ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​វិស្វករ​កូរ៉េ​ម្នាក់ ពី​បទ​ហិ.ង្សា​ដោយ​ចេតនា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៤ សីហា ២០១៧​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​វិស្វករ​ជនជាតិ​កូរ៉េ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៤ សីហា ២០១៧​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​វិស្វករ​ជនជាតិ​កូរ៉េ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។ ជនសង្ស័យ​ឈ្មោះ GIDEON LEE ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​ជា​វិស្វករ​សំណង់ ស្នាក់​នៅ​ខុន​ដូ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០១ សីហា ២០១៧ នៅ​ចំណុច​ស្តង់​ទិញ​លក់​ម៉ូតូ ក្បែរ​រង្វង់​មូល​វត្ត​សំពៅ​មាស សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បន្ទាប់​ពី​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព​វាយ និង​យក​កូនកាំបិត​ចាក់​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​របួស​ត្រចៀក ខ្នង និង​ចំពោះ​ខាងឆ្វេង ចំនួន​៣​កាំបិត​។

តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ខាងលើ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​រសៀល ថ្ងៃ​កើតហេតុ​ខ្លួន​បាន​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​110E តួ​ប្រុស ពណ៌​ក្រហម ពី​ជន​រង​គ្រោះ​ដែល​ជា​អ្នក​ទទួល​ទិញ និង​លក់​ម៉ូតូ ក្នុង​តំលៃ​៣២០​ដុល្លារ​អា​មេ​រិ​ក​។ ពេល​ទៅ​ទិញ​មិន​ទាន់​បាន​ឲ្យ​ប្រាក់​ទៅ​ជន​រង​គ្រោះ​គ្រប់​ចំនួន​ទេ​គឺ​ឲ្យ ២១០​ដុល្លារ​មុន និង​សន្យា​ថា​ឲ្យ​គ្រប់​នៅ​ថ្ងៃ​បន្ទាប់ ដោយ​បាន​រក្សា​ទុក​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណបើកបរ ទៅ​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នកលក់​ម៉ូតូ​នោះ​។ ជនសង្ស័យ​បន្ត​ថា ពេល​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​ប្រហែល​១​ម៉ោង ស្រាប់តែ​ម៉ូតូ​នោះ​រលត់ ខ្លួន​បាន​យក​ទៅ​ជូ​ប​អ្នកលក់​សុំ​ដូរ​យក​លុយ​កក់​វិញ តែ​ជន​រង​គ្រោះ​មិន​ព្រម ក៏​មានការ​ឈ្លោះប្រកែក​គ្នា ខ្លួន​(​ជនសង្ស័យ​) បាន​យក​កាំបិត​ចេញពី​ហោប៉ៅ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​ឲ្យ​របួស​ហូរ​ឈាម​។ ភ្លាម​នោះ​ក៏​ត្រូវ​កម្លាំង​អាវុធ​ខណ្ឌ​៧​មក​រា ល្បាត​តាម​ផ្លូវ​អន្តរាគមន៍ ឃាត់ខ្លួន​តែ​ម្តង​ទៅ​៕