ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ប្រទេស​! ស្ងាត់​ៗ​តារា​ប្រុស Lee Seung Gi ប្រកាស​ថា នឹង​រៀប​ការ​ជាមួយ​តារា​ស្រី​ម្នាក់

1 ឆ្នាំ មុន

បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដែល​មានឈ្មោះ​ថា «Allkpop» បាន​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​ថា មាន​បណ្ដា​អ្នកគាំទ្រ​ទាំង​ក្នុង និង​នៅ​ក្រៅប្រទេស ហាក់​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា ជា​ពិសេស​មហាជន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​តែ​ម្ដង ក្រោយ​នាំ​គ្នា​បាន​ប្រទះ​ឃើញ

ប្រទេស​កូរ៉េ ៖ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដែល​មានឈ្មោះ​ថា «Allkpop» បាន​ផ្សព្វផ្សាយ​រាយការណ៍​ប្រាប់​អោយ​ដឹង​ថា មាន​បណ្ដា​អ្នកគាំទ្រ​ទាំង​ក្នុង និង​នៅ​ក្រៅប្រទេស ហាក់​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល និង​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា ជា​ពិសេស​មហាជន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​តែ​ម្ដង ក្រោយ​នាំ​គ្នា​បាន​ប្រទះ​ឃើញ​តារា​សម្ដែង ក៏​ដូច​ជា​តារាចម្រៀង​ប្រុស​ដ៏​ស្រស់​សង្ហា មុខមាត់​មាន​មន្ត​ស្នេហ៍ គួរ​អោយ​ទាក់ទាញ រាង​ខ្ពស់ស្រឡះ នោះ​គឺ​លោក Lee Seung Gi នឹង​រៀប​ការ​ជាមួយ​តារា​សម្ដែង​ស្រី​វ័យក្មេង​សាច់​.​សខ្ចី​ដូច​សំឡី គឺ​កញ្ញា Lee Da In ហើយ ដោយ​អ្នក​ទាំង​ពីរ​នឹង​ចាប់ផ្ដើម​នៅ​ខែមេសា​ឆាប់​ៗ​ខាង​មុខ​នេះ​តែ​ម្ដង​។

ដំណឹង​មួយ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ទាំងប្រុស​ទាំងស្រី បាន​នាំ​គ្នា​សម្ដែង​ការ​រំភើប​សប្បាយ​ចិត្ត​រីករាយ​ជា​ខ្លាំង នៅ​ពេល​ដែល​បានឃើញ​តារា​ប្រុស​រូប​នេះ ចេញ​មុខ​មក​និយាយ​ខ្លួនឯង​ដោយ​ផ្ទាល់​បែប​នេះ ហើយ​ពួក​គេ​ក៏​សង្ឃឹមថា លោក​នឹង​កាន់តែ​មាន​សេចក្ដីសុខ​សុភមង្គល​ខ្លាំង​ឡើង​ៗ នៅ​ពេល​ដែល​បាន​សាង​នៅ​គ្រួសារ​ក្នុង​ពេល​ខាង​មុខ​នេះ​។

ដោយ​ក្នុង​នោះ តារាចម្រៀង និង​តារា​សម្ដែង ដែល​បាន​ធ្វើ​អោយ​នារី​ៗ​មិន​តិច​នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ លោក Lee Seung Gi បាន​ចេញ​មុខ​មក​ប្រកាស​ក្ដែ​ង​ៗ​អោយ​គ្រប់​គ្នា​បានដឹង​នៅ​ចំពោះ​មុខ​មហា​ជន ក៏​ដូច​ជា​អ្នកគាំទ្រ ដោយ​គ្មាន​លាក់លៀម​នៅ​លើ​គណនី Instagram ទាំង​បើកចំហ បែប​នេះ​ថា «​លោក​នឹង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​ដែល​មានឈ្មោះ​ថា Lee Da In ហើយ​»​។

ភ្លាម​ៗ​នោះ តារា​ប្រុស​លោក Lee Seung Gi បាន​បង្ហោះ​នៅ​សារ​សំបុត្រ​មួយ ថែម​ទាំង​សរសេរ​ដោយ​ដៃ​របស់​លោក​ផ្ទាល់​បញ្ជាក់​នៅ​លើ Instagram របស់​តារា​ប្រុស​រូប​ស្រស់​សង្ហា​នេះ​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​បាន​និយាយ​ថា​ «ខ្ញុំ​បាន​សម្រេចចិត្ត​ចំណាយពេល​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​ជា​មួយ Da In ដែល​ខ្ញុំ​ស្រឡាញ់ មិនមែន​ជា​គូស្នេហ៍​ទេ តែ​ជា​គូស្នេហ៍ (​រៀប​ការ​)»​។

មិនតែប៉ុណ្ណោះ​តារា​សម្ដែង​រូប​នេះ បាន​និយាយ​ប្រាប់​បន្ត​អោយ​ដឹង​ទៀត​ថា «​ខ្ញុំ​បាន​ស្នើ​សុំ និង​ទទួល​បានការ​យល់ព្រម​ពី​ខាង​ស្រី​ហើយ ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​តទៅ​ទៀត​នោះ​ទេ ហើយ​នៅ​ក្នុង​ពេល​​ខាង​មុខ​នេះ​ផង​ដែរ យើង​នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ហើយ​។ បើ​និយាយ​ពី​គូស្នេហ៍​របស់ខ្ញុំ​វិញ នាង​គឺជា​មនុស្ស​ម្នាក់​ដែល​មានចិត្ត​កក់ក្តៅ និង​ស្រលាញ់​នៅ​អ្វី​ដែល​ខ្ញុំ​មាន ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​ខ្ញុំ​ចង់​រស់នៅ​ក្បែរ​នាង​ជា​រៀង​រហូត​ទៅ​» ។

ទន្ទឹម​នឹង​នោះ តារា​ប្រុស​សង្ហា លោក Lee Seung Gi ក៏​បាន​បង្ហើប​ចំ​ៗ​បន្ថែម​ទៀត​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​រៀប​ការ ដើម្បី​ឱ្យ​ពួក​យើង​បាន​ចែករំលែក​នៅ​សុភមង្គល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មើលថែ​យកចិត្តទុកដាក់​ចំពោះ​គ្នា ហើយ​ខ្ញុំ​ក៏​ចង់​ជម្នះ​នៅ​ទុក្ខ​លំបាក​ជាមួយ​គ្នា​ដោយ​មិន​បោះបង់​ចោល​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ពីព្រោះ​ថា ការ​ស្រលាញ់​របស់​មនុស្ស​យើង​ម្នាក់​ៗ​មិនមែន​ស្រលាញ់​គ្នា​មួយ​ថ្ងៃ ហើយ​បែក​គ្នា​នោះ​ទេ ការ​ស្រលាញ់​មិនមែន​ចេះ​តែ​និយាយ​អោយ​តែ​រួច​ៗ​ពី​មាត់​នោះ​ឡើយ សំខាន់​ផ្ដោត​ទៅ​លើ​ទ​ង្វើ​ដែល​បាន​បង្ហាញ​អោយ​ឃើញ​ចេញ​មក​យ៉ាង​ជាក់ស្ដែង អបអរសាទរ​គូស្នេហ៍​!»​។

មិន​ទុក​ចាំ​យូរ ពេល​បានដឹង​ព័ត៌មាន​គេ​ចុះ​ផ្សព្វផ្សាយ និង​បាន​ប្រទះ​ឃើញ​តារា​ប្រុស​ខាងលើ​រូប​នេះ ចេញ​មុខ​មក​ប្រកាស​ដូច្នេះ​រួច​មក ក៏​មាន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​អបអរសាទរ​គ្រប់​ៗ​គ្នា​ថា «​សូម​អបអរសាទរ ចំពោះ​អ្នក​ទាំង​ពីរ សូម​ជូនពរ​បង និង ដា ជួប​តែ​សេចក្តីសុខ​គ្រប់​ប្រការ ជា​ពិសេស​មាន​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ សូម​ឲ្យ​អ្នក​បាន​ទទួល​ពរ​ពី​ព្រះ​ក្នុង​ជីវិត​ដ៏​ល្អជា​មួយ​គ្នា​នៅ​ដំណឹង​ដ៏​អស្ចារ្យ​បែប​នេះ​»​។ «​កាលពី​កន្លង​ទៅ មាន​គេ​ប្រកាស​ថា បាន​ប្រទះ​ឃើញ​តារា​ប្រុស​លោក Lee Seung Gi និង​មិត្ត​ស្រី​របស់​លោក ពួក​គេ​បាន​ណាត់ជួប​គ្នា​កាលពី​ឆ្នាំ​២០២១ ហើយ​ឥឡូវនេះ​ស្ទើរតែ​មិន​ចង់​ជឿ​សោះ​ថា នៅ​ទីបំផុត​ពួក​គេ​នឹង​រៀប​ការ​ហើយ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​សម្រាប់ Seunggi របស់​យើង​! សូម​អបអរសាទរ​អាយ​ដល​ផង​»​។

អ្នកខ្លះ​បាន​ខ​មិន​ទៀត​ថា « Wah អបអរសាទរ អ្នក​ទាំង​ពីរ​ផង ចំពោះ​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​នេះ​។ ពីមុខ​មក ខ្ញុំ​មិន​បានដឹង​ទេ ប្រសិនបើ​ពួក​គេ​ណាត់ជួប​គ្នា ប៉ុន្តែ​សូម​ជូនពរ​ឱ្យ​អាពាហ៍​ពិពាហ៍​របស់​អ្នក មាន​អាយុ​វែង ហើយ​ចាប់ផ្តើម​ទំព័រ​ថ្មី សូម​ព្រះ​ប្រទាន​ពរ​ដល់​អ្នក​»​។ «​នោះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខ្ញុំ​ហាក់​មានការ​ភ្ញាក់ផ្អើល ព្រោះ​ខ្ញុំ​មិន​ដែល​ដឹង​ទេ​ថា អ្នក​ទាំង​ពីរ​កំពុង​ណាត់ជួប​គ្នា​នោះ​ទេ នេះ​លក្ខណៈ​ថា លួច​ស្រលាញ់​គ្នា​ស្ងាត់​ៗ ដល់​ថ្ងៃ​ល្អ​មួយ​បាន​បើក​បង្ហាញ​តែ​ម្ដង នឹង​ឯង​ពិតជា​គូស្នេហ៍​ដ៏​អា​ថ៍កំ​បាំង​ពិតប្រាកដ​មែន ខ្ញុំ​សូម​សរសើរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ