ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​​ឡូត៍នេសាទ​​​លេខ​៦​បានបញ្ចប់​​​ការ​ស្តារ​ព្រែក​​សម្រួល​​​ចរន្ត​ផ្លូវទឹក​​​ជា​គំរូ​​ដល់​ម្ចាស់​​ឡូត៍​ផ្សេង​ទៀត​

12 ឆ្នាំ មុន

ខេត្តកំពង់​​ឆ្នាំង​ ៖ ​ផ្អែក​តាម​កិច្ចសន្យា​​របស់​ម្ចាស់​ឡូត៍​នេសាទ​​​លេខ​៦ ដែលមាន​កាតព្វកិច្ច​​​ស្តារ​ព្រែក​​ត្រង់​ចំណុច​​ក្បាល​កោះ​​ក្អែរ ​ដើម្បី​​​សម្រួល​​​ដល់​ចរន្ត​​ទឹកហូរ ដែលត្រង់​​ចំណុច​នោះ​មាន​ការ​​​គោក-រាក់​​ជា​​ខ្លាំង​ក្នុងរដូវ​​ប្រាំង និង​​ជួយ​ដល់​​ការធ្វើ​​ចរាចរ​របស់​ហ្វូង​​មច្ឆា​​ស្វែង​​រក​ជម្រក​​​ និង​កន្លែង​​ពួនសម្ងំ​​ ដើម្បី​ពង​កូន​ និង​ម្យ៉ាង​វិញ​ទៀត

ខេត្តកំពង់​​ឆ្នាំង​ ៖ ​ផ្អែក​តាម​កិច្ចសន្យា​​របស់​ម្ចាស់​ឡូត៍​នេសាទ​​​លេខ​៦ ដែលមាន​កាតព្វកិច្ច​​​ស្តារ​ព្រែក​​ត្រង់​ចំណុច​​ក្បាល​កោះ​​ក្អែរ ​ដើម្បី​​​សម្រួល​​​ដល់​ចរន្ត​​ទឹកហូរ ដែលត្រង់​​ចំណុច​នោះ​មាន​ការ​​​គោក-រាក់​​ជា​​ខ្លាំង​ក្នុងរដូវ​​ប្រាំង និង​​ជួយ​ដល់​​ការធ្វើ​​ចរាចរ​របស់​ហ្វូង​​មច្ឆា​​ស្វែង​​រក​ជម្រក​​​ និង​កន្លែង​​ពួនសម្ងំ​​ ដើម្បី​ពង​កូន​ និង​ម្យ៉ាង​វិញ​ទៀត​ គឺ​​​ជួយសម្រួល​​ដល់ចរាចរណ៍​​របស់​​​ជល​យាន្ត ​​គ្រប់ប្រភេទ​​​ផងនោះ លោក​ហួ ​ស្រ៊ុន ​ដែល​ជា​ម្ចាស់​​ដែនឡូត៍​នេសាទ​​លេខ​​៦​​បាន​​អនុ​វត្ត​​ការងារ​​ស្តារ​ព្រែក​​នេះ​រយៈ​ពេល​២​១ថ្ងៃ​ ​រហូត​ទទួលបាន​លទ្ធ​ផល​វិជ្ជ​​មាន​គួរ​កត់សម្គាល់ ។​

លោកសោម ​ភិរុណ នាយរង​ខណ្ឌ​រដ្ឋ​បាល​​​​ជល​ផល​កំពង់ឆ្នាំង ​​រួមជាមួយ​មន្ត្រី​​​នាយក​​ដ្ឋាន​​​កិច្ចការ​ជល​ផល​នៃ​​រដ្ឋបាល​​ជល​ផល​ និង​មន្ត្រី​​ផ្នែក​​រដ្ឋបាល​​​​ជល​ផល​ផ្សារ​​​​ឆ្នាំង​បាន​ធ្វើការ​​ចុះ​ត្រួត​ពិនិត្យ​​​សកម្ម​ភាព​​នៃ​ការ​​កែលម្អ​​​ដែន​នេសាទ​​​ លោកបាន​ឱ្យ​ដឹង​ថា​ ការស្តារព្រែក​​​របស់ម្ចាស់​ឡូត៍​​នេសាទ​​លេខ​​៦ ​ដែលមាន​​ម្ចាស់​ឈ្មោះ​​ហួ ស្រ៊ុន ​នោះគឺ​ចាប់​​ផ្តើម​​​ពីថ្ងៃទី​២៤ មីនា ​​​២០១១ ​រហូត​ដល់​ថ្ងៃទី​​១១ មេសា ទើបបាន​បញ្ចប់​ជា​​ស្ថាពរ​​ដោយ​​ប្រើប្រាស់នូវ​ម៉ាស៊ីន​ធំប្រភេទ​​​កម្លាំង​​១៨០​សេះ ​បំពាក់​​ដោយទុយោ​​​មានទំហំ​មុខ​កាត់​​២តឹក និង​មាន​ប្រវែង​​​៥០០ម៉ែត្រ ​​។ ជាលទ្ធ​ផល​គឺ​ស្តារ​បាន​ប្រវែង​បណ្តោយ​​​​៤២០​ម៉ែត្រ ទទឹង​​​​២៥​ម៉ែត្រ​​និង​ជម្រៅ​១ម៉ែត្រ ​គិតជាសាច់ដី​មាន​ទំហំ​​១០.៥០០ម៉ែត្រគូប ។

ក្រោយការ​​​ត្រួតពិនិត្យ​​​ហើយ​លោក​​នាយ​រង​​​ខណ្ឌ​​រដ្ឋបាលជលផល ​​សោម ភិរុណ ក៏​បាន​ណែ​នាំ​​​​ដល់ម្ចាស់​​ឡូត៍​​ត្រូវ​ខិតខំ​បំពេញ​​​កាតព្វកិច្ច​របស់​ខ្លួន​​​​​ដូច​ជា​​រៀប​​ចំ​ឱ្យ​​មានក​ន្លែង​​អភិរក្ស​​មេពូជត្រី​​​យ៉ាង​ហោចណាស់​​​២តោន ដើម្បី​​​ទុក​លែង​​ចូល​បឹង​ធម្មជាតិ ត្រូវ​​​នាំ​និង​ការ​ពារ​​ព្រៃ​លិច​ទឹក​ឱ្យ​បាន​​ល្អប្រសើរ ពិសេស​​​​ទប់​​​ស្កាត់​​​បទ​ល្មើស​​​ជល​ផល​​មាន​ដូចជា​​ឧបករណ៍​​ឆក់ត្រី​​ជាដើម​៕