ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ពោធិ៍២ដើមគ្រោងកសាងរួចនៅដើមឆ្នាំ២០២៣នេះ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ពោធិ៍​២​ដើម​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​អាច​កសាង​រួចរាល់​នៅ​ដើមឆ្នាំ​២០២៣​នេះ ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។ ជាក់ស្តែង…

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ពោធិ៍​២​ដើម​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​អាច​កសាង​រួចរាល់​នៅ​ដើមឆ្នាំ​២០២៣​នេះ ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ គេ​ឃើញ​សកម្មភាព​ជាង​កំពុង​បន្ត​ធ្វើ​សំណង់​ពោធិ៍​ពីរ​ដើម​ជា​ធម្មតា តែ​ការ​កសាង​នេះ​ឃើញ​ថា បាន​ជិត​រួចរាល់​ហើយ​នៅ​តែ​សល់​តែ​ការងារ​តិចតួច​ប៉ុណ្ណោះ ស្ទើរ​រួចរាល់​ហើយ​ទាំងស្រុង ដែល​គ្រោង​អាច​ដើមឆ្នាំ​២០២៣​នេះ​រួចរាល់​តែ​ម្តង ។

លោក ឡាយ សុធី អនុប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា សំណង់​ពោធិ៍​ពីរ​ដើម​ដែល​ត្រូវ​បាន​កសាង​ថ្មី​នេះ គឺ​កសាង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​កសាង​សំណង់​ពោធិ៍​ពីរ​ដើម​ជា​សំណង់​កណ្តាល​ស្វ័យប្រវត្តិ​ដែល​ត្រូវ​បាន​កសាង​នៅ​ដើមឆ្នាំ​២០២២ ហើយ​អាច​រួចរាល់​នៅ​ដើមឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

លោក​បាន​បញ្ជាក់​ថា សំណង់​ពោធិ៍​ពីរ​ដើម​ដែល​កសាង​ថ្មី​ដែល​ជិត​រួចរាល់​នេះ ជា​សំណង់​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ដែល​មានមុខ​ទឹកធំ​អាច​រំដោះ​ទឹកបាន​លឿន និង​បិទ​បើក សម្រាប់​តម្រូវការ​ទឹក​លើ​វិស័យ​កសិកម្ម​នៅ​ស្រុក​មង្គល​បូ​រី​ខេត្តបន្ទាយមានជ័យ ដើម្បី​តម្រូវការ​ចាំបាច់​របស់​ប្រជា​កសិករ​សម្រាប់​បង្កបង្កើន​ផល​ស្រូវ ។

លោក ឡាយ សុធី បាន​បញ្ជាក់​ថា សំណង់​ពោធិ៍​ពីរ​ដើម​ដែល​កសាង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​វ៉ៃ​សំណង់​ចាស់​ចោល ព្រោះ​តូច​ចង្អៀត ហើយ​កសាង​សំណង់​ថ្មី​ពាក់កណ្តាល​ស្វ័យប្រវត្តិ ដើម្បី​តម្រូវការ​ចាំបាច់​ការ​បិទ​បើកទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​និង​បង្កបង្កើត​ផល ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ