​ពី ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​សេចក្តីព្រាងច្បាប់​នេះ មាន៩​ជំពូក ១០៩​មាត្រា​ ។

ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គ​សភា ពី​លទ្ធផល​ នៃ​ការ​ពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់ ចំណែកឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នក​ការពារ សេចក្តីព្រាងច្បាប់​ ។

២. សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​ទឹក​ស្អាត ដែល​សេចក្តីព្រាងច្បាប់​នេះ មាន ១៥​ជំពូក ៦៥​មាត្រា​។

លោក​ជំទាវ​ និ​ន សា​ផុ​ន ប្រធាន​គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ជា​អ្នករាយការណ៍​ជូន​អង្គ​សភា ពី​លទ្ធផល ​នៃ​ការ​ពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់ ចំណែក​ឯកឧត្តម ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ និង​សហការី ជា​តំណាង​រាជរដ្ឋាភិបាល ជា​អ្នក​ការពារ​សេចក្តីព្រាងច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ