ស្ត្រីសម្រាលកូនភ្លោះ៣នាក់ ទទួលបានជំនួយពីសម្តេចតេជោ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម សេង ទៀង ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម សេង ទៀង ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម សេង ទៀង ទីប្រឹក្សា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់អជ្ញាធរមូលដ្ឋាន បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលសម្រាលកូនភ្លោះ៣នាក់ នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
កូនភ្លោះទាំង៣នាក់ដែលកើតដំណាលគ្នាកាលពី២១ កក្កដា ២០១៧ ត្រូវបានក្រុមគ្រួសារដាក់ឈ្មោះថា ៖
១.ពៅ ធារិទ្ធិ (ប្រុស)
២.ពៅ ធារី (ស្រី)
៣.ពៅ ធារ៉ា (ស្រី)
ឪពុកឈ្មោះ យ៉ិន ពៅ អាយុ៣១ឆ្នាំ និងម្តាយឈ្មោះ រ៉េន ធី អាយុ២៧ឆ្នាំ មានទំនៅស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក្នុងនាមក្រុមគ្រួសារប្រជាពលរដ្ឋមានកូនភ្លោះនេះ បានគោរពថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ជួយទំនុកបម្រុងដល់គ្រួសារពលរដ្ឋទូទាំងប្រទេសដែលសម្រាលបានកូនភ្លោះ៣នាក់ជាបន្តបន្ទាប់កន្លងមក។
ចំពោះអំណោយរួមមាន ៖ ថវិកា៤លានរៀល, អង្ករ២០០គីឡូក្រាម, ទឹកដោះគោ២៤កំប៉ុង, សារ៉ុង២, ក្រមា២, ទឹកសុទ្ធ២កេស, និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
ចែករំលែកព័តមាននេះ