ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ បញ្ជូន​កីឡាករ-កីឡាការិនី ១២រូប ទៅប្រកួត​កីឡា Soft Tennis Championship នៅជប៉ុន​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កីឡាករ-កីឡាការិនី ១២រូប ក្នុងក្របខណ្ឌ​របស់ប៉ូលិសក្រសួងមហាផ្ទៃ បានចេញទៅ​ចូលរួមការប្រកួត The 2023 International Soft Tennis…

ភ្នំពេញ៖ កីឡាករ-កីឡាការិនី ១២រូប ក្នុងក្របខណ្ឌ​របស់ប៉ូលិសក្រសួងមហាផ្ទៃ បានចេញទៅ​ចូលរួមការប្រកួត The 2023 International Soft Tennis Championship World Ranking នៅប្រទេស​ជប៉ុន។ ដំណើរចាកចេញពីកម្ពុជា កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ ដឹកនាំដោយលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។ ​

ការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World Ranking Certified Match ធ្វើឡើង នៅទីក្រុង Naha ខេត្តOkinawa ប្រទេសជប៉ុន ​ចាប់​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃ បានប្រកាសថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនអត្តពលិកសរុបចំនួន ១៦រូប ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត នៅប្រទេសជប៉ុន​ ពេលនេះ រួមមាន៖ ប្រតិភូ០២រូប គ្រូបង្វឹក និងគ្រូជំនួយ ០២រូប កីឡាករ ០៦រូប និងកីឡាការិនី ០៦រូប។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការចាកចេញទៅប្រកួតរបស់កីឡាករកីឡាការិនី Soft Tennis កម្ពុជា លើកនេះ ទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រថវិកាដោយ​គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)​។

ក្រុមកីឡាករ-កីឡាការិនីទាំងនេះ គឺជាក្រុមជម្រើសជាតិកម្ពុជា ដែល​នឹងចូលរួម​ប្រកួត​ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ