ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃី​ម បូ​រ៉ា និង ចាន់ សំអាត ប៉ះ​បរទេស​ក្រោយ​ការ​ដណ្តើម​ខ្សែក្រវាត់​ទើប​បញ្ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៥ សីហា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​នៅ​តែ​មានការ​ប្រកួត​អន្តរជាតិ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង

រាជធានី​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​៥ សីហា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​នៅ​តែ​មានការ​ប្រកួត​អន្តរជាតិ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា បើ​ទោះជា​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ទើប​បញ្ចប់​ក្ដី ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​ជើង​ចាស់ ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ល្បីឈ្មោះ​កម្លាំង​ពេញ និង​ពោរពេញ​ដោយ​បច្ចេកទេស​មក​ពី​ប្រទេស​ថៃ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរ​ការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​ទៅ​ទស្សនា​ដល់​ស្ទី​ឌី​យោ ។ ម្យា​៉​ង ក្នុង​ពេល​មុន​និង​ក្រោយ​ម៉ោង​ប្រដាល់​សុទ្ធតែ​ជា​ការ​ប្រគំ​តន្ត្រី​ផង​ទើប​មិន​ខ្វះ​មនុស្ស​​ទស្សនា​មិន​ខុស​ពី​ពេល​ការ​ប្រកួត​មួយ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ ។ ការ​ប្រដាល់​អន្តរជាតិ​ជា​លក្ខណៈ​មិត្តភាព​កំដរ​រេញ​ដើម្បី​រង់ចាំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​លេច​ចេញ​ជា​រូបរាង​នេះ ត្រូវ​បាន​ប្រកាស​ថា ពិតជា​មាន​អ្នក​មក​ទស្សនា​កកកុញ​មិន​ខុស​ពី​ការ​ប្រកួត​ក្នុង​ពេល​ដណ្ដើម​ខ្សែក្រវាត់​នោះ​ឡើយ ។

កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ឃី​ម បូ​រ៉ា និង​កីឡាករ​ជើង​ចាស់ ចាន់ សំអាត នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​នៅ​រសៀល​ស្អែក ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ ឃី​ម បូ​រ៉ា ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ Thing Phuothon ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​តែ​ម្ដង​នៅ​ក្នុង​ព្រឹត្តិការណ៍​បើក​ឆាក​ខែសីហា​នេះ ។ លោក​ថា កីឡាករ ឃី​ម បូ​រ៉ា អាច​ចាត់ទុកជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ  ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​។ លោក​ជឿជាក់​ថា កីឡា​ករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​ឃី​ម បូ​រ៉ា ជាមួយ​កីឡា​ករ​ថៃ ពិតជា​មិនធម្មតា ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​គឺ​មានការ​កើន​សមត្ថភាព ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ មិនសូវ​ល្អ​ខ្លះ​នៅ​លើ​សង្វៀន​អន្តរជាតិ​ដូច​គ្នា​ក្ដី​។ លោក​ថា ឃី​ម បូ​រ៉ា នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​ដែល​នៅ​មាន​សមត្ថភាព​បរិបូរណ៍​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក​។

លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៤​លើក ឈ្នះ​៦២​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩៥​លើក ឈ្នះ​៧៦​លើក  ចាញ់​១៧​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា ខេត្តឧត្តរមានជ័យ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Reda  ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ចាន់ សំអាត ជា​កីឡាករ​ខ្លាំង​តែ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​អន្តរជាតិ​នា​ពេល​កន្លង​មក ។ លោក​ថា កីឡាករ​ថៃ​គឺជា​កីឡាករ​ជើង​ចាស់ និង​ល្បីឈ្មោះ តែ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ​ដដែល ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​រហូត​ដល់​១០៦​លើក ឈ្នះ​៩០​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ទើប​ប្រកួត​បាន​៥៦​លើក ឈ្នះ​៤២​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា​ផង​ដែរ ៕