ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​​បង្ហាញ​​មូលដ្ឋាន​អាកាសចរណ៍​ក្រោម​ដី​ប្រវែង​ច្រើន​រយ​ម៉ែត្រ

1 ឆ្នាំ មុន

ប្រទេស​អ៊ី​​រ៉​ង់ ៖ កងទ័ព​អ៊ី​រ៉​ង់​ទើប​បង្ហាញ​ជាលើក​ដំបូង មូលដ្ឋាន​អាកាសចរណ៍​ក្រោម​ដី​របស់​ខ្លួន

ប្រទេស​អ៊ី​​រ៉​ង់ ៖ កងទ័ព​អ៊ី​រ៉​ង់​ទើប​បង្ហាញ​ជាលើក​ដំបូង មូលដ្ឋាន​អាកាសចរណ៍​ក្រោម​ដី​របស់​ខ្លួន ដែល​អាច​ទទួល​បណ្ដា​យន្តហោះ​ប្រដេញ ដោយ​អះអាង​ថា មូលដ្ឋាន​នោះ​អាច​ទប់ទល់​បាន
ការ​ទម្លាក់​គ្រាប់បែក​ជាយថាហេតុ​ពី​សំណាក់សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល ។

ទូរទស្សន៍​អ៊ី​រ៉​ង់​បង្ហាញ​រូបភាព​នានា​នៃ​មូលដ្ឋាន​អាកាសចរណ៍​ក្រោម​ដី​នោះ ដែល​ដាក់​ឈ្មោះ​ថា មូលដ្ឋាន AIGLE-44 ដែល​ចង់​និយាយយោង​ដល់​ខួប​លើក​ទី​៤៤​នៃ​ជ័យជម្នះ​របស់បដិវត្តន៍​អ៊ី​រ៉​ង់ ប្រារព្ធ​ធ្វើ​នា​ថ្ងៃ​ទី​១១ កុម្ភៈ ។ ក្នុងវី​ដេ​អូ​គេ​អាច​ឃើញ​រូង​ក្រោម​ដី​ដ៏​ធំ​ដែល​មាន​យន្តហោះ​ប្រដេញ​ហោះ​ចេញចូល ។ តាម​អ្នក​ធ្វើ​អត្ថាធិ​ប្បាយ​របស់​ទូរទស្សន៍​អ៊ី​រ៉​ង់​ថា មូលដ្ឋាន​នោះ​អាច​ការពារ​ចំពោះ​ការ​វា.យប្រហារ​ជា​ពិសេស​ដោយ​គ្រាប់បែក​ប្រឆាំង​រូង​ក្រោម​ដី​របស់​អា​មេ​រិ​ក ។

ប្រឈម​មុខ​នឹង​ការ​រីក​ចម្រើន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ម​ណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ី​​ស្រា​អែ​ល​តែង​អះអាង​ថា ប្រទេស​នោះ​អាច​ធ្វើ​សកម្មភាព​យោធា​រារាំង​ក្រុង​តេ​ហេ​រ៉​ង់​កុំ​ឲ្យ​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន ។

នាយសេនាធិការ​កងទ័ព​អ៊ី​រ៉​ង់​ឧត្ដមសេនីយ ម៉ូ​ហា​ម៉ា​ដ​បា​ហ្គេ​រី បាន​ព្រមាន​អ៊ី​ស្រា​អែ​ល និង
អា​មេ​រិ​កដោយ​អះអាង​ថា ក្រុង​តេ​ហេ​រ៉​ង់​នឹង​តបតវិញ​យ៉ាង​ខ្លាំងក្លា រាល់​ការ​វាយប្រហារ​លើ​បណ្ដា
ទីតាំង​ខ្លួន ។ កាលពី​ខែឧសភា ឆ្នាំ​២០២២ អ៊ី​រ៉​ង់ធ្លាប់​បាន​បង្ហាញ​បណ្ដា​រូបភាព​នៃ​មូលដ្ឋាន​ដ្រូ​ន​មួយ ស្ថិត​ក្រោម​ជួរ​ភ្នំ ZAGROS ភាគ​ខាងលិចប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ