ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​សមាជិក​ជិត​៤០​ប្រទេស ជំរុញ​ធ្វើការកែ​ច្នៃ​កាក​សំណល់​ឡើង​វិញ

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រទេស​កម្ពុជា និង​សមាជិក ៣៩​ប្រទេស រួម​ទាំង​អង្ក​ការ​សហប្រជាជាតិ បាន​ជំរុញ​ការ​លុប​បំបាត់​ការ​គ្មាន​កាក​សំណល់ ដោយ​ធ្វើការ​កែ​ច្នៃ​ការ​សំណល់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​សំណល់ ក្នុង​សង្គម​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក…

ខេត្តសៀមរាប ៖ ប្រទេស​កម្ពុជា និង​សមាជិក ៣៩​ប្រទេស រួម​ទាំង​អង្ក​ការ​សហប្រជាជាតិ បាន​ជំរុញ​ការ​លុប​បំបាត់​ការ​គ្មាន​កាក​សំណល់ ដោយ​ធ្វើការ​កែ​ច្នៃ​ការ​សំណល់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​សំណល់ ក្នុង​សង្គម​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​ក្នុង​វេទិការ នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក លើក​ទី​១១ ស្តី​ពី 3R និង​សេដ្ឋកិច្ច ដែល​ក្រសួងបរិស្ថាន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា វេទិការ​ថ្នាក់​តំបន់​នេះ ផ្តោត​លើ 3R ដែល​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង និង​ការ​កែ​ច្នៃ​។ ចំណុច​ទាំងនេះ គឺ​សំដៅ​ជា​រួម នៃ​ការ​អភិវឌ្ឍ​វិស័យ​សំខាន់​ៗ ដើម្បី​កាត់​បន្ថយ​រួម​មាន ៖ ដាក់​សម្ពាធ​លើ​ធនធានធម្មជាតិ ដែល​ជា​ផ្នែក​មួយ នៃ​ទន់​សម្រាប់​ការ​ផលិត និង​ប្រើប្រាស់​។ ជាង​នេះ ដើម្បី​ធ្វើ​ឲ្យ​សង្គម​គ្មាន​សំណល់ មាន​ន័យ​ថា កាត់​បន្ថយ ឬ​ការ​ប្រើប្រាស់​ឡើង​វិញ ឬ​ក៏​កែ​ច្នៃ ដើម្បី​កុំ​ឲ្យ​មាន​សំណល់ ក្នុង​សង្គម​របស់​យើង ។

លោក​បញ្ជាក់​ថា ៖ «​សំណល់ គឹ​សំដៅលើ​ផលិតភាព​របស់​មនុស្ស និង​ផលិតភាព ការ​ប្រើប្រាស់​ផ្សេង​ៗ ក្នុង​នោះ​មិនមែន​ពាក់ព័ន្ធ​នឹង​សំណល់​ប្លា​ស្ទិ​ក ឬ​សំណល់​ផ្សេង​ទេ គឺ​សំណល់ រួម​ក្នុង​វិស័យ​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​សង្គម​» ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ក៏​បាន​លើក​ឡើង​ការ​ផ្សា​ភ្ជាប់ 3R និង​សេដ្ឋកិច្ច​ច​ក្រា គឺ​សំដៅ​ទៅ​លើ​ការ​ធ្វើ​យ៉ាងណា ដើម្បី​ទាញ​សំណល់ ដែល​បាន​ប្រើប្រាស់​រួច ហើយ​យក​មក​កែ​ច្នៃ​ឲ្យ​ប្រើប្រាស់​ឡើង​វិញ ដែល​ជា​ផលិតផល​មាន​តម្លៃ សម្រាប់​ការ​ប្រើប្រាស់ និង​មាន លក្ខណៈ​វិល​ជុំ​។ មាន​ន័យ​ថា ប្រើប្រាស់​ហើយ​បោះចោល ដែល​បង្ហាញ​ទាំង​អស់នេះ មាន​សម្ភា​ធ​ធម្មជាតិ និង​ភព​ផែនដី ។

អ្នកនាំពាក្យ​បន្ត​ថា បើ​តាម​ការ​លើក​ឡើង​របស់​តំណាង​អង្ការ​សហប្រជាជាតិ តំណាង​ប្រទេស​ជប៉ុន និង​តំណាង​កម្ពុជា បាន​លើក​ឡើង​ថា យើង​បាន​ប្រើប្រាស់​ច្រើន​នូវ​សំណល់​នៅ​លើ​ភព​ផែនដី ក្នុង​រយៈពេល​កន្លង​មកនេះ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ធនធានធម្មជាតិ ក៏​ដូច​ជា​ធនធាន ក៏​ដូច​ធនធាន​នៅ​លើ​ភព​ផែនដី​មាន​និរន្ត​ភាព និង​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព ដែល​សំដៅ​ដល់​ការ​ប្រើប្រាស់​ឡើង​វិញ ការ​កែ​ច្នៃ​ឡើង​វិញ ដែល​ចេញពី​ការ​អភិវឌ្ឍន ។

លោក នេត្រ ភក្ត្រា ក៏​បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​វេទិការ​នេះ ក៏​មាន​លើក​ឡើង​ពី​ការ​កាត់​បន្ថយ​សម្ពាធ​ធនធានធម្មជាតិ ការ​បន្សាំ​ការ​ប្រែប្រួល​អាកាសធាតុ គុណភាព​ទឹក បរិស្ថាន និង​ផា​សុខភាព ហើយ​ពិសេស​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ ។

លោក​អ្នកនាំពាក្យ បាន​បញ្ជាក់​បន្ថែម​ថា ៖ «​វេទិការ​ថ្នាក់​តំបន់ លើក​ទី​១១ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​នេះ មាន​តំណាង​ប្រទេស​៣៩ មក​ចូលរួម និង​មន្ត្រី​ជំនាញ​មក​ពី​ស្ថា​ប​ប័ន​ផ្សេង​ៗ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ពី​មួយ​ទៅ ដើម្បី​ចែករំលែក​បទ​ពិសោធន​ពី​គ្នា​» ។

អ្នកនាំពាក្យ​បន្ថែម​ថា ក្នុង​វេទិការ​នេះ ក៏​បាន​ពិភាក្សា​លើ​ការ​គ្រប់គ្រង​សំណល់់​រឹង​សំរាម នៅ​ក្នុង​តំបន់ ជា​ពិសេស​នោះ ផ្តោត​សំខាន់​លើក​បញ្ហា​ប្លា​ស្ទិ​ក ដែល​ប្លា​ស្ទិ​ក​ដែល​បាន​ប្រើប្រាស់​ច្រើន ក្នុង​នោះ​សំណល់​ប្លា​ស្ទិ​ក​ជាង ៩៥% ដែល​បាន​ប្រើប្រាស់ ក្នុង​រយៈពេល ៦​ខែ ក្រោយ មក​ត្រូវ​បាន​បោះចោល ដែល​ចំណុច​នេះ ត្រូវ​បាន​គិតគូរ​។ សំរាម​ប្លា​ស្ទិ​ក​នេះ ដែរ​មិន​ត្រឹមតែ​បន្សល់​ទុក​លើក​ផែនដី​នោះ​ទេ វា​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ផង​ដែរ ដែល​បំពុល​ដល់​បរិស្ថាន និង​ជីវៈចម្រុះ​។ ក្នុង​វេទិការ ក៏​បាន​ពិភាក្សា​ពី​ការ​ធ្វើការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សំណល់ និង​ការ​កែ​ច្នៃ ប្រើប្រាស់​សំណល់​ទាំងអស់ ។

លោក​បញ្ជាក់​ថា ៖ «​តំណាង​ប្រទេស​ទាំងអស់ បាន​លើក​ពី​ថា តើ​ត្រូវធ្វើ​យ៉ាងម៉េច ដើម្បី​កាត់​បន្ថយ​ការ​បញ្ហា​សំណល់ ហើយ​ក្រៅពី​នោះ គឺ​ប្រទេស​ទាំងអស់ ត្រូវ​សិក្សា​យ៉ាង​ដូច្នេះ ក្នុង​ការ​សាមគ្គី ដើម្បី​នៃ​ការ​គ្រប់គ្រង​បញ្ហា​នេះ ដើម្បី​ឲ្យ​សង្គម​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក​គ្មាន​សំណល់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ